ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/05 12h00 GMT
កម្ពុជា

សហជីព​​កម្មករ​ ស្នើ​សុំ​​រដ្ឋាភិ​​បាល​​ ដោះស្រាយ​​សំណើ ​៧ ចំណុច ​នៅ​​ថ្ងៃ​​ទិវា​​សិទ្ធិនារី​ ៨មីនា​

media  
សហជីព​កម្មករ ជួបជុំ​សាទរ​ទិវា​សិទ្ធិនារី​អន្តរជាតិ ថ្ងៃ៨មីនា នៅ​ទីលាន​ប្រជាធិបតេយ្យ

សហជីព​​កម្មករ​​រប​ស់​លោក​អាត់ ធន់ ​បាន​​ជួបជុំ ​ប្រារព្ធ​​ទិវា​​សិទ្ធិ​នារី​​អន្តរជាតិ ​ថ្ងៃ​៨មីនា​​នៅ​​ទីលាន​​ប្រជាធិបតេយ្យ ​ក្រោម​​ប្រធានបទ​ “​ការ​លើក​កម្ពស់​​សិទ្ធិ​​ការងារ ​និង​​ការងារ​​សមរម្យ​​ដល់​​កម្មករ​​ជា​​ស្ត្រី​​ទាំងអស់​" ។​ ក្នុង​​ពិធី​​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ នា​​ព្រឹក​​ថ្ងៃអាទិត្យ​​នេះ​ សហភាព​​ការងារ​​កម្ពុជា​ បាន​ស្នើ​​សុំ​​ឲ្យ​​រាជរដ្ឋាភិបាល​កម្ពុជា​ ដោះស្រាយ​​នូវ​​សំណើ ​៧ ​ចំណុច ​ដើម្បី​​ជួយ​​ដល់​​កម្មករ​​រោងចក្រ​ ពិសេស​​ស្ត្រី​​ជា​​កម្មករ​ ក្នុ​ងនោះ​ រួមមាន​៖ ​ការ​ដំឡើង​​ប្រាក់​ខែ ​ កម្រិត​​ម៉ោង​​ធ្វើការ​​ឲ្យ​​បាន​​ត្រឹម​ត្រូវ ​និង​​ពង្រឹង​​ការ​អនុវត្ត​​កិច្ចការពារ​​សង្គម​ ជាដើម​។

ទោះបីជា​រដ្ឋាភិបាល បានធ្វើ​កំណែទម្រង់ អនុវត្ត​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល ដាក់ចេញ​នូវ​គោលនយោបាយ​លើកកម្ពស់ និង​ការពារ​សិទ្ធិ​ស្ត្រី​យ៉ាងណាក៏ដោយ ក៏​សហជីព​កម្មករ លើកឡើងថា បញ្ហា​ស្ត្រី ពិសេស​កម្មការិនី នៅតែ​ជា​កង្វល់។

កង្វល់ និង​បញ្ហា​ប្រឈម​របស់​ស្ត្រី​កម្មករ​រោងចក្រ​កាត់ដេរ ត្រូវបាន​លើកឡើង​ក្នុង​ពិធី​ជួបជុំ​សាទរ​ទិវា​សិទ្ធិនារី​អន្តរជាតិ ថ្ងៃ៨មីនា នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ រួមមាន៖ បញ្ហា​ប្រាក់​ឈ្នួល​ទាប បញ្ហា​ធ្វើការ​ច្រើន​ម៉ោង បញ្ហា​ធ្វើការ​ក្នុង​បរិស្ថាន​អាក្រក់ ការប្រើប្រាស់​សិទ្ធិ​មានការ​រំខាន ការ​មិនទាន់មាន​តុលាការ​ការងារ និង​ការរើសអើង​ផ្សេងៗ​ទៀត នៅតែមាន​ជា​បន្តបន្ទាប់។ បញ្ហា​ទាំងនោះ ត្រូវ​សហភាព​ការងារ​កម្ពុជា​របស់លោក​អាត់​ធន់ ចាត់ទុកថា ជាហេតុ​នាំ​ឲ្យ​ស្ត្រី មិនទាន់​មានឱកាស​ក្នុងការ​អភិវឌ្ឍន៍​ខ្លួន​ស្មើភាព​គ្នា​ដូច​បុរស​នៅក្នុង​សង្គម​កម្ពុជា។

ក្នុង​ទិវា​អន្តរជាតិ​នារី ថ្ងៃ៨មីនា តំណាង​សហជីព​កម្មករ បានស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​នូវ​សំណើ ៧ ចំណុច រួមមាន៖ ការ​តម្លើង​ប្រាក់ខែ កម្រិត​ម៉ោង​ធ្វើការ​ឲ្យ​បាន​ត្រឹមត្រូវ ពង្រឹង​ការអនុវត្ត​កិច្ចការពារ​សង្គម ផ្តល់​សច្ចាប័ន​អនុសញ្ញា​អន្តរជាតិ ILO លេខ ១៨៣ ស្តីពី ការ​គាំពារ​ស្ត្រី​នៅពេល​លំហែ​មាតុភាព និង​លេខ១៨៩ ស្តីពី ការងារ​សមរម្យ​ដល់​កម្មករ​បម្រើ​ការងា​រ​តាម​ផ្ទះ ជំរុញ​និ​យោ​ជិ​ក​ឲ្យ​បញ្ឈប់​ការប្រើប្រាស់​កិច្ចសន្យា​ខ្លី បង្កើត​យ​ហ​ន្ត​ការទប់ស្កាត់ និង​ការពារ​កម្មករ​ចំណាកស្រុក និង​បង្កើត​តុលាការ​ការងារ។

រាល់​កង្វល់ បញ្ហា និង​សំណើ​របស់​សហជីព​កម្ម​ករ​ខាងលើ គឺជា​ការគិតគូ​របស់​រដ្ឋាភិបាល។ លោក​ផៃ​ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លើកឡើងថា កម្ពុជា​បានផ្តល់​តម្លៃ​ដល់​ស្ត្រី មុនគេ តាំងពី​សម័យ​ដើម ដោយ​ចាត់ទុក​មាតា ជាធំ។ ក្នុងនោះ ស្ត្រី​ក៏បាន​ដើរតួ​សំខាន់ នាំមុខ ក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុជា​ផងដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ