អានតួអត្ថបទ
បទយកការណ៍

កម្ពុជា​ឆ្នាំ​២០៩៩​ចូល​ប្រកួត​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខ្សែភាពយន្ត​រឿង “កម្ពុជា​ឆ្នាំ​២០៩៩”​បាន​ចូល​ទៅប្រកួតប្រជែង​ដណ្តើម​រង្វាន់​នៅក្នុង​Quinzaine des réalisateurs ដែល​ជាផ្នែកមួយ​របស់​មហោស្រព ភាពយន្ត​កាន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២២​ឧសភា។ ដាវី ជូ សមិទ្ធិករ​វ័យ​ក្មេង​ដែល​ធ្លាប់​ផលិត​កុន​ឯកសារ​មួយ​និយាយ​ពី​វិស័យ​ភាពយន្ត​ខ្មែរ​ក្នុង​ទសវត្សរ៍ ទី ៦០ រឿង​ដំណេកមាស ជាម្ចាស់​ខ្សែ​ភាពយន្ត​ខ្នាតខ្លី រឿង កម្ពុជា​ឆ្នាំ ២០៩៩។ រឿង​ខ្នាត​ខ្លី​កម្ពុជា ឆ្នាំ ២០៩៩ (Cambodian 2099) បាន​បង្ហាញ​ស្នាដៃ​កាន់តែ​មាន​ទេពកោសល្យ​របស់​ដាវី ជូ ដែល​ជា​ចៅ​របស់​លោក​វ៉ាន់ ចាន់ អ្នក​ផលិតខ្សែ​​ភាពយន្ត​ខ្មែរ​កាលពី​ជំនាន់​ដើម។ 

ឈុត​មួយ​នៃ​ខ្សែរឿង​ខ្លី កម្ពុជា​ឆ្នាំ ២០៩៩​របស់​ដាវី ជូ
ឈុត​មួយ​នៃ​ខ្សែរឿង​ខ្លី កម្ពុជា​ឆ្នាំ ២០៩៩​របស់​ដាវី ជូ ©forum des images
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ