អានតួអត្ថបទ
បទយកការណ៍

ទិវា​សិទ្ធិ​នារី មាន​ការ​បង្ហាញ​ពី​ការ​លំបាក​ស្រ្តី​ដែល​ជា​កូន និង​ភរិយា សកម្មជន​សិទ្ធិ​មនុស្ស​ជាប់​ឃុំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ឱកាស​អប​អរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចាក់​បញ្ចំាង​ខ្សែ​វីដេអូ​ឯកសារ ស្តី​ពី​ទុក្ខ​លំបាក ការ​ឈឺ​ចាប់​ខ្លោច​ផ្សា របស់​កូន និង​ភរិយា​សកម្មជន​សិទ្ធិ​មនុស្ស ៥​នាក់ ដែល​កំពុង​ជាប់​ឃុំ ក្នុង​សំណុំ​រឿង​នារី​បម្រើ​ការ​ក្នុង​ហាង​កាត់​សក់​ឈ្មោះ​ស្រី​មុំ។ កូន​ស្រី អ្នក​ស្រី​លឹម មុនី្ន ភរិយា​របស់​លោក នី ចរិយា លោក យី សុខសាន្ត លោកណៃ វង់ដា និង លោក នី សុខា បាន​បង្ហូរ​ទឹក​ភ្នែក លើក​ដៃ​សំពះ​សុំ​ឲ្យ​មាន​ដោះ​លែង​ ម្តាយ ស្វាមី របស់​គេ នៅ​ពេល​ដែល​សកម្មជន​សិទ្ធិ​មនុស្ស​ទំាង ៥​នាក់​នោះ បាន​ជាប់​ឃុំ​ប្រមាណ ៣០០​ថ្ងៃ មក​ហើយ។

ការ​បង្ហាញ​ពី​ការ​លំបាក​ស្រ្តី​ដែល​ជា​កូន និង​ភរិយា សកម្មជន​សិទ្ធិ​មនុស្ស​ជាប់​ឃុំ
ការ​បង្ហាញ​ពី​ការ​លំបាក​ស្រ្តី​ដែល​ជា​កូន និង​ភរិយា សកម្មជន​សិទ្ធិ​មនុស្ស​ជាប់​ឃុំ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ