ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/11 12h00 GMT
កម្ពុជា

លោក ហ៊ុន ម៉ានី គ្រោង​ដឹក​នាំ​យុវជន​៥០០​នាក់ ត្រឡប់​ទៅ​កាន់​អតីតកាល

media លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹត្តិការណ៍៤០​គីឡូម៉ែត្រ​ទៅ​កាន់​ប្រវត្តិសាស្ត្រ សហការី

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដឹក​នាំ​ដោយ លោក ហ៊ុន ម៉ានី នឹង​រៀបចំ​ព្រឹត្តិការណ៍​ ដើរ​ថ្មើរ​ជើង​៤០​គីឡូម៉ែត្រ ទៅ​កាន់​ប្រវត្តិសាស្ត្រ នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​។ ព្រឹត្តិការណ៍ដែល​រៀបចំ​ពី​ថ្ងៃ​ទី​២៩​វិច្ឆិកា ដល់​ថ្ងៃ​ទី​០១​ខែ​ធ្នូ​ខាង​មុខ​​នេះ ធ្វើ​ឡើង​ដើម្បី​ផ្ដល់​បទ​ពិសោធ​ថ្មី​ដល់​យុវជន ក៏​ដូច​ជា​ដើម្បី​រំឭក​ពី​ប្រវត្តិសាស្ត្រ​ទំនើប​កម្ពុជា​និង​ការ​លះបង់​របស់​យុវជន​ជំនាន់​មុន នៅ​ក្នុង​ដំណើរ​រំដោះ​ប្រទេស​ជាតិ​ពី​ភ្លើង​សង្គ្រាម​។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​ទី​១៦​តុលា លោក ហ៊ុន ម៉ានី លើក​ឡើង​ថា ការ​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​យុវជន ព្រោះ​ប្រសិន​បើ​​យុវជន​មិន​ដឹង​ថា ប្រទេស​ខ្លួន​ឆ្លង​កាត់​ជោគ​វាសនា​អ្វី​ខ្លះ ​តើ​យុវជន​អាចនាំ​កម្ពុជា​​ឆ្ពោះទៅ​អនាគត​ខាង​មុខ​បាន​យ៉ាង​ដូច​ម្ដេច​។

ប្រសាសន៍​លោក ហ៊ុន ម៉ានី អំពី​ព្រឹត្តិការណ៍ ៤០គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ ថ្ងៃ​ទី​១៦ តុលា ២០១៨ 17/10/2018 ស្តាប់

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ