អានតួអត្ថបទ
កម្ពុជា

បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​មាន​លទ្ធភាព សមត្ថភាព ឧមត្តគតិ

បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​​ថ្មី​ដែល​កើត​ចេញ​ពី​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ត្រូវ​មាន​លទ្ធភាព សមត្ថភាព ឆន្ទៈ និង​ឧត្តមគតិ​។ គណបក្ស​​សង្រ្គោះជាតិ​គ្រោង​នឹង​ធ្វើ​សមាជ​របស់​ខ្លួន​នៅ​ខែ​មេសា​ខាង​មុខ ដើម្បី​បើក​ផ្លូវ​អោយ​​អោយ​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បច្ចុប្បន្ន​​​ក្លាយ​ទៅ​ជា​អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ។

ការិយាល័យ​មួយ​របស់​គណបក្ស​សង្រ្គោះជាតិ
ការិយាល័យ​មួយ​របស់​គណបក្ស​សង្រ្គោះជាតិ
ផ្សាយពាណិជ្ជកម្ម

ស្លាក​គណបក្ស​សង្គ្រោះជាតិ​ដែល​កើត​ចេញ​ពី​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ត្រូវ​បាន​គេ​ដំឡើង​ក្នុង​ខេត្ត​ក្រុង​ចំនួន​១៥​ហើយ​រហូត​មក​ដល់​ពេល​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក ប៉ុល ហំម អ្នកនាំពាក្យ​នៃ​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ។ អ្នក​នាំពាក្យ​រូប​នេះ​បាន​បន្ត​ទៀត​ថា ការ​ដំឡើង​ស្លាក​គណបក្ស​ថ្មី​បាន​និង​កំពុង​បន្ត​ធ្វើ​ឡើង​​នៅ​ក្នុង​គ្រប់​ទីកន្លែង​ដែល​មាន​ស្លាក​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ចាស់។ ក្រៅ​ពី​ការ​ដំឡើង​ស្លាក​គណបក្ស​សង្រ្គោះជាតិ​ លោក ប៉ុល ហំម​បាន​បញ្ជាក់​ថា គណបក្ស​សង្គ្រោះជាតិ​គ្រោង​នឹង​ធ្វើ​សមាជ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា​ខាង​មុន​នេះ ដើម្បី​បើក​ផ្លូវ​អោយ​លោក កឹម សុខា មក​ធ្វើ​ជា​អនុប្រធាន​គណបក្ស​​សង្រ្គោះជាតិ ​ដែល​ប្រធាន​របស់​​គណបក្ស​គឺ​​លោក សម រង្ស៊ី​ កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

សូម​បញ្ជាក់​ថា មុន​ពេល​ដែល​គណបក្ស​សង្រ្គោះ​ជាតិ​ធ្វើ​សមាជ​នៅ​ថ្ងៃ​ទី​៧​ ខែ​មេសា​ខាង​មុខ គណបក្ស​សិទ្ធិមនុស្ស​ត្រូវ​ធ្វើ​សមាជ​ជា​មុន​សិន​នៅ​ថ្ងៃទី​៣១ ខែមិនា​ឆ្នាំ​២០១៣​ដើម្បី​អនុញ្ញត​អោយ​លោក​ កឹម សុខា​អាច​ចាកចេញ​ពី​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​។ រីឯ​កៅអី​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​អាច​ត្រូវ​គេ​ប្រគល់​ទៅ​លោក សឺន ស៊ូបែរិ៍ ជា​កូន​បង្កើត​របស់​សម្តេច​បវរសេដ្ឋា​សឺនសាន។

គណបក្ស​សង្រ្គោះជាតិ​ដែល​កើត​ចេញ​ពីការ​ប្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្ស​សមរង្ស៊ី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​គណបក្ស​ប្រឆាំង​ធំ​មួយ​​ដែល​ត្រូវ​ប្រកួត​ប្រជែង​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់កាប់​អំណាច​ច្រើន​អាណត្តិ​មក​ហើយ​នោះ។ លោក​ប៉ុល ហំម អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ​បាន​និយាយ​ថា គណបក្ស​ថ្មី​នេះ​មិន​ទាន់​បាន​ធ្វើ​បញ្ជី​ឈ្មោះ​សម្រាប់​អ្នក​ឈរ​តំណាងរាស្ត្រ​គណបក្ស​ថ្មី​នៅ​ឡើយ​ទេ។ ប៉ុន្តែ​អ្នកឈរ​ឈ្មោះ​ត្រូវ​មាន​លក្ខខណ្ឌ​មួយ​ចំនួន ដូចជា​ ត្រូវ​មាន​លទ្ធភាព សមត្ថភាព ឆន្ទៈ និង​ឧត្តមគតិ ទាំង​សម្រាប់​គណបក្ស​ និង​សម្រាប់​ជាតិ។

សូម​រម្លឹក​ថា កាល​ពី​អាណត្តិ​ឆ្នាំ​២០០៨ ២០១៣ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​អាសនៈ​រដ្ឋសភាជាតិ​ចំនួន ៩០​កៅអី គណបក្ស​សមរង្ស៊ី​ទទួល​បាន ២៦​កៅអី គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួល​បាន ២​កៅអី និង​គណបក្ស​នរោត្តមរណឫទ្ធិ​ទទួល​បាន ២កៅអី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ