អានតួអត្ថបទ
កម្ពុជា

សកលវិទ្យាល័យ​ក្រចេះ ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​រដ្ឋ​ទី​ ១ នៅ​ខេត្ត​ក្រចេះ នឹង​បើក​បង្រៀន​នៅ​ឆ្នាំ​សិក្សា​ថ្មី​នេះ!

នៅ​ខេត្ត​ក្រចេះ, ថ្មីៗនេះ​ គឺ​ទើបតែ​នឹង​បង្កើត​សកលវិទ្យាល័យ​ក្រចេះ ដែល​ជាគ្រឹះស្ថាន​ឧត្តម​សិក្សា​រដ្ឋ​ទី ១ នៅ​ក្នុង​ទឹក​ដី​ភាគ​ឥសាន​មួយ​នេះ​។ សកលវិទ្យាល័យ​ក្រចេះ មាន​ ៥​មហា​វិទ្យាល័យ ​និង​វិទ្យាស្ថាន​ ៣ ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ផ្នែក​កសិកម្ម ​ហើយ​នឹង​បើក​បង្រៀន​នៅ​ឆ្នាំ​សិក្សា​ថ្មី​នេះ!

សកលវិទ្យាល័យ​ក្រចេះ ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​រដ្ឋ​ទី ១ នៅ​ខេត្ត​ក្រចេះ នឹង​បើក​បង្រៀន​នៅ​ឆ្នាំ​សិក្សា​ថ្មី​នេះ!
សកលវិទ្យាល័យ​ក្រចេះ ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​រដ្ឋ​ទី ១ នៅ​ខេត្ត​ក្រចេះ នឹង​បើក​បង្រៀន​នៅ​ឆ្នាំ​សិក្សា​ថ្មី​នេះ!
ផ្សាយពាណិជ្ជកម្ម

សកលវិទ្យាល័យ​ក្រចេះ សាង​សង​អស់​ ១២លាន​ដុល្លារ​អាមេរិក គឺ​ដោយ​សារ​ប្រាក់​ជំនួយ​ឥត​សំណង​របស់​ ចិន ប្រមាណ​ ១០​លាន​ដុល្លារ ហើយ​ ២​លាន​ដុល្លារ​ទៀត គឺ​ជា​ការ​ឧបត្ថម្ភ​របស់​អង្គការ​មូលនិធិ​ឧត្តម​សិក្សា​ក្រចេះ ដែល​មាន​លោក គាត ឈុន អតីត​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ជា​ប្រធាន។

សកលវិទ្យាល័យ​ក្រចេះ ត្រូវ​សាង​ឡើង​តាម​រចនាប័ទ្ម​ស្ថាបត្យកម្ម​ខ្មែរ​ ហើយ​ដែល​មាន​មហាវិទ្យាល័យ គឺ​ផ្នែក​វិទ្យាសាស្រ្ត​កសិកម្ម​, វិទ្យាសាស្រ្ត​សត្វ និងបសុពេទ្យ, កសិ-​ឧស្សាហកម្ម​, វិស្វកម្ម, គ្រប់គ្រង​អាជីវកម្ម។ មិន​តែ​ប៉ុណ្ណោះ សកលវិទ្យាល័យ​ក្រចេះ មាន​៣ វិទ្យាស្ថាន គឺ​វិទ្យាស្ថាន​មច្ឆវិទ្យា, បចេ្ចកវិទ្យា​ទំនាក់​ទំនង​ព័ត៌មានវិទ្យា, និង​វិទ្យាស្ថានភាសា ដែល​មាន​បង្រៀន​ភាសា​អង់គ្លេស​ និង​ចិន។

ការ​បង្កើត​សកលវិទ្យាល័យ​រដ្ឋ​ថ្មី នៅ​ក្នុង​ទី​ដី​ខេត្ត​ភាគ​ឥសាន​នេះ ត្រូវ​បាន​លោក រស់​ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ គូស​បញ្ជាក់​យ៉ាង​វិជ្ជមាន​ថា គឺ​ដោយ​សារ​តែ​តម្រូវ​ការ​ជា​អាទិភាព​ជាក់​ស្តែង​ របស់​ជាតិ ដែល​ផ្អែក​ទៅ​លើ​ផ្នែក​កសិកម្ម និង​ផ្នែក​សេដ្ឋកិច្ច។​ ពោល​គឺ​កសិ-​ឧស្សាហកម្ម​។ ជាង​នេះ​ទៅ​ទៀត គឺ​ដើម្បី​ឆ្លើយ​តប​នឹង​សេច​ក្តី​ត្រូវ​ការ​របស់​តំបន់​ដែល​មាន​ភាព​អំណោយ​ផល​ស្រាប់​ ហើយ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​សិស្ស​និស្សិត​ក្នុង​ខេត្តក្រចេះ​ ព្រម​ទាំង​បណ្តា​ខេត្ត​ភាគ​ឥសាន​នោះ​តែ​ម្តង។

ទន្ទឹម​នេះ លោក ឡាយ បូរ៉ា ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ក្រចេះ បាន​ថ្លែង​ប្រាប់​ដោយ​ក្តី​សង្ឃឹម​ដល់​វិទ្យុ​បារាំង​ RFIដែរ​ថា សកលវិទ្យាល័យ​ក្រចេះ នេះ​ នឹង​អនុញ្ញាត​សម្រួល​ការ​សិក្សា​រៀន​សូត្រ​របស់​កូន​ចៅ​អ្នក​ស្រុក​ក្នុង​មូលដ្ឋាន និង​អ្នក​នៅ​តាម​ខេត្ត​ជិតៗ​ឲ្យ​ទៅ​រៀន​នៅ​ទី​នោះ គឺ​ចាប់​ពី​ពេល​នេះ​ មិន​ចាំ​បាច់​ចាក​ឆ្ងាយ​ស្រុក​កំណើត ទៅ​រៀន​នៅ​ទីក្រុង​ឆ្ងាយៗ​នោះ​ទៀត​ទេ។

គួរ​រម្លឹក​ជូន​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​ចង្អុល​បង្ហាញ និង​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​បង្កើត​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​តាម​បណ្តា​ខេត្ត​នានា ក្រោម​ទិស​ស្លោក “ខេត្ត​ ១​មាន សកលវិទ្យាល័យ​រដ្ឋ ១”​។ នៅ​ពេល​សព្វ​ថ្ងៃ​នេះ កម្ពុជា​ មាន​ខេត្ត​ចំនួន​ ១៩ ដែល​មាន​គ្រឹះស្ថាន​ឧត្តម​សិក្សា​រដ្ឋ​រួច​ហើយ​ ក៏​ប៉ុន្តែ នៅ​សល់​តែ​ខេត្ត​ចំនួន​ ៦​ទៀត ដែល​គ្មាន​សកលវិទ្យាល័យ​រដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ