អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​ធនាគារ​ពិភព​លោក​៖ កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​រង្វង់​៧%​

ដូច​ការ​ព្យាករណ៍! ធនាគារ​ពិភព​លោក (World Bank) នៅថ្ងៃទី ២៧ វិច្ឆិកា នេះ បាន​ចេញ​ផ្សាយ​របាយការណ៍ «បច្ចុប្បន្ន​ភាព​សេដ្ឋ​កិច្ច​កម្ពុជា» សម្រាប់​ខែ​តុលា ឆ្នាំ​២០១៩​ថា កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ គឺ​ស្ថិត​នៅ​ក្នុង​ខ្ទង់​៧%​។ អត្រា​កំណើន​៧% គឺ​បាន​ធ្លាក់​ចុះ​០.៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ យ៉ាង​ណា​ក្តី របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​បាន​អះ​អាង​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៩​នេះ នៅ​តែ​ស្ថិត​នៅ​ក្នុង​ភាព​ស្វាហាប់ ប៉ុន្តែ​នឹង​ធ្លាក់​ចុះ​នៅ​ពីរ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត នោះ​ប្រសិន​បើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA និង​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ណា​មួយ​នៃ​សេដ្ឋ​កិច្ច​របស់​ចិន​។ 

អគារនានាក្នុងទីក្រុងភ្នំពេញ
អគារនានាក្នុងទីក្រុងភ្នំពេញ @Internet
ផ្សាយពាណិជ្ជកម្ម

ការ​វាយ​តម្លៃ​នេះ គឺ​មិន​ខុស​ពី​ការ​ព្យាករណ៍ទុ​កជាមុនរបស់ធនាគា​រពិភពលោកនិងស្ថា​ប័នអ្នកវាយតម្លៃសេ​ដ្ឋកិច្ចធំៗជា​ច្រើនទៀតនោះ​ទេ។ កាលពីខែតុលា ធនាគា​រពិភពលោ​កបានព្យាករណ៍ថា បន្ទាប់​ពីទទួលបានកំ​ណើនខ្ពស់ជា​ងការរំពឹងទុក​កាលពីឆ្នាំ២០១​៨ក្នុងអ​ត្រា៧.៥% កំណើ​នសេដ្ឋកិច្ចក​ម្ពុជានៅឆ្នាំ​២០១៩ នឹងថម​ថយមកនៅត្រឹ​ម៧%។ ប៉ុន្តែ​វានឹងបន្តថយចុះប​ន្ថែមទៀតនៅ​ត្រឹម ៦.៨% នៅឆ្នាំ​២០២០និងឆ្នាំ២០២១​ខាងមុខ។ ចំណែក​មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ IMF ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) សុទ្ធតែ​បានព្យាករណ៍​ដែរថា កំណើនសេដ្ឋកិច្ច​កម្ពុជាដែលមាន​អត្រា៧%ក្នុងឆ្នាំ​២០១៩នេះ នឹង​ធ្លាក់មកនៅត្រឹម ៦.៨% នៅឆ្នាំ២០២០ ស្រប​ពេលដែលរដ្ឋាភិ​បាលកម្ពុជាខ្លួ​នឯងបានព្យា​ករណ៍ថា កំណើន​សេដ្ឋកិច្ច​កម្ពុជានៅឆ្នាំក្រោយនឹ​ងមានត្រឹមតែ ៦.៥% ប៉ុណ្ណោះ។ នោះប្រ​សិនបើ សហភា​ពអឺរ៉ុប ដក​ប្រព័ន្ធអនុគ្រោះពន្ធ EBA ពី​កម្ពុជា​។

របាយការណ៍​ដែលបានចេ​ញផ្សាយដោយ​ធនាគារពិភ​ពលោកនៅ​ថ្ងៃនេះបា​នឲ្យដឹងថា ការនាំចេញផ​លិតផលសម្លៀ​កបំពាក់ និងស្បែកជើង ដែល​មានទំហំ​ប្រហែល៧០%​នៃទំនិញ​នាំចេញគ្រប់មុខ បានកើន​ចំនួន ១៧.៧% ក្នុងឆ្នាំ​២០១៨ ប៉ុន្តែ​ស្រុត​ចុះបន្តិចវិញមក​នៅត្រឹម ១៥.៣% នៅត្រឹមខែមិថុនា ឆ្នាំ ២០១៩។ វិស័យសំណង់ដែលជាសរសរស្តម្ភស្នូលនៃការជំរុញកំណើនសេ​ដ្ឋកិច្ចកម្ពុជា នៅតែបន្ត​សកម្មភាពគគ្រឹ​កគគ្រែង ដែលឆ្លុះ​បញ្ចាំងឲ្យ​ឃើញថា មិនទាន់មា​នភាពនឿយណា​យនៃកា​រវិនិយោគលើវិ​ស័យនេះនៅឡើ​យទេ។ ហើយជា​លទ្ធផល ការនាំចូ​លដែកសំណង់បានស្ទុះ​ឡើងយ៉ា​ងគំហុក ពី២៧.៧% នៅឆ្នាំ ២០១៨ ដល់​ទៅ ៦៣.៥% នៅត្រឹ​មខែមិថុនា​ ឆ្នាំ២០១៩។ ប៉ុន្តែរបា​យ​ការណ៍បា​នលើកឡើងពីហានិ​ភ័យដែល​បន្តកើ​នឡើងសម្រា​ប់វិស័យហិរញ្ញ​វត្ថុ ដោ​យសារតែ​មានការពាក់​ព័ន្ធច្រើន​ជាមួយវិ​ស័យសំណង់ និងអច​លនទ្រព្យ អមដោយ​ការពូនគររប​ស់បំណុល​ផងដែរ។ បន្ថែម​លើនេះ លទ្ធភាពនៃការដ​កចេញនូវប្រ​ព័ន្ធអនុគ្រោះពន្ធ EBA ពីស​ហភាពអឺរ៉ុប និងការ​ធ្លាក់ចុះយ៉ាង​គំហុកណាមួយ​នៃសេដ្ឋកិច្ចរបស់​ប្រទេសចិន អាច​បង្កផលប៉ះពាល់​យ៉ាងខ្លាំងទៅលើទស្សន​វិស័យកំណើន​សេដ្ឋកិច្ចរបស់​កម្ពុជា​។

ទោះជា​យ៉ាងនេះក្តី របាយការណ៍​របស់ធនាគា​រពិភពលោក បាន​កត់សំគាល់​ថា ដើម្បីពង្រឹងសមត្ថភាព​ប្រកួតប្រជែ​ងក្រៅប្រទេស ថ្មីៗនេះ រដ្ឋា​ភិបាលកម្ពុ​ជាបានដាក់ចេ​ញនូវវិធា​នការមួយចំ​នួន សំដៅជួយ​សម្រួលដល់កា​រធ្វើពាណិជ្ជ​កម្ម តួយ៉ាងកា​របន្ទាបថ្លៃចំ​ណាយលើការដឹ​កជញ្ជូន ការកាត់​បន្ថយការិយាធិ​បតេយ្យ និងការជួ​យដល់ធុរកិច្ចដោ​យកាត់បន្ថ​យថ្ងៃឈប់សម្រាក​ផ្លូវការចំនួន៦​ថ្ងៃនៅក្នុងឆ្នាំ ២០២​០ជាដើម។ បន្ថែម​លើនេះ ការចូ​លរួមរបស់កម្ពុ​ជានៅក្នុងសេ​ដ្ឋកិច្ចសា​កលតាមរយៈ​ខ្សែចង្វាក់តម្លៃ​សាកល (GVCs) ការហូ​រចូលនៃការវិនិ​យោគផ្ទាល់​ពីបរទេស (FDI) ភាព​សម្បូរនៃ​ពលកម្មមានជំនាញទាប និងព​លកម្មមានប្រាក់ឈ្នួ​លទាប និងលទ្ធ​ភាពទទួលបានភា​ពអនុគ្រោះ​នាំទំនិញចេញ​ទៅកាន់ទីផ្សារធំៗ សុទ្ធតែ​ជាកត្តានៅពីក្រោយ​នៃការជំរុញស​មាហរណកម្មយ៉ា​ងលឿនរប​ស់កម្ពុជា ចូលទៅក្នុ​ងខ្សែចង្វាក់តម្លៃ​សាកល នៅតា​មផ្នែកផ​លិតកម្មមួយ​ចំនួន។

សូមបញ្ជា​ក់ថា របាយការណ៍ «បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា» ចេញផ្សា​យដោយ​ធនាគារពិ​ភពលោក នៅថ្ងៃទី ២៧ វិច្ឆិកានេះ គឺជារ​បាយការណ៍ចុងក្រោ​យ ចេញផ្សា​យពីរដងក្នុង​មួយឆ្នាំ ដើម្បីផ្ត​ល់ព័ត៌មាន​ថ្មីៗបំផុត ស្តីពីការវិ​វត្តរបស់ស្ថានភា​ពម៉ាក្រូសេដ្ឋកិច្ចរ​បស់កម្ពុជា ក្នុងរយៈពេលខ្លីនិ​ងមធ្យម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ