លោក ជាង សុខា៖ ធនធានរ៉ែ ប្រេង និងឧស្ម័ននៅកម្ពុជា ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥៦
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ ប្រចាំថ្ងៃសៅរ៍នេះ គឺលោក ជាង សុខា នាយកប្រតិបត្តិកម្មវិធីអភិវឌ្ឍធនធានយុវជន ហៅកាត់ថា YRDP។ តាំងពីឆ្នាំ២០០៧មក អង្គការ YRDP បាន នឹងកំពុងតែផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មនិស្សារណកម្ម ដល់យុវជន។ នាយកប្រតិបត្តិអង្គការ YRDP លោកជាង សុខា មានប្រសាសន៍ប្រាប់វិទ្យុបារាំងអន្ដរជាតិថា ធនធានរ៉ែ ប្រេង និងឧស្ម័ននៅកម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ។ បើតាមលោកជាង សុខា ប្រសិនបើមិនមានការគ្រប់គ្រងប្រកបដោយតម្លាភាព និងប្រសិទ្ធភាពទេនោះ កម្ពុជាអាចនឹងប្រឈមខ្លាំងនឹងបញ្ហាភាពក្រីក្រ។