អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កម្ពុជា-វៀតណាម​ ផ្តើម​ជជែក​ទ្វេ​ភាគី​លើក​ដំបូង​លើ​រឿង​ព្រំដែន ​តែ​អ្នក​វិភាគ​ចង់​បាន​ភាគី​ទី​៣

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា-វៀតណាម បាន​ប្រកាស​ថា​ នឹង​ជួប​ប្រជុំ​គ្នា​ជា​ពិសេស​រយៈ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​៩​ខែ​កក្កដា​ខាង​មុខ​នេះ ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​លើ​បញ្ហា​ព្រំដែន​ និង​បាតុភាព​ទាំង​ឡាយ​ ដែល​កំពុង​កើត​មាន​ឡើង​ថ្មី​ៗ​នេះ។ វា​ជា​ជំនួប​លើក​ដំបូង​ហើយ​ ដែល​ភាគី​ទាំង​ពីរ​បាន​សម្រេច​ជួប​ប្រជុំ​ជាមួយ​គ្នា ក្រោយ​មាន​បាតុភាព​ជា​ច្រើន​បាន​កំពុង​កើត​ឡើង​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម និង​ក្រោយ​ពី​កំណត់​ទូត​ជា​ច្រើន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ផ្ញើ​ទៅ​កាន់​ភាគី​វៀតណាម។ ការ​ជួប​ប្រជុំ​ទ្វេភាគី​គឺ​ជា​រឿង​ល្អ​ហើយ ​តែ​អ្នក​វិភាគ​ខ្លះ​សុំ​ឲ្យ​កម្ពុជា​នាំ​ករណី​នេះ​ ទៅ​កាន់​ភាគី​ទី​៣​ល្អ​ជាង។ ភាគី​ទី​៣​ជា​តុលាការ​អន្តរជាតិ​ ដូច​ដែល​កម្ពុជា​ធ្លាប់​បាន​ធ្វើ​ជាមួយ​នឹង​ភាគី​ថៃ​អញ្ចឹង​ដែរ។

ការ​ជួបជុំ​អាហារ​ពេល​ព្រឹក​ដើម្បី​ជជែក​អំពី​ជម្លោះ​ព្រំ​ដែន​កម្ពុជា​-វៀតណាម​ ​នា​ពេល​កន្លង​មក​
ការ​ជួបជុំ​អាហារ​ពេល​ព្រឹក​ដើម្បី​ជជែក​អំពី​ជម្លោះ​ព្រំ​ដែន​កម្ពុជា​-វៀតណាម​ ​នា​ពេល​កន្លង​មក​ ©សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ