អានតួអត្ថបទ
សៀរ៉ាឡេអូន

ការ​កាត់​ទោស​​ជា​​លើក​ដំបូង​​នៅ​​សៀ​រ៉ា​ឡេ​អូន​​ក្រោម​​ច្បាប់​​អេ​បូ​ឡា​

ប្រធានភូមិ​ម្នាក់​បាន​ក្លាយជា​មនុស្ស​ទី១ នៅក្នុង​ប្រទេស​សៀ​រ៉ា​ឡេ​អូន ដែល​ជាប់ឃុំ​ក្រោម​ច្បាប់​មិនបាន​ការពារ​ការឆ្លង​រាលដាល​នៃ​វី​រុស​មេរោគ​អេ​បូ​ឡា។ នេះ​បើ​យោងតាម​មន្ត្រី​តុលាការ និង​មេធាវី​និយាយ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ។ នេះ​គឺជា​ការកាត់ទោស​លើកដំបូង ក្រោម​ច្បាប់​អេ​បូ​ឡា​នៅ​ក្នុង​ប្រទេស។

អ្នកធ្វើការ​ផ្នែក​សុខភាព​ដឹក​ជញ្ជូន​សាកសព​អ្នកជម្ងឺ​ដែល​ស្លាប់​ដោយ​មេរោគ​អេបូឡា នៅ​ប្រទេស​សៀរ៉ាឡេអូន។
អ្នកធ្វើការ​ផ្នែក​សុខភាព​ដឹក​ជញ្ជូន​សាកសព​អ្នកជម្ងឺ​ដែល​ស្លាប់​ដោយ​មេរោគ​អេបូឡា នៅ​ប្រទេស​សៀរ៉ាឡេអូន។ ©REUTERS/Umaru Fofana
ផ្សាយពាណិជ្ជកម្ម

លោក អា​ម៉ា​ឌូ ខា​ហ្គ​បូ (Amadu Kargbo) ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន ៦ខែ ដោយ​តុលាការ នៅក្នុង​ភាគ​និរតី នៃ​ទីក្រុង ម៉ូ​យ៉ា​បា (Moyamba) ពីបទ​កប់​សាកសព​អ្នកស្លាប់​ដោយ​លាក់បាំង ហើយ​មិនបាន​រាយការណ៍​ពី​អ្នក​ឈឺ​ថែម​ទៀតផង។ នេះ​បើតាម​មន្ត្រី​តុលាការ​បាន​និយាយប្រាប់​សារព័ត៌មាន​បារាំង AFP។

ជាងនេះទៅទៀត ប្រធានភូមិ​រូបនោះ​ក៏​ត្រូវ​បាន​ពិន័យ​ឲ្យ​បង់ប្រាក់​ចំនួន មួយ​លាន លី​អន​(leones)​ ឬ​ស្មើនឹង​២៣៥ដុល្លា​អាមេរិក ហើយ​បញ្ជា​ឲ្យ​ចំណាយពេល ២១ថ្ងៃ នៅ​ដាច់ដោយឡែក​ពី​គេ មុននឹង​ចូលទៅ​កាន់​ពន្ធនាគារ។

មន្ត្រី​តុលាការ បាន​និយាយថា ប្រធានភូមិ​បាន​ជាប់ទោស​ដោយសារ​លោក​បាន​កប់​សព​កូនស្រី​រប​ស់លោក ដែល​កើត​ជំងឺ​អេ​បូ​ឡា​ដោយ​លួចលាក់។ លោក​បាន​បន្តទៀតថា ប្រពន្ធ​មេភូមិ​ក៏បាន​ស្លាប់​បន្ទាប់ពី​ចូលរួម​បុណ្យសព​របស់​ក្រុមគ្រួសារ​ដ៏​ទៃ​ផ្សេងទៀត​ដែរ។

ជំងឺ​អេ​បូ​ឡា​បានសម្លាប់​មនុស្ស​អស់​ជាង ៧ពាន់ ៥រយ​នាក់ ភាគ​ច្រើ​នៅក្នុង​តំបន់​អាហ្វ្រិក​ខាងលិច និង​សៀ​រ៉ា​ឡេ​អូន ហើយ​នៅពេល​ថ្មី​នេះ ប្រទេស​លី​បេ​រី​យ៉ា​ត្រូវបាន​គេ​មើលឃើញថា មាន​ករណី​ឆ្លង​មេរោគ​អេ​បូ​ឡា​ខ្ពស់​ជាងគេ​បំផុត​ក្នុង​តំបន់​អាហ្វ្រិក។

អាជ្ញាធរ​នៅក្នុង​តំបន់​បាន​ហាម​មិន​ឲ្យ​មានការ​ប្រមូលផ្តុំ ឬក៏​ជួបជុំ​នៅតាម​ទីសាធារណៈ ក៏ដូចជា​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ផងដែរ ដែល​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការរីក​រាលដាល​នៃ​មេរោគ​អេ​បូ​ឡា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ