អានតួអត្ថបទ
កម្ពុជា

ក្រសួងបរិស្ថាន បញ្ជា​ឱ្យ​ផ្អាក​ទីតាំង​កែច្នៃ​វ​ល្លិ៍​រមៀត២កន្លែង​នៅ​ខេត្តកោះកុង

ក្រសួងបរិស្ថាន បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​ខេត្តកោះកុង​ធ្វើការ ផ្អាក​ជាបន្ទាន់ នូវ​ការសាងសង់​បង្កើត​ទីតាំង​កែច្នៃ​វ​ល្លិ៍​រមៀត ស្ថិតនៅ​ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង។ សំណើរ​អន្តរាគមន៍​ផ្អាក​ជាបន្ទាន់​នេះ គឺ​បន្ទាប់ពី​បណ្តាញ​និស្សិត​ឃ្លាំមើល​ធនធានធម្មជាតិ និង​បរិស្ថាន កាលពី​ថ្ងៃទី ២២ ខែ វិច្ឆិកា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​សម្តែង​ក្តី​ព្រួយបារម្ភ ជុំវិញ​ការវិល​ត្រឡប់មកវិញ នៃ​អាជីវកម្ម​វ​ល្លិ៍​រមៀត ដ៏​ធំ​មួយ នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង ថា ធ្វើឱ្យ​ពាល់​ដល់​បរិស្ថាន និង​អាច​ផលិត​ជា​គ្រឿងញៀន។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​អំពី​ការសាងសង់​បង្កើត​ទីតាំង​វ​ល្លិ៍​រមៀត ក្នុង​ឃុំ​ឬ​ស្សី​ជ្រុំ ស្រុក​ថ្មបាំង ខេត្តកោះកុង និង ការគ្រោង​ប្រមូល​វ​ល្លិ៍​រមៀត​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង ដោយ​ក្រុមហ៊ុន ជីន​យ័ន ហ្វី​ង​លាន ខូ អិ​ល​ធី​ឌី (JINYAIN HUANGLIAN TRADING Co.,Ltd) និង ក្រុមហ៊ុន ឆៃ ជី​ង​ហ៊ាង​គ្រុប ( Chhay Ching Heang Group Co.,Ltd) នោះ ក្រសួងបរិស្ថាន​បាន​ចាត់​ឱ្យ​ក្រុមការងារ​ចុះ​ពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង ដោយ​សហការ​ជាមួយ​អា​ជ្ងា​ធរ​ដែនដី និង អង្គការ​ដៃគូ ហើយ​ជា​លទ្ធផល​ពិតជា​ឃើញ​មាន​សម្មភាព​ដូច្នេះ​មែន ។

ក្រសួងបរិស្ថាន​ក៏បាន​បញ្ជាក់ថា ការកែច្នៃ​វ​ល្លិ៍​រមៀត គឺជា​សកម្មភាព​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ត្រង់ មាត្រា ៦១ ដែល​ត្រូវ​ផ្តន្ទាទោស ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់ជាតិ ទី ៣ និង ច្បាប់​ស្តីពី​ព្រៃឈើ ត្រង់​មាត្រា ៩៧ ត្រូវ​ផ្តន្ទាទោស ជា​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី។

ទាក់ទង​ទៅនឹង​ចំណាត់​ការណ៍​របស់​ក្រសួងបរិស្ថាន​នេះ ហេង ស្រស់ សមាជិក​បណ្តាញ​និស្សិត​ឃ្លាំមើល​ធនធានធម្មជាតិ​និង​បរិស្ថាន សាទរ និង លើក​ស​សើរ​ចំពោះ​កិច្ច​អន្តរាគមន៍​ដ៏​រហ័ស​នេះ។ ប៉ុន្តែ​លោក​សូម​សំណូមពរ​បន្ថែម​ទៅកាន់​ក្រសួងកសិកម្ម និង ក្រសួងបរិស្ថាន​សូមឱ្យ​មានការ​សហការ​គ្នា​ក្នុង​ការធ្វើការងារ​នេះ ពិសេស​គឺ​ក្រសួងកសិកម្ម។ ដោយហេតុ​ក្រសួងកសិកម្ម កាលដើមឡើយ​ជា​អ្នកចេញ​លិខិត​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ទាំងពីរ​ខាងលើ មាន​សិទ្ធ​សាងសង់​បង្កើត​ទីតាំង​កែច្នៃ​វ​ល្លិ៍​រមៀត ដូច្នេះ​ក្រសួងកសិកម្ម​គួរ​ជា​អ្នកទទួល​ខុស​ត្រូវ។

យ៉ាងណាក៏ដោយ លោក ហេង ស្រស់​បញ្ជាក់ថា ក្រុម​ងារ​របស់លោក នៅតែ​បន្ត​ឃ្លាំមើល តាមដាន ថា​តើ​ក្រុមហ៊ុន បាន​អនុវត្តតាម​ចំណាត់ការ​របស់​ក្រសួងបរិស្ថាន​ដែរ រឺទេ? លើសពីនេះ សូមឱ្យ​ក្រសួង​ផ្តន្ទាទោស ជន​ណា រឺ ក្រុមហ៊ុន​ណា​ដែល​បើក​ក្រុមហ៊ុន​ដើម្បី​ប្រមូល​និង កែឆ្នៃ​វ​ល្លិ៍​រមៀត​នេះ ព្រោះ​វា​ខុស​ទៅនឹង​ច្បាប់​ព្រៃឈើ មាត្រ៣២ ចំនុច​ទី៥ អ្នក​ដែល​ប្រព្រឹត្តិ​ខុសត្រូវ​ផ្តន្ទាទោស​ពី ៥ ឆ្នាំទៅ១០ឆ្នាំ។

គួរ​ជំរាបជូន​ថា វ​ល្លិ៍​រមៀត​ជា​រុក្ខជាតិ​វ​ល្លិ៍​ម្យ៉ាង​ដែលមាន​ក្លិន​ក្រពុល រស់ជាតិ​ជូរ​ផ្អែម​ដូច​ស្ពាន់​ធ័រ​លាយ​ជាមួយ​ស្ករត្នោត វា​ជា​សារជាតិ​មេ​សម្រាប់​ផលិត​គ្រឿងញៀន ជាពិសេស​អិ​ច​ស្តា​ស៊ី។ បណ្តាញ​និស្សិត​មាន​ក្តីបារម្ភ​យ៉ាងខ្លាំង​ថា ផលិតផល​វ​ល្លិ៍​រមៀត​ជា​សារធាតុ​ផ្សំ​មួយ សំរាប់​ផលិត​គ្រឿងញៀន​ដែល​បំផ្លាញ​អាយុជីវិត​មនុស្ស ជាពិសេស​បំផ្លាញ​អនាគត​យុវជន យុវនារី រីឯ​សារធាតុ​អាស៊ីត​ដែល​បង្ហូរ​ចេញពី​កាកសំណល់​វិញ​គឺ​បំផ្លាញ​ប្រព័ន្ធ​ការពារ​បរិស្ថាន និងជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​នោះ​ទាំ​ស្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ