អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

អាវុធ​​ថ្មី​​លើ​​ផែនដី​​ចាស់​ (Des armes nouvelles)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​​ក្នុង​​នាទី​​ខ្ញុំ​​និយាយ​​ពីរ​​ភាសា​​នៅ​ថ្ងៃ​​នេះ​​ ​​លោក ​​ឆាយ​​ ហុក​ផេង​​​ សូម​​លើក​អត្ថាធិប្បាយ​​អំពី​ "អាវុធ​ថ្មី​​លើ​​ផែនដី​​ចាស់​"​​ (Des armes nouvelles)។

លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង
លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង RFI/Chhay Hoc Phéng
ផ្សាយពាណិជ្ជកម្ម

អាវុធ​ថ្មី​​លើ​ផែនដី​ចាស់​យើង​នេះ មាន​គ្រាប់​បែក​បរមាណូ​ជា​អាទិ៍​ដែល​គេ​ខ្លាច​រអា​នឹង​ប្រើ​ដូចកាល​អាមេរិកាំង​ទម្លាក់​គ្រាប់បែក​នេះ​លើ​ក្រុង​អ៊ឺរ៉ូស៊ីម៉ា​និង​ណាហ្កាសាគី​ក្នុង​ប្រទេស​ជប៉ុន​នា​ចុង​បញ្ចប់​នៃ​សង្គ្រាម​លោក​លើក​ទី​ពីរ​ឆ្នាំ​១៩៤៥។ អាវុធ​ថ្មី​មួយ​ទៀត​គឺ​មេរោគ​អេលិចត្រូនីក​ដែល​ជន​ទុច្ចរិត​បង្ហោះ​ចូល​ក្នុង​ម៉ាស៊ីន​អ័រឌីណាទឺរ​ពេញ​មួយ​ពិភពលោក អាច​ធ្វើ​ឲ្យ​ក្រឡាប់ចក្រ​និង​បាត់បង់​ឯកសារ​ព័ត៌មាន​សំខាន់ៗ​ចំពោះ​ជាតិ​និង​ក្រុមហ៊ុន​ឬ​ឯកជន​ទាំងឡាយ។​

On voit bien là, chers auditeurs, que les deux catégories d’armes ci-dessus citées, l’une dure (la bombe), l’autre souple (le virus) ne sont pas différentes des éléments naturels donnant la vie sur notre planète, la matière solide (l’eau, la terre) et la matière volatile (l’air, le feu). La différence réside dans le résultat final.

ធាតុ​ទន់​និង​ធាតុ​រឹង​ដែល​ត្រូវ​តែ​ផ្សំ​ជាមួយ​គ្នា​ដើម្បី​ស្ថាបនា​អាវុធ​ជំនាន់​ដើម មាន​ធ្នូ​ស្នារ​ឬ​
លំពែង​ឬ​ដាវ​វែង​ពួក​សាម៉ួរៃ ញ៉ាំង​ឲ្យ​អាវុធ​ទាំង​នេះ ជាប់​មាំ​មិន​ឆាប់​បាក់​បែក។ ដាវ​វែង​ជប៉ុន​​ធ្វើ​ឡើង​អំពី​ដែក​ថែប​ពិសេស​ហៅ​ថា​ដែក​ »តាម៉ាហាហ្កាណេ” (Tamahagane) រឹង​ជាង​ដែក​ថែប​ធម្មតា​លើស​២០០​ដង​ ប៉ុន្តែ​ខ្លឺម​ដាវ​ដែល​ស្រោប​ដោយ​ដែក​តាម៉ាហាហ្កាណេ​គេ​ធ្វើ​អំពី​ដែក​ថែប​ទន់​ជាង​នេះ។ ផ្ទុយទៅវិញ បើ​យក​ដែក​រឹង ១០០% មក​ធ្វើ​ផ្លែដាវ​កាតាណា កាប់​យូរៗ​ទៅ​វា​នឹង​ឆាប់​បាក់ បើ​តាម​ការ​ពិសោធន៍​ឃើញ​ច្រើន​សតវត្សរ៍​មក​ហើយ។

La fabrication de l’arc mongol respecte le mélange souple et dur. Partant de là l’arc se courbe à loisir lors du tir mais il ne se casse pas. En effet, la partie externe de l’arc est fabriquée à partir du tendon animal collé à la matière en corne de buffle qui forme, quant à elle, la partie dite interne, celle touchée par le pouce du tireur. Fabriquer l’arc dans une seule matière dure telle la corne ou le bois, avec la tension de la corde, l’arc se brise facilement en deux.

គេ​មិន​បាន​សិក្សា​ប្រៀបធៀប​ទេ​ថា​ដែក​តាម៉ាហ្កាណេ វា​មាន​គុណភាព​ខុស​ឬ​ដូច​គ្នា​យ៉ាង​
ណា​​នឹង​ដែក​ថែប​កំពង់​ស្វាយ​ប៉ុន្តែ យើង​ធ្លាប់​ឮ​ថា​ដែក​ថែប​ខ្មែរ​នេះ​រឹង​មាំ​ល្អ​ដែររុកកំពង់ស្វាយ​ជា​ស្រុក​កំណើត​គ្រូពៅ​ដែល​ចេះ​មន្តអាគម​ព្យាបាល​រោគ​និង​ចេះ​វិជ្ជាគុណ កាប់ដាវ​ដ៏​ចំណាន។​ ​គេ​ស្គាល់​ឈ្មោះ​គាត់​ជា​គ្រូ​លាក់​ក៏​បាន​ជា​ឈ្មោះ​ពោរកំបោរ​ក៏​បាន​គឺ​មនុស្ស​តែ​មួយ​ទេ​ក្នុង​នាម​ទាំង​បី​នេះ។ ក្នុង​ជីវប្រវត្តិ​ពោរកំបោរ​របស់​អ្នកនិពន្ធ​ស៊ូចំរើន បោះ​ពុម្ភ​ឆ្នាំ​១៩៧១ ត្រង់​ទំព័រ​ទី​១៦ មាន​សរសេរ​ថា « ​ថ្វីត្បិតតែ​ខ្មែរ​មាន​ត្រឹម​ដាវ​លំពែង​ធ្នូស្នា  ​ក៏​គ្មាន​ញញើត​ទាហាន​បារាំង​(ដែល)​ប្រដាប់​ដោយ​កាំភ្លើង “។

Les fusils de l’époque et ceux d’aujourd’hui ne sont, certes, pas comparables. Les fusils modernes à l’instar du G 36 C capables de tirer au sortir de l’eau de la boue ou du sable. Nul besoin de vider l’arme pour éviter l’explosion. Ce genre de fusil répond parfaitement aux multiples scènes de combats. A cela s’ajoute un prototype de fusil israélien, le « corneshot ». Comme son nom en anglais l’indique, ce modèle d’arme possède un viseur pliant en L au bout du canon. Il enregistre l’image de l’autre coin du mur permettant ainsi au soldat de s’avancer sans s’exposer au tir d’ennemi embusqué de l’autre côté du mur.

អាវុធ​មួយ​ទៀត​ដែល​ចាស់​គំរឹល​រាប់​សតវត្សរ៍​មក​ហើយ​គឺ​ថ្នាំ​បំពុល​ក្នុង​ភេសជ្ជៈ​ឬ​ម្ហូប​អាហារ​។​គឺ​ជា​អាវុធ​កំបាំង​មុខ​ដូច​មេរោគ​អេលិចត្រូនិក​ដែរ។ កាលណាគេ​ឃើញ​មាន​លទ្ធផល​ជាក់​ស្តែង​​នឹង​ភ្នែក​ដូចការ​ដួល​សន្លប់​បែក​ពពុះ​មាត់ កាលនោះ គឹ​គ្មាន​មធ្យោបាយ​អ្វី​ការពារ​ខ្លួន​ទៀត​​ឡើយ​ត្បិត​វា​ជ្រុល​ហួស​បាត់​ទៅ​ហើយ។

De nos jours on peut fabriquer soit même des armes par imprimante 3D en téléchargean​t des plans de fabrication, genre pistolet à coup unique par exemple.
En France, après avoir vendu une soixantaine d’armes fabriquées selon ce procédé, le fabriquant a été condamné fin 2016 à quatre ans d’emprisonnement ferme. Les armes camouflées, quant à elles, sont légion et très difficiles à appréhender visuellement. Aussi, cite-t-on un pistolet 9mm court calibre 380 ACP à deux canons avec système de visée laser, arme d’apparence téléphone portable IPhone, elle sera sur le marché courant premier semestre cette année au prix d’environ 380 €.

នៅ​ចុង​បញ្ចប់​កំភ្លេច​ថា សំដី​មនុស្ស​ជា​អាវុធ មាន​ពឹស​សាហាវ​ជាង​អ្វី​ទាំង​អស់​។ ពាក្យ​ខ្មែរ​
យើង​ថា « ប្រើ​សំដី​ចាក់​ដោត​រុកគួន​មួល​បង្កាច់​ » ។ ម្យ៉ាងទៀត អាវុធ​បរមាណូ​ក្នុង​ខ្លួន​យើង​រាល់​រូប​គឺ​ចិត្ត​និង​អំពើ​នៃ​ចិត្ត។ បើ​មនុស្ស​សៀត​កាំបិត​ឬ​កាំភ្លើង​តែ​គ្មាន​ចិត្ត​ប្រមាថ​ជីវិត​អ្នក​ដទៃ​​ទេ អាវុធ​ទាំង​នេះ វា​ជា​គ្រឿង​អលង្ការ​មួយ​បែប​តែ​ប៉ុណ្ណោះ។​

Quoi qu’il en soit, chers auditeurs, avant de vous quitter, permettez-moi de paraphraser​ les préceptes du Bouddha disant que quel que soit le mal qu’un homme puisse faire à son ennemi, la volonté mal dirigée peut faire pire encore ; quel que soit le bien qu’on souhaite faire à son semblable, la volonté bien dirigée fait mieux encore. La volonté constitue dès lors une arme redoutable. Au revoir et à bientôt.

មនុស្ស​បង្កើត​ឧបករណ៍​ដើម្បី​សំលាប់​ពូជ​មនុស្ស​ដូច​គ្នា​វា​មិន​ខុស​ប៉ុន្មាន​ពី​ត្រីឆ្តោ​ស៊ី​កូន​ឯង​នោះ​ទេ អីចឹង​ហើយ​ទើប​គេ​ឲ្យ​ឈ្មោះថា​ « សត្វមនុស្ស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ