ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
កម្ពុជា

ពលរដ្ឋ​ប៊ូ​ឌី​ញ ៧គ្រួសារ​នៅ​មិនទាន់​ទទួលយក​សំណង​ពី​ក្រុមហ៊ុន

media  
ពលរដ្ឋ​ប៊ូឌីញ ៧​គ្រួសារ​នៅ​មិន​ទាន់​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន @veasna

ប្រជាពលរដ្ឋ​ដែល​រស់នៅ​អគារ​ប៊ូ​ឌី​ញ ស ចំនួន ៧គ្រួសារ នៅតែ​មិន​ព្រម​ចាកចេញ គិត​មកដល់​ថ្ងៃទី ១៤ កក្កដា​នេះ បន្ទាប់ពី​ប្រជាជន ៤៨០ គ្រួ​សារបាន​រើចេញ ទៅ​នៅ​កន្លែង​ថ្មី។ ការមិន​ព្រម​ចាកចេញ​របស់​ប្រជាពលរដ្ឋ ៧គ្រួសារ​នេះ គឺ​ដោយសារតែ​ពួកគាត់​ទាមទារ​សំណង​បន្ថែម លើ​សំណង​ចាស់​ដែលមាន​ស្រាប់​ចំនួន ១៤០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការេ តែ​អាជ្ញាធរ​បញ្ជាក់ថា បញ្ហា​នេះ​ក្រុមហ៊ុន នឹង​ប្រជាពលរដ្ឋ​បាន​ជជែក​គ្នា និង​ដោះស្រាយ​គ្នា​អស់ហើយ។

អត្ថបទ​ដោយៈ តាន់ គឹម​ច័ន្ទ​វាសនា និង​ហេង ពុ​ធី​រៈ

អ្នកស្រី ឈុម សា​គង អាយុ៦០ឆ្នាំ ជា​ពលរដ្ឋ១ រូប​ក្នុ​ម​ចំនោម​ប្រជាជន ៧គ្រួសារ​ផ្សេងទៀត ដែល​មិន​ព្រម​រើចេញ បាន​ប្រាប់​វិទ្យុ​បារាំង​ថា ការចាកចេញ​ណាមួយ​អាចធ្វើ​ទៅបាន លុះត្រាតែ​គាត់​ទទួលបាន​សំណង​សមស្រប​ជាង​នេះ ដែល​អាច​ទិញ​ផ្ទះ១ បាន​សមរម្យ​សម្រាប់​សមាជិក១០នាក់​នៃ​គ្រួសារ​របស់គាត់។ អ្នកស្រី សង្ឃឹមថា​ក្រុមហ៊ុន​ជប៉ុន Arakawa នឹង​ដោះស្រាយ​អោយ​សមស្រប​ទៅតាម​អ្វីដែល​អ្នកស្រី​ចង់បាន ព្រោះ​អ្នកស្រី​មានការ​ជឿជាក់ថា​ក្រុមហ៊ុន​មិន​ធ្វើ​អ្វី​អោយ​ប៉ះពាល់​ដល់​ក្រុមគ្រួសារ​ដែល​មិន​ព្រម​រើចេញ​នោះទេ។ ខណៈដែល​មាន​សេចក្តីរាយការណ៍​ថា​មានការ​កាត់ផ្តាច់​ចរន្ត​អគ្គីសនី​នៅ​ទីនោះ អ្នកស្រី​អះអាងថា គ្មាន​ការផ្តាច់​ចរន្ត​អគ្គីសនី និង​ទឹក​នោះទេ ផ្ទុយទៅវិញ​ការប្រើប្រាស់​គ្មាន​ការបង់ថ្លៃ​ថែមទៀត។

ដោយឡែក​លោក ខៀវ ប៊ុនធឿន អ្នកលក់​បាយ និង​ម្ហូបអាហារ​នៅ​អាគារ​ប៊ូ​ឌី​ញ កំពុងតែ​រើ​អីវ៉ាន់​ចេញពីផ្ទះ​ដែល​ធ្លាប់​រស់នៅ២៧ ឆ្នាំ ទៅ​ស្នាក់នៅ​ផ្ទះជួល​ជា​បណ្តោះអាសន្ន​សិន អោយដឹងថា ការដែល​ក្រុមហ៊ុន​ឲ្យ​តម្លៃ​១៤០០​ដុល្លា ក្នុង១ម៉ែត​ការ៉េ គឺ​សមរម្យ​អាច​ទទួល​យក​បាន។ តែ​យ៉ាង​ណា​ក៏​ដោយ លោក​នៅ​តែ​មាន​ក្តី​អាឡោះ​អាល័យ ពេល​ដែល​ដឹង​ថា អគារ​ប៊ូ​ឌីញ​នឹង​ត្រូវបាន​វាយ​កំទេច​នៅ​ពេល​ខាង​មុខ។

បើ​តាម​លោក សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​ដែនដី បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​រសៀល​ថ្ងៃ ១៤ កក្កដា​នេះ​ថា ក្រសួង​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ទៅ​ប្រជាពលរដ្ឋ​ឲ្យ​រើ​ចេញពី​លំនៅដ្ឋាន​របស់ខ្លួន ដើម្បី​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​រៀបចំ​ទៅតាម​គម្រោង​ផែនការ។ តាម​ការរៀបចំ​កន្លង​មកជា​រួម​ចំពោះ​តម្លៃ​ក្រសួង​បានធ្វើ​ការជជែក​គ្នា​ជាមួយ​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​រួចមកហើយ ថែមទាំង​មានការ​វាស់វែង និង​កំណត់​ទៅតាម​បច្ចេកទេស​ច្បាស់​លាស់ និង តាម​ទីតាំង​ទាំង​អស់​ដល់​ប្រជាជន​ដែល​រស់នៅ​អាគារ​ប៊ូ​ឌីញ​ផង​ដែរ។

គួរ​រំលឹក​ថា ពលរដ្ឋ​ដែល​សម្រេច​រើ​ចេញ បាន​ព្រម​ព្រៀង​លក់​បន្ទប់​ស្នាក់នៅ​របស់​ពួកគេ​ទៅ​ឲ្យ​ក្រុមហ៊ុន​ក្នុងតម្លៃ១,៤០០ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ ហើយ​ក្រសួង​ដែនដី​បាន​កំណត់​ឲ្យ​ប្រជាពលរដ្ឋ ចាប់​ផ្ដើម​រើ​ចេញ​ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៧ ដើម្បី​ធ្វើ​យ៉ាង​ណា​អោយ​បងប្អូន​រើចេញ​ឱ្យ​ទាន់​ពេល​វេលា ក្រុមហ៊ុន​អាច​នឹង​រៀបចំ​គម្រោង​អភិវឌ្ឍន៍ ទៅ​តាម​ពេល​វេលា​ដែល​បាន​កំណត់។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ