ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/09 12h00 GMT
general

ក្រសួង​សុខាភិ​បាល៖ ជំងឺ​ហ្ស៊ីកា​ធ្លាប់​មាននៅ​​កម្ពុជា

media  
រូប​សំណាក​មូសខ្លា ដែល​ត្រូវ​បាន​តាំង​បង្ហាញ ក្នុង​យុទ្ធនាការ​ប្រឆាំង​ជំងឺ​គ្រុនឈាម © ចាន់ណា/rfi

ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ មករា​នេះ​បាន​ចេញ​សេចក្​តីប្រកាស​ព័ត៌មាន​មួយ​ស្តី​ពីជំងឺហ្​ស៊ីកា (Zika )ដែល​កំពុង​ផ្ទុះ​ដូចលាជ។ សម្រាប់​កម្ពុជា ជំងឺ​ហ្ស៊ីកា​នេះ​ធ្លាប់បានផ្ទុះ​មួយករណី​ផង​ដែរ ប៉ុន្តែ​នៅពេលនេះ ក្រសួង​សុខាភិបាល​នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ។ ​

នៅ​ប្រទេស​កម្ពុជា ជំងឺហ្ស៊ីកា​នេះ​ធ្លាប់​បាន​កើត​ឡើង​ម្ត​ង​ហើយ​កាល​ពី​ឆ្នាំ២០១០​កន្លង​ទៅ​ ប៉ុន្តែ​អ្នក​ជំងឺ​ដែល​ចម្លង​ដោយសារ​សត្វ​មូសនេះ ត្រូវ​បាន​ព្យាបាល​ជា​ស្បះ​ស្បើយ​ហើយ។ នេះ​គឺជាការ​អះអាង​របស់​ក្រសួង​សុខា​ភិបាល។ សូមបញ្ជាក់ថា ជំងឺ​ហ្ស៊ីកា​ដែល​ឆ្លង​ដោយ​សារ​សត្វ​មូស​នេះ កំពុង​រាត​ត្បាត និង​គំរាម​កំហែង​សុខភាព​ពិភពលោកនាពេល​បច្ចុប្បន្ន។ ដោយ​ឡែក​កម្ពុជា​វិញ នៅ​ពំទាន់​មាន​ករណី​នេះនៅ​ឡើយ​ទេ។

ក្រសួង​បាន​បញ្ជាក់​ថា ហានិភ័យ បណ្តាល​មក​ពី​ជំងឺ​ហ្ស៊ីកា​នេះនៅ​កម្ពុជា នៅ​មាន​កម្រិត​ទាប​បំ​ផុត។ បើ​ទោះ​បីជា​បែប​ណា​ក៏​ដោយ ក្រសួង​សុខាភិបាល​បាន​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ធ្វើដំណើរ​​ទៅ​កាន់ទ្វីប​ អាហ្វ្រិក អាមេរិក​ និង​អាស៊ី​​ប៉ាស៊ីហ្វិក។ ក្រៅ​ពី​នេះ ត្រូវ​ទប់​ស្កាត់ និង​បង្ការ​​ការ​ចម្លង​ជំងឺហ្ស៊ីកា​នេះ​ដូចជា​ការពារ​ជំងឺ​គ្រុនឈាម​ដែរ។ ជាការ​ពារ​កុំឱ្យ​មូស​ខ្លាខាំ ហើយ​នឹង​បំបាត់​ជម្រក​មូស​ខ្លា ដូច​ជា​កុំឱ្យ​មាន​ទឹកដក់​នៅ​ជុំវិញ​ផ្ទះ លុប​បំបាត់​សំបក​កំប៉ុង សំបក​កង់​ឡាន ត្រឡោក​​ដូង​ជា​ដើម​។

អាការ​ជំងឺហ្ស៊ីកា​​នេះ គឺ​​គ្រុន​​ក្តៅ ឈឺ​​ក្បាល កន្ទួល​​ក្រហម​​លើ​​ស្បែក ក្រហម​​ភ្នែក និង​​ឈឺ​សន្លាក់​​ជា​ដើម។ ផល​វិបាក​​នៃ​​ជំងឺ​​នេះ គឺអាច​​ធ្វើទា​រក​​ក្នុង​​ផ្ទៃ​ស្លាប់​ ឬ​កើត​​មក​​ក្នុង​​ទម្រង់​​មិន​ត្រឹម​​ត្រូវ។ បច្ចុប្បន្ន​​នេះ ​ហ្ស៊ី​កា ដែល​​ទើប​​ចេញ​​មុខ​​ជា​ថ្មី នៅ​​ប្រេ​​ស៊ីល កំពុង​​បន្តការ​​រាត​ត្បាត​យ៉ាង​លឿន​​ស្លេវ ឆ្លង​​ទ្វីប កម្រិត​​ពិភព​លោក។ មាន​ប្រទេស​ចំនួន២៣​នៅ​ក្នុង​ទ្វីប​អាមេរិក និង​នៅ​ក្នុង​តំបន់ កំពុង​រង​ការ​រាតត្បាត​ខ្លាំង រហូត​ទាញ​សញ្ញា​អាសន្ន​កម្រិត​ខ្ពស់​បំផុត។ គិត​តឹ្រម​ពីខែធ្នូ​មក នៅ​ប្រទេស​ហុង​ឌុយ​រ៉ាស មាន​ករណី​កើត​ហ្ស៊ីកា​ ១ពាន់​នាក់។ ចំណែក​ប្រេស៊ីល រង​គ្រោះ​ខ្លាំង​គេ ដោយ​មាន​អ្នក​ឆ្លង​ហ្ស៊ីកា ប្រមាណ​១លាន ៥សែននាក់។ អង្គការ​សុខភាព​ពិភពលោក​ បានព្យាករ​ថា ករណី​ហ្ស៊ីកា​ឡើង​ដល់​បី-បួន​នាក់​នៅ​លើ​ទ្វីប​អាមេរិក នា​ពេល​ឆាប់ៗ​នេះ។

បើ​ទោះបី​ជា​កម្ពុជា​ពុំទាន់​មានករណី​ជំងឺ​ហ្ស៊ីកា​នេះ​កើត​ឡើង​នាពេល​បច្ចុប្បន្ន​ក៏​ដោយ ក៏​រដ្ឋាភិបាល បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ដែល​ធ្វើដំណើរ​ទៅ​កាន់​តំបន់​ដែល​កំពុង​កើត​មាន​ជំងឺ​នេះ​ព្រោះ​ថា​នា​ពេល​បច្ចុប្បន្ន​នៅពុំទាន់​មាន​វ៉ាក់​សាំង​ព្យបាល​នៅ​ឡើយ​ទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ