ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

ចិន​មាន​​មូលដ្ឋាន​បង្ហោះ​អវកាស​ទី​​បួន ដ៏ទំនើប​ និង​ប្រកប​ដោយ​បច្ចេកវិទ្យា​ខ្ពស់

media  
យានអវកាសទន្សាយថ្លើមថ្ម​ បង្ហោះ​ចេញ​ពី​ខេត្តស៊ីជ័ន ភាគនិរតី​ចិន

ស្ថិត​នៅ​លើ​កោះ​ត្រូពិកហៃណាន់ មូលដ្ឋាន​បង្ហោះ​អវកាស​ទីបួន​បាន​សាង​សង់​ចប់​សព្វ​គ្រប់​ហើយ ! នេះ​បើ​តាម​សារព័ត៌មាន​ផ្លូវការ​ចិន។ មជ្ឈមណ្ឌល​នេះ​ជា​មូលដ្ឋាន​ មហា​ទំនើប​ និង​អាច​បង្ហោះ​កាំជ្រួចធ្ងន់ៗ​ធំៗ​​ទៅ​ឋាន​អវកាស​ និង​មាន​បំពាក់​​​កម្មវធី​ ប្រកប​ដោយ​បច្ចេកវិទ្យា​ខ្ពស់​បំផុត។ មូលដ្ឋាន​អវកាស​ វេនចង់ ត្រៀមខ្លួន​រួចជា​ស្រេច​នឹង​ដំណើរការ​ រង់ចាំ​​តែ​ថ្ងៃ​ចាប់​ផ្តើម​ប៉ុណ្ណោះ។

មជ្ឈមណ្ឌល​អវកាសវេនចង់ Wenchang ជា​​មូលដ្ឋាន​អវកាស​ចិន​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​បំផុ​ត​នៃ​ប្រទេស ​អាច​ធានារ៉ាប់​រង​បញ្ជូន​​ផ្កាយ​រណបជា​ស្ថានីយ៍​ភូមិសាស្ត្រ​ទៅ​កាន់​គន្លង​តារាវិថី​អេក្ខាទ័រ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​ទំព័រ​កាសែត China Daily។ ទីតាំង​របស់​មជ្ឈមណ្ឌល​ទីបួន ត្រង់​តំបន់​ត្រូពិក ក៏​អាច​បង្កើន​សមត្ថភាព​​នៃ​​​ទម្រ​បាញ់​​បង្ហោះ​ ដែល​ជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​កម្មវិធី​​​អវកាសដែល​មនុស្ស​អាច​ស្នាក់​នៅ​បាន ដែល​មាន​បេសកកម្ម​​រុក​រក​វែង​ ឬដើម្បី​​ស្ថាបនា​ស្ថានីយ៍​អវកាស​ក្នុង​គន្លង​តារាវិថី​ ដែល​ជា​កម្មវត្ថុ​ចម្បង​របស់​បក្ស​កុម្មុយនិស្ត​ចិន។

 

ជាមួយ​មូលដ្ឋាន​ថ្មី​នេះ ការ​បង្ហោះ​​កាំជ្រួចអាច​សន្សំ​សំចៃ​ថាមពល​ប្រេង​បាន​១៥% បើ​ប្រៀប​ទៅ​នឹង​ការ​បង្ហោះចេញ​​ពី​មូលដ្ឋាន​ ស៊ីចង់ នៅ​ខេត្ត​ស៊ីនឈន់។ ជា​ចុងក្រោយ ទីតាំង​វេនចង់​ នៅ​លើ​កោះ​ សម្រួល​យ៉ាង​ខ្លាំង​ដល់​ការ​ដឹក​ជញ្ជូនតាម​ផ្លូវ​សមុទ្ទ សម្រាប់​ពេល​អនាគត ! ចិន​មាន​គម្រោង​អភិវឌ្ឍន៍​​កាំជ្រួច​ធុន​វែង Longue Marche​ ៥ ដែល​មាន​សមត្ថភាព​អវកាស​ប្រហាក់​ប្រហែល​នឹង​កាំជ្រួច​អឺរ៉ុប Ariane 5។

វាមិន​មែន​ជា​ការ​កម្រ​ឡើយសម្រាប់​ចិន ដែល​នៅ​រាល់​ពេល​មាន​ការ​បង្ហោះ​អវកាស​ម្តងៗ មាន​បំណែក​ធ្លាក់​មក​លើ​ដី​ចំ​ផ្ទះ​ប្រជាជន​នោះ ! ដូច្នេះ​ ការ​បង្ហោះ​លើ​ផ្ទៃ​សមុទ្ទ​ចិន​ខាង​ត្បូង​ ពិត​ជា​អាច​កាត់​បន្ថយ​គ្រោះ​​បន្ទាប់​បន្សំ​នេះ​បាន​ច្រើន។ មាន​កន្លែង​​សម្រាប់​ទទួល​ភ្ញៀវ​​​ដែល​ចង់​គយ​គន់​ការ​បង្ហោះ​កាំជ្រួច​អវកាសដោយ​ផ្ទាល់​​ បូក​ផ្សំ​​នឹង​ឆ្នេរ​ខ្សាច់ស​ស្អាត មូលដ្ឋាន​វេនចង់ ​ជា​ប្រភព​​ទាក់ទាញ​ទេសចរ​ថ្នាក់​មធ្យម​ផង និង​ជាន់​ខ្ពស់​ផង។

ចិន​ បាន​ចំណាយ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​ សម្រាប់​អភិវឌ្ឍន៍​​វិស័យ​អវកាស ដែល​ជា​និមិត្តរូប​​ថ្មី​នៃ​ភាព​ជា​​មហា​អំណាច​មួយ​លើ​ពិភពលោក​ក្រោម​ការ​ដឹកនាំ​របស់បក្ស​​កុម្មុយនិស្ត។ ចិន​ចង់​រត់​ឱ្យ​ទាន់​​ ​អាមេរិក​និង​សូវៀត​ ដែល​ឈាន​ទៅ​មុខ​ក្នុង​វិស័យ​អវកាស​នេះ តាំង​ពី​៣០​ឆ្នាំ​មុន៕
 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ