តើកម្ពុជាគួរប្រកាន់ជំហរបែបណាដើម្បីជាប្រយោជន៍ជាតិ និងប្រជាជន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥០
ផ្តើមចេញពីបញ្ហាចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សប្រឆាំង បានធ្វើទំនាក់ទំនងរវាងកម្ពុជាដែលជាប្រទេសតូចមួយជាមួយមហាអំណាចទី១ពិភពលោក គឺសហរដ្ឋអាមេរិក បានប្រែជាស្រអាប់។ នេះ ក៏ព្រោះថា រដ្ឋាភិបាលកម្ពុជាបានចោទអាមេរិកពីការបានរួមដៃជាមួយលោកកឹម សុខា ចង់ផ្តួលរំលំរដ្ឋាភិបាល ដែលជាការចោទប្រកាន់មួយត្រូវបានអាមេរិកច្រានចោល។ ស្របពេលកំពុងបែរខ្នងចេញពីអាមេរិកដែលមិនសូវជាល្អនឹងគ្នាស្រាប់ផងនោះ រដ្ឋាភិបាលកម្ពុជាបានងាកមកផ្អែកខ្នងកាន់តែខ្លាំងឡើងជាមួយមហាយក្សចិនវិញដែលធ្លាប់តែមានទំនាក់ទំនងល្អជាដរាបមកនោះ។ ដូច្នេះ ដើម្បីជាប្រយោជន៍ដល់ជាតិ និងប្រជាជន តើកម្ពុជាគួរប្រកាន់ជំហរលម្អៀងទៅកាន់លោកសេរី ឫលោកកុំមុយនីស្ត ឫក៏នៅរក្សាជំហរអព្យាក្រិត?