អានតួអត្ថបទ
កម្ពុជា-សង្គម

​មេ​ដឹក​នាំ​សហ​ជីព​ដែល​រង​ការ​បង្ក្រាប​កាល​ពី​ឆ្នាំ​២០១៤ ​រំលឹក​ខួប​៥​ឆ្នាំ​

អាជ្ញាធរ​ខ័ណ្ឌ​សែន​សុខ​ នៅ​ព្រឹក​នេះ​បាន រុះរោង ដែល​សមាគម សហជីព បណ្តាញ​នៃ​ស្ថាប័ន​ផ្ទះ​សាមគ្គី​សង់​សម្រាប់​ប្រារព្ធ​កម្មវិធី “យើង​មិន​អាច​បំភ្លេច​បាន” ខួប​៥ឆ្នាំ នៃ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្មករ និង​ប៉ូលីស​បង្រ្កាប​បាតុកម្ម ដែល​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ​២០១៤​។ ប៉ុន្តែ បើ​តាម​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ កម្មវិធី ដែល​គ្រោង​ធ្វើ​ចាប់​ពី​ម៉ោង​៣ទៅ​ក្នុង​រសៀល​នេះ នៅ​តែ​ប្រព្រឹត្តិ​តាម​ការ​គ្រោង​ទុក​។ សូម​ជម្រាប​ជូន​ថា ហេតុការណ៍ កាល​ពី​ថ្ងៃ​ទី៣ ទី៤ ខែ​មករា ឆ្នាំ​២០១៤ មាន​បាតុកម្ម​ចំនួន​ពីរ​កន្លែង​ផ្សេងៗ​បាន​ផ្ទុះ​តវ៉ា​ឡើង នៅ​រោង​ចក្រ​យ៉ាក​ជីន (Yak Jin) និង​មួយ​កន្លែង​ទៀត បាន​កើត​ឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េង​ស្រេង ស្រប​ពេល​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ គួប​ផ្សំ​នឹង​កម្មករ​ធ្វើ​ការ​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល​ត្រឹម​តែ ១៦០​ដុល្លារ​ក្នុង​មួយ​ខែ​។ ក្នុង​បាតុកម្ម​នោះ បណ្តាល​ឲ្យ​មនុស្ស​ ៤នាក់​ស្លាប់ ម្នាក់​បាត់​ខ្លួន និង​របួស​ជិត ៤០​នាក់ ហើយ​ថ្នាក់​ដឹក​នាំ​សហជីព និង​កម្មករ​ជាង ២០នាក់ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​អស់​រយៈ​ពេល​ជិត ៥ខែ ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​៕ 

លោក វន់ ពៅ
លោក វន់ ពៅ @RFI
ផ្សាយពាណិជ្ជកម្ម
01:11

សូមអញ្ជើញស្ដាប់ប្រសាសន៍ លោក វន់ ពៅ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ