អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គម​ស៊ីវិល​៖ ​សិទ្ធិនារី​៨​មីនា គួរ​រៀប​ចំ​ពិធី​ដើម្បី​ស្តាប់​ពី​ទុក្ខ​ព្រួយ​និង​ក្តី​កង្វល់​របស់​ស្ត្រី​រងគ្រោះ ប្រសើរ​ជាង​ពិធី​អបអរ​ជូន​ពរ​និង​សរសើរ​គ្នា​ឯង!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ស្អែក​នេះ​ គឺ​ជា​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨មីនា។ ក្រសួង​កិច្ច​ការ​នារី​ បាន​ប្រកាស​ហើយ​​ថា​នឹង​រៀប​ចំ​កម្មវិធី​អបអរ​នៅ​ថ្នាក់​ជាតិ​និង​មូល​ដ្ឋាន​ជា​ច្រើន​។ ក៏​ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ខ្លះ​នៅ​តែ​មើល​ឃើញ​ថា ការ​រៀបចំ​កម្មវិធី​៨មីនា គឺ​គ្រាន់តែ​ជា​ឱកាស​ឲ្យ​មន្ត្រី​ធំ​ៗ​ជូន​ពរ​គ្នា​ និ​ងសរសើរ​លើក​ជើង​គ្នា​ឯង​តែ​ប៉ុណ្ណោះ​! ចំណែក​យុទ្ធសាស្ត្រ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ស្រ្តី គ្រាន់​តែ​នៅ​លើ​ក្រដាស ប៉ុន្តែ​សាច់​ការ​ជាក់​ស្តែង សូវ​មាន​ទេ។ បើ​តាម​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល ជំនួស​ឲ្យ​ការ​ធ្វើ​ពិធី​អបអរ​ធំ​ដុំ គគ្រឹក​គគ្រេង គេ​គួរ​រៀបចំ​វេទិកា​បែប​សាច់​ការ ដើម្បី​ស្តាប់​ពី​ទុក្ខ​ព្រួយ ក្តី​កង្វល់ និង​សេចក្តី​លំបាក​វេទនា​របស់​ស្ត្រី​រង​គ្រោះវិញ​។

សហជីព​កម្មករ ជួបជុំ​សាទរ​ទិវា​សិទ្ធិនារី​អន្តរជាតិ ថ្ងៃ៨មីនា នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ពេល​កន្លង​មក។​
សហជីព​កម្មករ ជួបជុំ​សាទរ​ទិវា​សិទ្ធិនារី​អន្តរជាតិ ថ្ងៃ៨មីនា នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ពេល​កន្លង​មក។​
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ