លោកស្រីគឹម ស៊ីផាត៖ ការផ្ដល់តួនាទីដល់ស្ត្រីត្រូវមើលទៅលើសមត្ថភាព និងភាពសកម្ម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:៥០
នៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ៨មិនាលើកទី១០៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យដាក់បេក្ខភាពស្រ្តីយ៉ាងហោចម្នាក់ឡើងធ្វើជាអភិបាលខេត្ត។ ឆ្លើយតបការលើកឡើងនេះ លោកស្រី គឹម ស៊ីផាត អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រនិងសេដ្ឋកិច្ចរបស់ក្រសួងកិច្ចការនារី ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុនៅយប់នេះបានអះអាងថា ភាពចាំបាច់ក្នុងការផ្ដល់តួនាទីដល់ស្ត្រីគឺត្រូវមើលទៅលើសមត្ថភាពនិងភាពសកម្មរបស់គាត់។ លោកស្រី គឹម ស៊ីផាត បន្ថែមថា កន្លងមកស្រ្តីមួយចំនួនបានរួញរាក្នុងការទទួលតំណែងធំក្នុងជួររដ្ឋាភិបាលព្រោះ ស្ត្រីខ្លួនឯងមិនជឿជាក់លើសមត្ថភាពខ្លួនឯងថា អាចធ្វើទៅបាន។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ