អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​សង្ស័យ​ជា​ជន​ជាតិ​វៀត​ណាម​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្លុះ​បញ្ចាំង​ពី​វត្តមាន​ជន​ជាតិ​វៀត​ណាម​រាប់​លាន​នាក់​នៅ​កម្ពុជា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

វត្តមាន​របស់​ជន​ជាតិ​វៀត​ណាម​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា កន្លង​មក​ក៏​ដូច​ជា​បច្ចុប្បន្ន ជា​ប្រធាន​បទ​ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជា​ពិសេស​អំឡុង​ពេល​មាន​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ម្តងៗ​។ អ្នក​វិភាគ​មួយ​ចំនួន​និង​មន្រី្ត​បក្ស​ប្រឆាំង​តែង​លើក​ឡើង​ពី​វត្តមាន​របស់​ជន​ជាតិ​វៀត​ណាម​ទាំង​ខុស​ច្បាប់​និង​ត្រូវ​ច្បាប់​រហូត​ដល់​រាប់​លាន​នាក់។ ក៏​ប៉ុន្តែ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មីៗ​នេះ ជន​សង្ស័យ​ថា​ជា​ជន​ជាតិ​វៀត​ណាម ហើយ​ដែល​មិន​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ មាន​ប្រមាណ ៥​ពាន់​នាក់។ ដោយ​ឆ្លង​កាត់​សវនាការ​ចុង​ក្រោយ​នេះ នៅ​សល់​ប្រមាណ​ជាង ៨០០ ដែល​សង្ស័យ ហើយ​ក៏​ត្រូវ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​រក្សា​ទុក​ការ​សម្រេច​របស់​គ.ជ.ប ដោយ​មិន​មាន​ការ​លុប​ឈ្មោះ​អ្វី​ឡើយ​។

ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា
ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ©វណ្ណារ៉ា/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ