អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​បោះឆ្នោត​ឃុំ​សង្កាត់៖ បក្ស​តូច​ៗ​រំពឹង​បាន​កៅ​អី​ខណៈ​បក្ស​ធំ​ៗ​អប្រជាប្រិយភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​មិន​ដល់​ ៥​ខែ​ស្រួល​បួល​ទៀត​នោះ​ទេ គណបក្ស​ធំ​តូច​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​នេះ។ មិន​បាច់​និយាយ​ដល់​បក្ស​ធំ​ៗ​ទាំង​ពីរ ដែល​មាន​រចនា​សម្ព័ន្ធ និង​កម្លាំង​គ្រប់​គ្រាន់​ទូទាំង​ប្រទេស​នោះ​ទេ បក្ស​តូច​ៗ​វិញ​ក៏​បាន​ប្រកាស​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​នេះ​ដែរ បើ​ទោះ​បី​ជា​បក្ស​តូច​ទាំង​នោះ​ត្រូវ​ប្រឈម​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រជែង​ជាមួយ​បក្ស​ធំ​ទាំង​ពីរ​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​យល់​ថា ឃុំ​ខ្លះ​នឹង​អាច​ធ្លាក់​មក​លើ​បក្ស​របស់​ខ្លួន​ដោយ​សារ​តែ​បក្ស​ធំ​ទាំង​ពីរ​មាន​ចន្លោះ​ប្រហោង​ទាំង​គោល​នយោបាយ និង​ប្រជាប្រិយភាព។

ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ
ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ រូបភាព​ឯកសារ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ