ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
បើអាមេរិកកាត់ជំនួយទាំងអស់មកកម្ពុជាទៅតាមការអំពាវនាវរបស់លោក ហ៊ុន សែន នឹងមានផលប៉ះពាល់អ្វីខ្លះ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២១
អត្ថបទដោយ៖ អ៊ឹង ប៊ុនថនប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃអាទិត្យម្សិលមិញ បានប្រកាសស្វាគមន៍ឲ្យអាមេរិកកាត់ផ្តាច់ជំនួយទាំងអស់មកកម្ពុជា ដោយអះអាងថាពេលនោះ គឺជាការសម្លាប់ក្រុមមនុស្សដែលបម្រើនយោបាយរបស់អាមេរិក។ ការថ្លែងបែបចំអករបស់លោក ហ៊ុន សែន នៅពេលនេះ គឺជាការឆ្លើយតបនឹងការដាក់ទណ្ឌកម្មជំហានទី១ របស់សហរដ្ឋអាមេរិក ដែលបានប្រកាសផ្តាច់ជំនួយមកកាន់គជប កម្ពុជា ក្រោយពីមានការរំលាយគណបក្សសង្រ្គោះជាតិ។ តើប្រសិន បើអាមេរិកកាត់ជំនួយទាំងអស់មកកម្ពុជាទៅតាមការអំពាវនាវរបស់លោក ហ៊ុន សែន នោះនឹងមានផលប៉ះពាល់អ្វីខ្លះ?