អានតួអត្ថបទ
បទយកការណ៍

នារី​​រក​ស៊ី​​ផ្លូវ​ភេទ​ រង​​ការ​រំខាន​​ពី​​សមត្ថកិច្ច​​និង​​ធ្វើ​បាប​​ពី​​ភ្ញៀវ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ដើម​សប្តាហ៍​នេះ​បណ្តាញ​ការងារ​ស្ត្រី​រូប​រួមគ្នា បានធ្វើ​ការជួបជុំ​ក្នុងចំណោម​ស្ត្រី​បម្រើ​ការងារ​ក្នុង​សេវា​កំសាន្ត ដែលមាន​អ្នកធ្វើការ​ក្នុង​ហាង​ផឹកស៊ី នារី​ខារ៉ាអូខេ និង​នារី​រកស៊ី​ផ្លូវ ជាដើម។ ការជួបជុំ ដើម្បី​រៀបរាប់​ពី​ទុក្ខលំបាក របស់​ពួកគេ ឲ្យ​សាធារណជន​និង​អាជ្ញាធរ​បានដឹង។ ទុក្ខលំបាក​របស់​នារី​បម្រើ​ការងារ​ក្នុង​សេវា​កំសាន្ត វិទ្យុ​យើង​នឹងធ្វើ​បទ​យកការណ៍​នៅ​ថ្ងៃក្រោយ។ តែ​ថ្ងៃនេះ យើង​មាន​បទ​សម្ភាស​មួយ រវាង​អ៊ឹម ណាវិន និង​នារី​រកស៊ី​ផ្លូវភេទ​នៅតាម​សួន​ច្បា​រ​សាធារណៈ​ក្នុង​រាជធានី ភ្នំពេញ។ នារី​រកស៊ី​ផ្លូវ​បាន​ថ្លែងថា បច្ចុប្បន្ននេះ របរ​ពួកគេ​រង​ការរំខាន​ពី​សមត្ថកិច្ច​និង​ធ្វើបាប​ពី​ភ្ញៀវ៕

ស្រ្តីរកស៊ីផ្លូវភេទកំពុងរង់ចាំភ្ញៀវនៅសួនច្បារសាធារណៈមួយក្នុងក្រុងភ្នំពេញ
ស្រ្តីរកស៊ីផ្លូវភេទកំពុងរង់ចាំភ្ញៀវនៅសួនច្បារសាធារណៈមួយក្នុងក្រុងភ្នំពេញ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ