អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​កម្ពុជា​គួរ​ប្រកាន់​ជំហរ​បែប​ណា​ដើម្បី​ជា​ប្រយោជន៍​ជាតិ និង​ប្រជាជន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ផ្តើម​ចេញ​ពី​បញ្ហា​ចាប់​ខ្លួន​លោក​កឹម​ សុខា ប្រធាន​គណបក្ស​ប្រឆាំង បាន​ធ្វើ​ទំនាក់​ទំនង​រវាង​កម្ពុជា​ដែល​ជា​ប្រទេស​តូច​មួយ​ជាមួយ​មហា​អំណាច​ទី​១​ពិភព​លោក គឺ​សហរដ្ឋ​អាមេរិក បាន​ប្រែ​ជា​ស្រអាប់។ នេះ ក៏​ព្រោះ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ចោទ​អាមេរិក​ពី​ការ​បាន​រួម​ដៃ​ជាមួយ​លោក​កឹម សុខា ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល ដែល​ជា​ការ​ចោទ​ប្រកាន់​មួយ​ត្រូវ​បាន​អាមេរិក​ច្រាន​ចោល។ ស្រប​ពេល​កំពុង​បែរ​ខ្នង​ចេញ​ពី​អាមេរិក​ដែល​មិន​សូវ​ជា​ល្អ​នឹង​គ្នា​ស្រាប់​ផង​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​ងាក​មក​ផ្អែក​ខ្នង​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​មហា​យក្ស​ចិន​វិញ​ដែល​ធ្លាប់​តែ​មាន​ទំនាក់​ទំនង​ល្អ​ជា​ដរាប​មក​នោះ។ ដូច្នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​ជាតិ និង​ប្រជាជន តើ​កម្ពុជា​គួរ​ប្រកាន់​ជំហរ​លម្អៀង​ទៅ​កាន់​លោក​សេរី ឫ​លោក​កុំមុយនីស្ត ឫ​ក៏​នៅ​រក្សា​ជំហរ​អព្យាក្រិត?

លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា
លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា @FB/PM Hun Sen
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ