បទយកការណ៍
អ្នកជិះឡានក្រុងសុំឲ្យកែលម្អចំណតរថយន្តនិងផ្សព្វផ្សាយឲ្យបានច្រើន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:០២
ពលរដ្ឋជាច្រើនបានពេញចិត្តក្នុងការធ្វើដំណើរតាមសេវាដឹកជញ្ជួនសាធារណៈរបស់សាលា រាជធានីភ្នំពេញបីខ្សែរដែលបានដំណើរការ។ ប៉ុន្តែពួកគេសុំឲ្យអាជ្ញាធរអភិវឌ្ឈន៍ចំណតរថយន្តនីមួយៗ ឲ្យបានល្អប្រសើរជាងបច្ចុប្បន្ន ដូចជាចំណតគួរមានដំបូល មានកន្លែងអង្គុយ ចំណតរថយន្តក្រុងសាធារណៈ មិនត្រូវបានមានអ្វីមកឈប់ឬចតពីលើ។អាជ្ញាធរគួរតែផ្សព្វផ្សាយពីសេវាដឹកជញ្ជួននេះឲ្យបានច្រើន ចំណែករថយន្តវិញគួរណាកែលម្អឲ្យមានភាពទាក់ទាញ ជាងសព្វថ្ងៃ។