អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​សាក​ល្បង​​ចុះឈ្មោះ​​បោះឆ្នោត​​តាម​បែប​​ទំនើប​កម្ម​​នឹង​ធ្វើ​​នៅ​​ចុងឆ្នាំ​ ខណៈ​​អឺរ៉ា​​បន្ត​​ជំរុញ​​កម្ម​វិធី​​ចុះ​ឈ្មោះ​​MVR ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា ​គ.ជ.ប​ កាល​ពី​ថ្ងៃ​ពុធ​ទី២០​ឧសភា​ម្សិល​ម៉ិញ​ បាន​ជួប​ជាមួយ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ និង​ជប៉ុន​ ជា​បន្ត​បន្ទាប់​ ដើម្បី​ពិនិត្យ​ទៅ​លើ​អ្វី​ដែល​គណៈ​ប្រតិភូ​នៃ​ភាគី​ទាំងពីរ​អាច​ជួយ​ទៅ​ដល់​ការងារ​របស់​ គ.ជ.ប​ ។​ មាន​ការងារ​ចំបង​ពីរ​ ដែល​ គ.ជ.ប បាន​ស្នើ​ទៅ​ដល់​ភាគី​ទាំង​ពីរ​ នោះ​គឺ​ទី១​បញ្ហា​បច្ចេក​ទេស​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​ទី២​គឺ​បញ្ហា​ការ​អប់រំ​ផ្សព្វផ្សាយ​ដល់​អ្នក​បោះឆ្នោត​។ ភាគី​សហភាព​អឺរ៉ុប​ នៅ​មិន​ទាន់​ឆ្លើយ​តប​យ៉ាង​ណា​ទេ ក៍​ប៉ុន្តែ​ក្រុម​អ្នក​បច្ចេកទេស​ជប៉ុន​វិញ​ បាន​បោះ​មួយ​ជំហាន​ទៅ​មុខ​ ដោយ​បាន​ចាប់​ផ្តើម​ជួយ​លើ​ការងារ​បច្ចេកទេស​នៃ​ការចុះឈ្មោះបោះឆ្នោត​ ខណៈ​ដែល​ប្រធាន​ គ.ជ.ប បាន​ប្រកាស​ថា​ ការ​សាក​ល្បង​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ។ ចំណែក​ឯ​សម្ព័ន្ធ​កំណែរ​ទម្រង់​សម្រាប់​ការ​បោះឆ្នោត​ ហៅ​កាត់ថា​ អឺរ៉ា​ បាន​ស្វាគមន៍​ តែ​បាន​បន្ត​ជំរុញ​កម្ម​វិធី​ចុះ​ឈ្មោះ​MVR​ (Modernized Voter Registration)​ ដែល​ធានា​ដល់​ប្រសិទ្ធ​ភាព​ចុះ​ឈ្មោះ៩៨​ភាគរយ​៕

ក្រុម​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ ហៅកា​ត់ថា​ អ៊ីរ៉ា ​( ERA )​ បាន​បើក​សន្និសីទ​សារព័ត៌​មាន​​និយាយ​ពី​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​។
ក្រុម​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ ហៅកា​ត់ថា​ អ៊ីរ៉ា ​( ERA )​ បាន​បើក​សន្និសីទ​សារព័ត៌​មាន​​និយាយ​ពី​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​។ @ly Meng Hour
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ