ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
អាស៊ី

ដូច​ឆ្នាំ​មុន សល់​ផល​ពាណិជ្ជកម្ម​ចិន​បាន​កើន​ឡើង​ខ្ពស់

media  
ប្រទេស​ចិន​ចុះ​ហត្ថលេខាពាណិជ្ជកម្ម​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេស​Trinidad និង Tobago ©reuters

សល់​ផល​ពាណិជ្ជកម្ម​របស់​ចិន នៅខែ​ឧសភា ​បាន​កើនឡើង​ខ្ពស់ ហួស​ពី​កម្រិត​គ្រោង​ទុក។ តាមទីចាត់ការ​គយ​ចិន នៅថ្ងៃ​សៅរ៍​នេះ ការនាំចេញ​របស់​ចិន បាន​ធ្លាក់ចុះ ចំណែក​ការនាំចូល​ក៏​មាន​ចំនួន​តិចតួច​ទៅទៀត។

សល់ផល​ ពាណិជ្ជកម្ម របស់​ចិន ក្នុង​ខែ​មិថុនា  ឆ្នាំ​២០១៣ នេះ​ បាន​កើន​ឡើង​ខ្លាំង ហួស​ពី​ការគ្រោង​ទុក ពោល​គឺ​ប្រមាណ​២០ពាន់​​លាន​ដុល្លារ​អាមេរិក។ តាមនិយម តាម​តួលេខ​ផ្តល់​ដោយ​ទីចាត់ការ​គយ​ចិន សល់​ផល​ពាណិជ្ជកម្ម ចិន ស្ទុះ​ឡើង​ខ្លាំង បើប្រៀបធៀប​នឹង​ខែ​មេសា។ កាលពីខែ​មេសា ការនាំចេញ​របស់​ចិន​កើន​ដល់ ជាង ១៤ភាគរយ ប៉ុន្តែ ក្នុងខែ​ឧសភា កំណើន​នាំចេញ​របស់​ចិន​បាន​ត្រឹម​តែ ១​ភាគរយ​ប៉ុណ្ណោះ។

សល់ផល​ពាណិជ្ជកម្ម កើតមាន នៅពេល​ដែល​ការនាំចេញ មាន​ចំនួន​ច្រើន​ជាង​ការនាំចូល។ បើទោះជា ការនាំចេញ​របស់​ចិន​បាន​ធ្លាក់ចុះ បើធៀប​នឹង​ខែ​មេសា ប៉ុន្តែ ការនាំចូល​របស់​ចិន ក៏​ធ្លាក់ចុះ​ទាបដែរ។ កំណើន​នៃ​ការនាំចូល​របស់​ចិន មាន​ប្រមាណ​តែ​០,៣ ភាគរយ ខុសស្រឡះ​ពី​ខែ​មេសា ដែល​កំណើន​នាំចូល​របស់​ចិន​មាន​ដល់​ទៅ ជិត​១៧ភាគរយ។

តាម​ទីចាត់ការគយ​របស់​ចិន លទ្ធផល​ដ៏​គួរ​ឲ្យ​ខកចិត្ត​នេះ គឺ​បណ្តាល​មក​ពី​​តម្រូវការ​ក្នុងស្រុក​ចិន នៅតែ​ទន់ខ្សោយ ចំណែក ការបញ្ជាទិញ ក្រៅស្រុក​ក៏​ចុះទាប ក្នុងបរិបទ សេដ្ឋកិច្ច​សកល​កំពុង​ដើរអូសជើង។ មួយ​វិញទៀត លុយយ័ន​របស់​ចិន​ក៏​ចាប់ផ្តើម​មាន​តម្លៃ​ថ្លៃ ធ្វើឲ្យ​ការផលិត​ក្នុង​ស្រុក ក៏ ឡើង​ថ្លៃ ពិបាក​ក្នុងការប្រកួតប្រជែង ជាមួយ​ផលិតផល​បរទេស។

បើតាម​អ្នកជំនាញ​សេដ្ឋកិច្ច​ម្នាក់​របស់​ធនាគារ​ចិន ក្នុង​ទីក្រុង​សៀងហៃ តម្រូវការក្នុង​ស្រុក​នៅតែទន់ខ្សោយ ជារឿងមួយ។ ប៉ុន្តែ ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​អឺរ៉ុប ឬ​ជាមួយ​អាមេរិក ពិត​ជា​បាន​ប៉ះពាល់​យ៉ាង​ប្រាកដ ដល់​ការដោះដូរ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ចិន។

សូម​រំលឹកថា កាលពី​ថ្ងៃ​អង្គារ ដើម​សប្តាហ៍នេះ សហភាព​អឺរ៉ុប​ទើប​ប្រកាស​បង្កើន​ពន្ធ​លើ​ផលិតផល ផ្ទាំងស្រូប​កម្តៅ​ព្រះអាទិត្យ ដែលនាំ​ចូល​មក​ពី​ប្រទេស​ចិន។ ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​អឺរ៉ុប ក៏​មាន​ផងដែរ ទៅលើ​សំភារៈ​ចិន​ផ្សេងទៀត ដោយ​អឺរ៉ុប​បាន​ចោទ​ចិន​ពី​ករណី​លក់បង្ខូចថ្លៃ ដែល​ធ្វើ​ឲ្យ​គូប្រកួត​ប្រជែង ជាច្រើន ​នៅអឺរ៉ុប​បាន​ដួលបះជើង។

គំនិត​ទុទ្ធិដ្ឋិនិយម​ទៅលើ​កំណើន​សេដ្ឋកិច្ច​ចិន ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទីពីរ បន្ទាប់ពី​អាមេរិក មាន​កាន់តែ​ខ្លាំង ក្នុង​រយៈពេល​ចុងក្រោយនេះ។ កាលពី​ខែ​មេសា កន្លងទៅ នៅក្នុង​ការព្យាករណ៍​របស់ខ្លួន មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI ទើប​បាន​ប្រកាស​កាត់​បន្ថយ​កំណើន​សេដ្ឋកិច្ច​ចិន ពី​៨ភាគរយ មក​នៅត្រឹម ៧,៧៥ សម្រាប់ឆ្នាំ ២០១៣៕
 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ