អានតួអត្ថបទ
កម្ពុជា

អាមេរិកបដិសេធថា មិនបាននៅពីក្រោយយុទ្ធនាការស្លៀកពាក់ខ្មៅ ឬបដិវត្តន៍ពណ៌នៅកម្ពុជា

ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក william Heidt បាន​បដិសេធ​នៅ​ថ្ងៃ​នេះ​ថា​ អាមេរិក​មិន​បាន​ស្ថិត​នៅ​ពី​ក្រោយ​នៃ​យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែលរដ្ឋា​ភិបាល​បាន​ចាត់​ទុក​ថា ជា​សញ្ញា​នៃ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​នោះ​ទេ។ ការ​បដិសេធ​នេះ បានធ្វើ​ឡើង នៅ​ក្នុង​ជំនួប​រវាង​រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​រូប​លោក ដែលបាន​បញ្ចប់​ទៅ​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​នេះ។ នៅ​ក្នុង​ជំនួប​ដែល​ធ្វើ​ឡើង​ដើម្បី​ពង្រឹងទំនាក់​ទំនង​ទ្វេរភាគី​រវាង​ប្រទេស​ទាំង​ពីរ លោក Heidt បាន​បញ្ជាក់​ប្រាប់​លោក ប្រាក់ សុខុន ថា អាមេរិក​គាំទ្រ​សកម្មភាព​របស់​អង្គការ​សង្គមស៊ីវិល​នៅ​ក្នុង​ប្រទេសកម្ពុជា តែ​អាមេរិក​មិនបាន​អំពាវនាវ​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់ប្រទេស​កម្ពុជា​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​។

អាជ្ញាធរ​​បាន​​ចាប់​​ខ្លួន​​មនុស្ស​​យ៉ាង​​ហោច​​ណាស់​​ចំនួន​​៨​​នាក់​​ នៅ​​ថ្ងៃ​​ចន្ទ​​នេះ​ ​ក្នុង​​យុទ្ធនាការ​​ស្លៀក​​ពាក់​​ខ្មៅ។ ​​
អាជ្ញាធរ​​បាន​​ចាប់​​ខ្លួន​​មនុស្ស​​យ៉ាង​​ហោច​​ណាស់​​ចំនួន​​៨​​នាក់​​ នៅ​​ថ្ងៃ​​ចន្ទ​​នេះ​ ​ក្នុង​​យុទ្ធនាការ​​ស្លៀក​​ពាក់​​ខ្មៅ។ ​​ Facebook
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ