អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្វី​​នៅ​​ពី​ក្រោយ​​ការ​កោះហៅ​​មន្ត្រី​​សិទ្ធិមនុស្ស​​ដែល​​ត្រូវ​គេ​​វាយ​​ទៅ​​បំភ្លឺ​​ក្នុង​នាម​​ជា​​ជន​សង្ស័យ​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រះរាជអាជ្ញា​តុលាការក្រុង​ភ្នំពេញ​កាល​ពី​ម្សិលម្ង៉ៃ បាន​សួរនាំ​លោក​អំ សំអាត ប្រធាន​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ និង​លោក ច័ន្ទ ពុទ្ធិ​ស័​ក្ដ​តំណាង​សហគមន៍​បឹងកក់ ក្នុងនាម​ជា​ជនសង្ស័យ​ក្នុង​អំពើហិង្សា​មួយ​កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។ នៅក្នុង​អំពើហិង្សា​នោះ អ្នក​ទាំងពីរ​ត្រូវបាន​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ​វាយដំ តែ​ស្រាប់តែ​ត្រូវ​ក្រុម​នោះ​ប្តឹង​ទៅកាន់​តុលាការ​ថែមទៀត។ អ្នកច្បាប់​ថា ការកោះហៅ​របស់​តុលាការ​នេះ គឺធ្វើឡើង​ទៅតាម​នីតិវិធី។ ប៉ុន្តែ​សម្រាប់​សាធារណៈមតិ​ខ្លះ​វិញ ឆ្ងល់​ថា នេះ​ជា​ចេតនា​របស់​អាជ្ញាធរ​ដែ​លក​សាង​សំណុំរឿង​ទៅកាន់​តុលាការ​ឫ​ក៏​យ៉ាងណា។ ដូច្នេះ​តើ​អ្វី​ទៅ​នៅ​ពីក្រោយ​ការកោះហៅ​មន្ត្រី​សិទ្ធិមនុស្ស​ដែល​ត្រូវគេ​វាយ​ទៅ​បំភ្លឺ​ក្នុងនាម​ជា​ជនសង្ស័យ​បែបនេះ?

លោកច័ន្ទ ពុទ្ធិស័ក្តិ​​និង​លោកអំ សំអាត ​ត្រូវបាន​ក្រុម​សន្តិសុខ​វាយដំ ​ហើយ​​ក្រុម​នេះ​ថែមទាំង​ប្តឹ​ង​អ្នកទាំ​ង​ពីរ​ទៀត​
លោកច័ន្ទ ពុទ្ធិស័ក្តិ​​និង​លោកអំ សំអាត ​ត្រូវបាន​ក្រុម​សន្តិសុខ​វាយដំ ​ហើយ​​ក្រុម​នេះ​ថែមទាំង​ប្តឹ​ង​អ្នកទាំ​ង​ពីរ​ទៀត​ @Licadho
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ