អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ការ​ផ្តាច់​ជំនួយ​ដល់​ស៊ីម៉ាក់ ជា​សញ្ញា​នៃ​ការ​ផ្តើម​ទណ្ឌកម្ម​របស់​អាមេរិក​មក​លើ​កម្ពុជា​ឫ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋ​អាមេរិក​បាន​សម្រេច​កាត់​ផ្តាច់​ជំនួយ​ដល់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(CMAC)ចាប់​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៨​ត​ទៅ។ ជំនួយ​របស់​អាមេរិក​សម្រាប់​កម្មវិធី​កំចាត់​មីន​នៅ​កម្ពុជា​មាន​ចំនួន​ចន្លោះ​ពី​២​ទៅ​២,១​លាន​ដុល្លារ​អាមេរិក។ ជា​ការ​កត់​សម្គាល់ ការ​សម្រេច​ផ្តាច់​ជំនួយ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ទំនាក់​ទំនង​រវាង​អាមេរិក និង​កម្ពុជា​បាន​ប្រែ​ស្រអាប់​ដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជា​ចោទ​អាមេរិក​ថា បាន​ឃុប​ឃិត​ជាមួយ​លោក​កឹម សុខា ចង់​ផ្តួល​រំលំ​រដ្ឋ​អំណាច​ខ្មែរ។ ទន្ទឹម​គ្នា​នេះ​ដែរ ការ​ផ្តាច់​នេះ ក៏​បាន​កើត​ឡើង​ស្រប​ពេល​អាមេរិក​កំពុង​ព្រមាន​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ក្នុង​ករណី​ចាប់​ខ្លួន​លោក​កឹម សុខា និង​ចង់​រំលាយ​បក្ស​ប្រឆាំង។ អាស្រ័យ​ដូច្នេះ តើ​នេះ​អាច​ជា​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​ទណ្ឌកម្ម​របស់​អាមេរិក​មក​លើ​កម្ពុជា​ឫ?

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ
លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ Reuters
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ