ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
អាស៊ី

ចិន​បង្ហាញ​មហិច្ឆតា​ក្លាយ​ជា​មហាអំណាចផ្នែក​បណ្តាញ​ប្រព័ន្ធអ៊ីនធ័រនែត

media  
ប្រធានផ្នែកឃោសនារបស់បក្សកុម្មុនីស្តចិន លោក Huang Kunming ថ្លែងនៅក្នុង​សន្នីសីទពិភពលោក រៀបចំនៅក្រុងហ្វូស៊ីន Wuzhen Reuters

​ថ្ងៃ​អាទិត្យ​ ទី​២០តុលា ចិន​បង្ហាញ​មហិច្ឆតា​ក្លាយ​ជា​មហាអំណាចផ្នែក​បណ្តាញ​ប្រព័ន្ធអ៊ីនធ័រនែត​។ ការ​បញ្ជាក់មហិច្ឆតាខ្ពស់​ដូច្នេះ គឺ​ធ្វើឡើង​ដោយ​ប្រធាន​ផ្នែក​ឃោសនា​របស់​បក្ស​កុម្មុនីស្តចិន នៅក្នុង​ឱកាស​សន្និសីទ​ពិភពលោក​លើកទី​៦ ស្តីពី​អ៊ីនធ័រនែតសកលលោក ដែល​មាន​អ្នក​ចូលរួម​១ម៉ឺន​៥ពាន់នាក់ មកពី​ជាង​៨០ប្រទេស។​ ​ការ​រម្លឹក​ជាពីមហិច្ឆតា​មហាអំណាច​ផ្នែក​បណ្តាញ​ប្រព័ន្ធអ៊ីនធ័រនែតនេះ ក៏​​អនុលោម​ស្រប​ទៅតាម​គោលនយោបាយ​របស់​ប្រមុខរដ្ឋ​ចិន។

​«យើង​មាន​អំណាច​ផ្នែក​អន្តរបណ្តាញ! ​យើង​មាន​ពលរដ្ឋ​ប្រើប្រាស់​អ៊ីនធ័រនែត ជាង​៨០០លាន​នាក់ ហើយ​ពី​អំណឹះតទៅអនាគត ប្រទេស​ចិន​យើង​នឹង​បន្ត​អភិវឌ្ឍពង្រីក​វិស័យ​នេះ មិន​ឈប់​ឈរ​ឡើយ។» នេះការ​បញ្ជាក់​របស់​ប្រធានផ្នែកឃោសនារបស់បក្សកុម្មុនីស្តចិន លោក ហ្វឿង គុនមីង (Huang Kunming)។ ពីក្រុង Wuzhen មន្ត្រីជាន់​ខ្ពស់​​រូបនេះ ​លើកឡើងទៀតថា«ចិន​​នឹង​ពង្រឹង​ពង្រីក​ឱ្យនាំមុខគេ ពី​កម្រិត​ដែល​​មានប្រភព​​ទិន្នន័យ​ច្រើន​និងខ្លាំង ឱ្យ​ទៅ​ឈាន​ឆ្ពោះទៅ ជា​មហាអំណាច​លើ​ប្រព័ន្ធ​អ៊ីនធ័រនែតតែម្តង។​»​

មហិច្ឆតានេះ ពុំ​មែន​ជាអ្វីថ្មីទេ ពីព្រោះថា លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង ក៏​បាន​លើកឡើង​ជាគោលការ​ណ៍​យុទ្ធសាស្ត្រ​រួច​មកហើយថា ចិន​ត្រូវតែ​ក្លាយ​ជា​​មហាអំណាច​លើ​ប្រព័ន្ធ​អ៊ីនធ័រនែត នៅក្នុង​រង្វង់​ឆ្នាំ​២០២៥។ ប៉ុន្តែអ្វីដែល​ថ្មី គឺការ​លេច​ត្រដែត​ឡើង​កាន់តែច្បាស់​ នូវ​មហិច្ឆប្រឈម​មុខ​ដាក់​គ្នាកាន់​តែខ្លាំង​​រវាង​អាមេរិក​និង​ចិន ​ក្នុង​ការ​ដណ្តើម​អំណាចលើវិស័យ​បច្ចេកវិជ្ជា​អ៊ីនធ័រនែត​​។ ក្នុង​ការ​ប្រទាញ​ប្រទង់អំណាច​គ្នា​នេះ​ ចិន​បាន​រឹតត្បិ​ត​ ឬក៏បាន​​ហាម​ឃាត់តែម្តង ក្រុមហ៊ុនយក្ស​អ៊ីនធ័រនែត​របស់​អាមេរិក ដូចជា Google, Youtube, Twitter, Wikipedia និង Facebook ជាដើម មិន​ឱ្យ​ដើរ​ស្រួល​បួល ឬ​គ្មាន​ដំណើរការតែម្តង​​ក្នុងទឹក​ដីរបស់ខ្លួន។ ​រដ្ឋអំណាច​ចិន​យល់ថា ក្រុមហ៊ុនអាមេរិក​ទាំងនោះ បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​ចិន។ ហើយ​ការ​បិទ​ខ្ទប់​​ដូច្នេះ អាជ្ញាធរ​ចិន​ ក៏​សំអាងដែរ​​ទៅលើ​​ដែន​អធិបតេយ្យ​ភាព​​ផ្នែក​ព័ត៌មាន​វិជ្ជា។

ដូច​គ្នាអ៊ីចឹងដែរពី​ខាង​ភាគី​អាមេរិក​វិញ, អាមេរិក​ចាត់ទុក​ក្រុម​ហ៊ុន​យក្ស​ចិន Huwei ថាជាចោរ​លួច​ការ​សម្ងាត់ ហើយ​ Huwei ដែល​ប្រឹងអភិវឌ្ឍ​ប្រព័ន្ធអ៊ីនធ័រនែត​ល្បឿន​លឿន​ 5G លឿន​ជាងគេលើលោក​ គឺត្រូវ​ជាប់ទណ្ឌកម្មក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ