អានតួអត្ថបទ
បទសម្ភាស

យ៉ង សាំង​កុមារ ៖បក្ស​ប្រជាធិបតេយ្យមូលដ្ឋាន​​នឹង​អាច​បំបែក​សម្លេង​៥០​បូក​១​របស់​បក្ស​កាន់​ចំណាច​នៅ​ឆ្នាំ​២០១៨

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​របស់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ចន្ទ​នេះ​គឺ​លោក​យ៉ង សាំងកុមារ ដែល​ជា​អតីត​ប្រធាន​អង្គការ​សេដាក។ លោក យ៉ង សាំងកុមារ លែង​ជា​ប្រធាន​របស់​អង្គការ​សេដាក​ទៀត​ហើយ។ លោក​បាន​បញ្ចប់​តួនាទី​ជា​ប្រធាន​អង្គការ​សេដាក ត្រឹម​ថ្ងៃ​នេះ បន្ទាប់​ពី​បាន​បំពេញ​តួនាទី​នេះ​អស់​រយៈ​ពេល​ជាង​១០ឆ្នាំ។ ការ​ចាក​ចេញ​ពី​អង្គការ​សេដាក​នេះ គឺ​ដើម្បី​អោយ​លោក​អាច​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​បាន​ពេញ​លេញ ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន។ លោក យ៉ង សាំងកុមារ សង្ឃឹម​ថា គណបក្ស​របស់​លោក​នឹង​ឈ្នះ​យ៉ាង​ហោច ២០​ឃុំ ក្នុង ឆ្នាំ​២០១៧ ហើយ នឹង​អាច​បំបែក​សម្លេង​៥០​បូក​១​របស់​បក្ស​កាន់​ចំណាច​​នៅឆ្នាំ​២០១៨។

លោក យ៉ង​ សាំងកុមារ​ អតីត​​ប្រធាន​​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ហៅ​កាត់​ថា ​សេដាក ​(CEDAC)។
លោក យ៉ង​ សាំងកុមារ​ អតីត​​ប្រធាន​​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ហៅ​កាត់​ថា ​សេដាក ​(CEDAC)។ @va samnob
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ