អានតួអត្ថបទ
កម្ពុជា-សង្គម

​យុវជន​មាតា​ធម្មជាតិ​សង្ឃឹម​ថា អាជ្ញា​ធរ​នឹង​ប្រញាប់​ចុះ​រុះ​រើ កាស៊ីណូ​ជីន​ទីង ក្រោយ​ពួក​គេ​បញ្ចប់​ក្បួន​ធម្ម​យាត្រា​

នៅ​ទីបំផុត​ក្រុម​យុវជន​មាតា​ធម្មជាតិ​និង​ព្រះសង្ឃ​៦អង្គ​ បាន​ទៅ​ដល់​គោល​ដៅ​ខេត្ត​ព្រះ​សីហនុ​ហើយ នៅ​ថ្ងៃទី៣១ តុលា​នេះ ក្រោយ​ធ្វើ​ធម្ម​យាត្រា​ដោយ​ថ្មើរ​ជើង​លើ​ចម្ងាយ​ផ្លូវ​ជាង ២០០គីឡូ​ម៉ែត្រ រយៈ​ពេល​១៥​ថ្ងៃ​។ គោល​បំណង​សំខាន់​នៃ​ក្បួន​ធម្ម​យាត្រា ​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ ​ចុះ​រុះ​រើ​សំណង់​កាស៊ីណូ​ជីន​ទីង (Jingding) នៅ​លើ​កោះ​រ៉ុង​សន្លឹម។ បើ​តាម​ក្រុម​យុវជន​មាតា​ធម្មជាតិ និង​ព្រះ​សង្ឃ កាស៊ីណូចិន​យីហោ ជីនទីង (Jingding) សង់​រំលោភ​លើ​ដី​ឆ្នេរ​សមុទ្រ​កោះ​រ៉ុង​សន្លឹម និង​ទីតាំង​សំណង់​ខុស​ច្បាប់​ដទៃ​ទៀត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ។ ដ្បិត​តែ​ក្បូន​ធម្ម​យាត្រា​មាន​ការ​ចូល​រួម​ដោយ​ថ្មើរ​ជើង​ពី​ភ្នំពេញ​ដល់​ខេត្ត​ព្រះ​សីហនុ​ មាន​តែ​ចូល​រួម​តែ​៦នាក់​ចូល​រួម ក៏​សកម្ម​ជន​បរិស្ថាន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា នៅ​តែ​ចាត់​ទុក​ថា​ ជា​ជោគ​ជ័យ​តាម​រយៈ​រូប​ភាព​មួយ​ចំនួន។ 

ក្បួនធម្មយាត្រារបស់យុវជនមាតាធម្មជាតិ
ក្បួនធម្មយាត្រារបស់យុវជនមាតាធម្មជាតិ @សហការី
ផ្សាយពាណិជ្ជកម្ម
02:06

សូមស្ដាប់ប្រសាសន៍ លោក ថុន រដ្ឋា ដែលរៀបចំដោយ អេង គីមហុង៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ