ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/09 12h00 GMT
general

ធនាគារ​ពិភព​លោក៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​រឹង​មាំ តែ​មាន​សញ្ញាណ​ថម​ថយ​ខ្លះ

media  
អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​ធនាគារ​ពិភពលោក ​World Bank នៅ​​ក្នុង​​សន្និសីទ​​កាសែត​​នា​ពេល​កន្លង​មក។ @Seng Thai

នៅ​ថ្ងៃ​នេះ ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា បាន​ចេញ​របាយការណ៍​សិក្សា​ថ្មី បញ្ជាក់​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​រឹង​មាំ គឺ​ក្នុង​រង្វាន់ ៦,៩​ភាគ​រយ សម្រាប់​ឆ្នាំ ២០១៧​នេះ​ និង​ឆ្នាំ​ក្រោយ​ទៀត​។ កំណើន​សេដ្ឋកិច្ច​នេះ គឺ​ដោយ​សារ​តែ​ការ​ទ្រទ្រង់​ពី​វិស័យ​សំណង់​និង​កាត់ដេរ​សម្លៀក​បំពាក់។ ក៏​ប៉ុន្តែ​បញ្ហា​ប្រឈម​របស់​កម្ពុជា​ គឺ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សេវា​សាធារណៈ!

កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ខ្មែរ ដែល​នៅ​តែ​បន្ត​មាន​ភាព​រឹង​មាំ គឺ​ត្រូវ​បាន​ទទួ​ល​ការ​អបអរ​សាទរ​ពី លោក​ស្រី Inguna Dobrajaអ៊ីហ្គូណា ដូបា្រចា ប្រធាន​គ្រប់​គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា។ លោក​ស្រី គូស​បញ្ជាក់​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​បន្ត​រឹង​មាំ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ហើយ​អត្រា​នៃ​ភាព​ក្រីក្រ នឹង​កាន់​តែ​បន្ត​ថយ​ចុះ។

ជាមួយ​គ្នា​នេះ វិស័យ​ទេសចរណ៍ ​ជា​ចំណុចគួរ​កត់​សម្គាល់​សំខាន់​ដែរ​ គឺ​ដោយ​សារ​តែ​ការ​បង្កើត​ឲ្យ​មាន​ជើង​ហោះ​ហើរ​ដោយ​ផ្ទាល់ ទើប​នឹង​បើក​សម្ពោធ​ថ្មីៗ​នេះ និង​គំនិត​ផ្តួច​ផ្តើម​ថ្មីៗ​ទៀត​ដែល​ជំរុ​ញឲ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ។

ក្រៅ​ពី​លើក​សរសើរ ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា ក៏​បាន​ព្យាករណ៍​ពី​សញ្ញាណ​នៃ​ការ​ថម​ថយ​លើ​វិស័យ​មួយ​ចំនួន។ ជាក់​ស្តែង​ ការ​នាំ​ចេញ​សម្លៀក​បំពាក់ គឺ​កំពុង​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ធំ​ធេង។ បញ្ហា​នៅ​ត្រង់​ថា តម្លៃ​ប្រាក់​ដុល្លារ​ឡើង​ថ្លៃ និង​កម្រៃ​ពលកម្ម​កើន​ឡើង ព្រម​ទាំង​មាន​ការ​ប្រកួត​ប្រជែង​ពី​ប្រទេស​ក្នុង​តំបន់ ដែល​មាន​កម្រៃ​ពលកម្ម​ទាប។ ដូច្នេះ​ នាំ​ឲ្យ​កំណើន​ក្នុង​វិស័យ​នាំ​ចេញ​សម្លៀក​បំពាក់​នេះ នឹង​ទទួល​បាន​ត្រឹម​តែ ៨,៤​ភាគ​រយ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៦ បើ​ធៀប​ទៅ​ឆ្នាំ​២០១៥ គឺ​បាន​ទៅ​ដល់ ប្រមាណ​១២,៣ភា​គ​រយ។  

ការ​សិក្សា​របស់​ស្ថាប័ន​អន្តរជាតិ​នេះ មើល​ឃើញ​ទៀត​ថា វិស័យ​កសិកម្ម​កំពុង​តែ​ងើប​ដើរ​យឺតសន្សឹម​ៗ​ ហើយ​ការ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​សេវា​សាធារណៈ គឺ​ជា​បញ្ហា​ប្រឈម​ចំពោះ​ការ​បោះ​ពួយ​ទៅ​មុខ​របស់​សេដ្ឋកិច្ច​ជាតិ។

ចំពោះ​ធនាគារ​ពិភពលោក,​ វា​ពិត​ជា​សំខាន់​ណាស់ ក្នុង​ការ​ធានា​ថា​ ការ​វិនិយោគ​របស់​ប្រទេស​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ ដែល​វា​នឹង​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ក្រីក្រ។​ ដូច្នេះ ការ​លើកកម្ពស់​ការ​ផ្គត់​ផ្គង់​សេវា​សាធារណ: ក៏​ជា​គន្លឹះ​សម្រាប់​សម្រប​សម្រួល​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​ឯកជន​ដែរ។

ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា ឲ្យ​ជា​យោបល់​គន្លឹះ​មួយ​ចំនួន​ ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​ខ្មែរ​នៅ​លើ​ផ្លូវ​វិជ្ជមាន។ ពោល​គឺ​ជំរុញ​បង្កើត​ផលិត​ភាព​ការងារ ដើម្បី​ជា​ថ្នូរ​នឹង​ការ​កើន​ឡើង​ប្រាក់​ឈ្នួល​ពិត។ អាទិភាព​ជា​ចំបង គឺ​លើក​កម្ពស់​គុណភាព​នៃ​ការ​អប់​រំ​មូលដ្ឋាន ហើយ​លើក​កម្ពស់​ជំនាញ​វិជ្ជា​ជីវៈ​និង​ជំនាញ​បច្ចេកទេស។​ ទន្ទឹម​នេះ ក៏​ត្រូវ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ