ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ហេតុអ្វីបានជាអំពើហិង្សាលើអ្នកបើកបរដែលសង្ស័យបើករត់នៅតែបន្តកើតមាននិងកាន់តែព្រៃផ្សៃ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៥០
កាលពីថ្ងៃអាទិត្យកន្លងទៅ មានករណីប្រជាពលរដ្ឋប្រើប្រាស់អំពើហិង្សាយ៉ាងឃោរឃៅព្រៃផ្សៃទៅលើអ្នកបើកបររថយន្តម្នាក់ដែលគេសង្ស័យថា បានបង្កគ្រោះថ្នាក់ចរាចរណ៍តែបានបើករត់គេចមិនទទួលខុសត្រូវ។ អំពើហិង្សានេះ បណ្តាលឲ្យអ្នកបើកបររូបនោះស្ទើរក្ស័យជីវិត តែសង្គ្រោះបាននៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម។ មែនទែនទៅ ស្ថានភាពបែបនេះមិនមែនជារឿងថ្មីថ្មោងទេនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្វីជាកត់សម្គាល់នោះ គឺថា អំពើហិង្សាថ្មីៗនេះ កាន់តែសាហាវ និងឃោរឃៅជាងពេលមុនទៀត។ ហេតុអ្វីបានជាស្ថានភាពបែបនេះ នៅតែបន្តកើតមាននៅស្រុកខ្មែរ?