អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​វាយ​តម្លៃ​របស់​លោក​ស្រី​រ៉ូណា ស្មីត ទទួល​យក​បាន​ច្រើន​ជាង​ការ​ច្រាន​ចោល

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​ស្រី​សាស្ត្រាចារ្យ រ៉ូណា ស្មីត បាន​បញ្ចប់​ទស្សន​កិច្ច​រយៈ​ពេល​ ១០ថ្ងៃ របស់​ខ្លួន​ហើយ កាល​ពី​ថ្ងៃ​ពុធ​ ម្សិល​មិញ។ លទ្ធផល​នៃ​ការ​សរសេរ​របាយការណ៍​ស្តី​ពី​សិទ្ធិ​មនុស្ស​លើក​ទី​៣​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ ត្រូវ​បាន​បង្ហាញ​ថា តាម​រយៈ​អត្ថបទ​ប្រមាណ​ជា​ ១០​ទំព័រ ដែល​ក្នុង​នោះ​លោក​ស្រី​បាន​ផ្តល់​អនុសាសន៍​ជា​ច្រើន ដល់​រដ្ឋាភិបាល​កម្ពុជា និង​ផ្នែក​ផ្សេង​ ដែល​លោក​ស្រី​បាន​ប្រាស្រ័យ​ទាក់ទង និង​ធ្វើ​ការ​ជាមួយ។ កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ត្រូវ​បាន​ចាប់​អារម្មណ៍ និង​ទទួល​បាន​អនុសាសន៍​ជា​ច្រើន​ពី​អ្នក​រាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ដែល​អនុសាសន៍​នេះ​ស៊ី​គ្នា​ទៅ​នឹង​ការ​ងារ​របស់​រដ្ឋាភិបាល​កំពុង​កែ​ទម្រង់​បច្ចុប្បន្ន។

អ្នកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​។
អ្នកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​។ @RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ