បទយកការណ៍
ទិវាសិទ្ធិនារី មានការបង្ហាញពីការលំបាកស្រ្តីដែលជាកូន និងភរិយា សកម្មជនសិទ្ធិមនុស្សជាប់ឃុំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥១
នៅក្នុងឱកាសអបអរទិវាសិទ្ធិនារីអន្តរជាតិ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាក់បញ្ចំាងខ្សែវីដេអូឯកសារ ស្តីពីទុក្ខលំបាក ការឈឺចាប់ខ្លោចផ្សា របស់កូន និងភរិយាសកម្មជនសិទ្ធិមនុស្ស ៥នាក់ ដែលកំពុងជាប់ឃុំ ក្នុងសំណុំរឿងនារីបម្រើការក្នុងហាងកាត់សក់ឈ្មោះស្រីមុំ។ កូនស្រី អ្នកស្រីលឹម មុនី្ន ភរិយារបស់លោក នី ចរិយា លោក យី សុខសាន្ត លោកណៃ វង់ដា និង លោក នី សុខា បានបង្ហូរទឹកភ្នែក លើកដៃសំពះសុំឲ្យមានដោះលែង ម្តាយ ស្វាមី របស់គេ នៅពេលដែលសកម្មជនសិទ្ធិមនុស្សទំាង ៥នាក់នោះ បានជាប់ឃុំប្រមាណ ៣០០ថ្ងៃ មកហើយ។