អានតួអត្ថបទ
កម្ពុជា

ក្នុង​រយៈ​ពេល៧​ខែ រដ្ឋាភិ​បាល​រក​ឃើញ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​វៀតណាម​១៥០០​នាក់

អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បាន​បើក​យុទ្ធនាការ​ជា​បន្តបន្ទាប់​ស្វែងរក​ចាប់ខ្លួន​ជនអន្តោ​ប្រវេសន៍​ខុស​ច្បាប់​នៅ​កម្ពុជា។ ក្នុង​រយៈពេល​៧ខែ​ដើម​ឆ្នាំ២០១៥ ជន​អន្តោ​ប្រ​វេស​ន៍​ខុស​ច្បាប់​មាន​ប្រមាណ​ជាង​១៥០០​នាក់ ដែល​សុទ្ធតែជា​ជនជាតិ​វៀតណាម។

សមត្ថកិច្ច​អន្តោប្រវេសន៍​ចុះបង្រ្កាប​ជន​បរទេស​ខុស​ច្បាប់​នៅ​តំបន់​កោះពេជ្រ​ កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៥។​
សមត្ថកិច្ច​អន្តោប្រវេសន៍​ចុះបង្រ្កាប​ជន​បរទេស​ខុស​ច្បាប់​នៅ​តំបន់​កោះពេជ្រ​ កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៥។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល៧ខែ​ដើមឆ្នាំ២០១៥ ជនអន្តោ​ប្រវេសន៍​វៀតណាម​ចំនួន​១៥០០​នាក់ ត្រូវ​បាន​រកឃើញ​កំពុង​រស់នៅ​ដោយ​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា។ នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​លោក អ៊ុក ហៃសីឡា។ ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា ជនអន្តោ​ប្រវេសន៍​ទាំង​នេះ គឺ​បានមក​រស់នៅ​ដោយ​ខុសច្បាប់​នៅតាម​អាជីវកម្ម​នានា​ក្នុង​ប្រទេស​កម្ពុជា។

លោក អ៊ុក ហៃ​សីឡា បាន​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ក្រុម​អាជីវ​កម្មណា​ដែល​នៅ​បន្ត​ជួល ឬ​ប្រើប្រាស់​ជនអន្តោ​ប្រវេសន៍​ខុសច្បាប់។ វិធានការ​ទាំង​នោះ​គឺ​នឹង​អាច​ប្តឹង​ទៅកាន់​តុលាការ​តែម្តង​ប្រសិន ម្ចាស់​អាជីវកម្ម​ទាំងនោះ​មិន​រៀងចាល​នោះទេ។ យ៉ាងណា​ក៏​ដោយ លោក​ប្រធាន​នាយកដ្ឋាន​បានលើកឡើង​ថា ក្នុង​ពេល​អនុវត្ត​បច្ចុប្បន្ន​នេះ គឺ​ស្ថិតក្នុង​ដំណាក់​កាល​អនុ​គ្រោះ​នៅឡើយ។

 
សូម​កត់សំ​គាល់​ថា ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ពី​ថ្ងៃទី២៩ និង ថ្ងៃទី៣០ កក្កដា​នេះ ជនអន្តោ​ប្រវេសន៍​វៀតណាម​ចំនួន៦៤នាក់​ត្រូវ​ឃាត់ខ្លួន នៅក្នុង​បេសកម្ម​ចុះ​ត្រួតពិនិត្យ​ក្នុង​ការដ្ឋាន​សំណង់​បូរី​អង្គរ​ភ្នំពេញ និង​នៅក្នុង​សង្កាត់​ស្រះចក​ រាជធានី​ភ្នំពេញ។ អគ្គនាយក​រង​អន្តោប្រវេសន៍នៃ​​ក្រសួងមហាផ្ទៃ បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​ប្រតប​ត្តិ​ការ​ស្វែងរក​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅ​ទូទាំង​ប្រទេស។

សូម​បញ្ជាក់ថា វិធាន​ការ​ស្វែង​រក​ជ​ន​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅក្នុង​សង្គម​កម្ពុជា​នេះ គឺ​បាន​ធ្វើឡើង​នៅក្នុង​អាណត្តិ​ទី៥នេះ បន្ទាប់​ពី​បញ្ហា​អន្តោ​ប្រវេសន៍​ជនជាតិ​វៀតណាម គឺ​ជា​ប្រធាន​ក្តៅ​ក្នុង​សង្គម​នយោបាយ​កម្ពុ​ជា។ ហើយ​បញ្ហា​ជនអន្តោ​ប្រវេសន៍​ខុសច្បាប់​នេះដែរ បាន​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច​បាន​អន់​ប្រជាប្រិយភាព​ក្នុងការ​បោះឆ្នោត​ផងដែរ។ ក្រសួងមហាផ្ទៃ បានបង្កើត​បង្កើត​ផ្នែក​អន្តោប្រវេសន៍​ចំនួន៨៩ ចំណុះ​អធិកា​ដ្ឋាន​នគរ​បាល ស្រុក ខណ្ឌ​ចំនួន ១៩៧នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-ខេត្ត។ 

សង្គម​ស៊ីវិល បាន​គាំទ្រ​ចំពោះ​វិធានការ​ផ្លូវ​ច្បាប់​របស់​អាជ្ញាធរ​កម្ពុជា​ក្នុងការ​បណ្តេញ​ចេញ​ជន​បរទេស​ខុសច្បាប់​នៅ​កម្ពុជា។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ សង្គម​ស៊ីវិល​បាន​អះអាង​ថា​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ស្តា​ប្រជា​ប្រិយ​ភាពរ​ប់ស​ខ្លួន​ទាក់ទង​នឹង​បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ