អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វី​​​តំបន់​​ត្រពាំង​​ឈូក​​នៅតែ​​ជា​​សំបុក​​គ្រឿង​ញៀន​​ដែល​​ពិបាក​​បំបែក​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិលមិញ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​លើក​ទី១ប្រចាំ​ខែមករា​ឆ្នាំ២០១៧ លោ​កស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ក្រុងភ្នំពេញ​បំបែកសំបុក​គ្រឿងញៀន​នៅ​ត្រពាំង​ឈូក​ឲ្យ​ខាងតែបាន។ ការបញ្ជា​ផ្ទាល់មាត់​របស់លោក​ស ខេង នេះ ធ្វើឡើង​ក្រោយពី​តំបន់​នៅក្នុង​រាជធានី​ភ្នំពេញ​មួយ​នេះ នៅតែ​ជា​សំបុក​គ្រឿងញៀន​ដ៏​ធំ​មួយ​បង្ក​ការភ័យខ្លាច​ដល់​ពលរ​ដ្ឋ។ កាលពី​ឆ្នាំ២០១៦ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បង្កើត​ឲ្យ​មាន​គណៈកម្មការ​បង្ក្រាប​គ្រឿងញៀន​នៅ​តំបន់​ត្រពាំង​ឈូក​នេះដែរ។ ប៉ុន្តែ​គណៈកម្មការ​នេះ នៅ​មិនទាន់​អាច​បំបែកសំបុក​គ្រឿងញៀន​នៅ​ត្រពាំង​ឈូក​បាន​នៅឡើយ។ ហេតុអ្វី​បានជា​អាជ្ញាធរ​ពិបាក​បង្ក្រាប​សំបុក​គ្រឿងញៀន​ត្រពាំង​ឈូក​នេះ​យ៉ាង​ដូច្នេះ?  

លោកស ខេង​បញ្ជាឲ្យ​អាជ្ញាធរ​រាជធានីភ្នំពេញ​បង្ក្រាប​គ្រឿងញៀននៅ​តំបន់​ត្រពាំងឈូក​ឲ្យ​បាន​
លោកស ខេង​បញ្ជាឲ្យ​អាជ្ញាធរ​រាជធានីភ្នំពេញ​បង្ក្រាប​គ្រឿងញៀននៅ​តំបន់​ត្រពាំងឈូក​ឲ្យ​បាន​ @គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ