អានតួអត្ថបទ
បទយកការណ៍

សំបូរ​ជាដំរី​ដែល​ទើប​ចូល​និវត្តន៍​ត្រូវ​ម្ចាស់​ចាត់ទុកជា​សមាជិក​ក្នុង​គ្រួសារ​មួយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដំរី​មួយ​ក្បាល​ឈ្មោះ​សំបូរ​ ដែល​បាន​ចូល​និវត្តន៍​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​ នា​ខេត្ត​មណ្ឌលគីរី ​បន្ទាប់ពី​ទទួល​ការចិញ្ចឹម​អស់​រយៈពេល​ប្រមាណ៤០ឆ្នាំ។​ សំបូរ​ បាន​រស់នៅ​ជាមួយ​គ្រួសារ​ លោក​ស៊ិន សន​ ដែល​ជា​ហ្មដំរី​ តាំង​ចាប់​ពី​មាន​អាយុ៥ឆ្នាំ​មក។​ នៅពេលនេះ​ដំរី​មួយ​ក្បាល​នេះ​មាន​អាយុ៤៥ឆ្នាំ។ រយៈពេល​៤០ឆ្នាំ ​ដែល​បាន​រស់នៅ​ជាមួយ​ម្ចាស់ ​សំបូរ​ត្រូវបាន​ចាត់ទុកជា​សមាជិក​មួយ​ ក្នុង​គ្រួសារ​លោក​ស៊ិន សន។ លោក​ស៊ិន សន​ ផ្ទាល់​ និង​សមាជិកគ្រួសារ​គាត់ ​ចាត់ទុក​សំបូរ​ ជា​ប្អូន​ ជា​មីង​ និង​ជា​យាយ​របស់គេ។

ដំរីឈ្មោះសំបូរ ត្រូវម្ចាស់ចាត់ទុកថាជាសមាជិកមួយក្នុងគ្រួសារ។
ដំរីឈ្មោះសំបូរ ត្រូវម្ចាស់ចាត់ទុកថាជាសមាជិកមួយក្នុងគ្រួសារ។ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ