អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

ទំនិញ​វប្បធម៌ (Produits culturels)

ចុះផ្សាយ​នៅ​ថ្ងៃ៖

​​នៅ​​​ក្នុង​​​នាទី​​ខ្ញុំ​​​​​និយាយ​​​ពីរ​​​​ភាសា​​​​នៅ​​​ថ្ងៃ​​​​នេះ​​​ លោក​​​​ ឆាយ ​ហុក​​ផេង​សូម​​​លើក​​​​ឡើង​​​​អំពី "ទំនិញវប្បធម៌"​ (Produits culturels)។

លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង
លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង RFI/Chhay Hoc Phéng
ផ្សាយពាណិជ្ជកម្ម

១-ប្រិយមិត្ត​អ្នក​ស្តាប់​ជាទី​មេត្រីយ ទំនិញ​នានា​មាន​ នំ​ស្រួយ នំ​ទន់​ នំ​អន្សម ស្រាបៀ ស្រាសាកេ តេគីឡា វុដកា បាយ​ដំណើប​ បាយ​បំពង គ្រឿង​ខ្លែម ក្រែម​លាប​មុខ របស់​ទាំង​អស់​នេះ គឺ​​ជា​​សម្ភារៈ ជា​អាហារ ​ជា​ភេសជ្ជៈ ​ដែល​គេ​ដាក់​លេប​ក្រេប​ជញ្ជក់​​រួច​ស្រេច​​កាលណានោះ ក៏​វា​រលត់​បាត់​ស្រមោល ក្លាយ​ទៅ​ជា​ជីវជាតិ ចិញ្ចឹម​កោសិកា​ឈាម​ក្រហម ឈាម​ស ដើម្បី​​បន្ត​ជីវិត​មនុស្ស​ឲ្យ​រស់​រាន​មាន​អាយុ​វែង។ ចំណែក​ ឯ​ទំនិញ​ផ្នែក​សិល្បៈ​និង​វប្បធម៌​​វិញ តើ​វា​ហុច​ផល​ប្រយោជន៍​ដល់​យើង​បែប​ណា​ខ្លះ ?

D’aucuns sont pétrifiés à l’idée que désormais les sites spécialisés dans la vente en ligne des livres, des chansons et des films, ces sites font consommer à grande vitesse ces produits culturels que jadis les clients discutent avec le libraire avant de choisir, qui un roman, qui un essai ; et qu’il n’y a pas si longtemps que cela on allait au cinéma avec les amis après un palabre quasi interminable sur le choix du film.

២- សម័យ​​បាញ់​​បង្ហោះ​តាម​ប្រព័ន្ធ ​DATA មាន Snapchat facebook ជាអាទិ៍ ទាំង​អស់​នេះ បង្វក់​និង​បង្ហាត់​ចិត្ត​គំនិត​អ្នកប្រើ​ឧបករណ៍ ថ្លែង​សរ​​ផ្ញើសារ ឆាប់រហ័ស​ទាន់ចិត្ត ឲ្យ​​ប្រព្រឹត្ត​​នូវ​​អំពើ​ទាំង​ឡាយ មាន​ការ​ទិញ​ដូរ​សៀវភៅ ឬ​​ជាវថាស​ចំរៀង ឬ ​ក៏​​មើល​ខ្សែភាពយន្ត​​តាម​​បែប​បទ​”ឃើញ​ភ្លាម​បាញ់​ឆ្វាច់​”​មិន​ខ្លាច​ខាត​លុយ​កាក់​ទិញដូរ​សស្រាំ​សស្រាក់​ទាំង​ថ្ងៃ​ទាំង​យប់។ រីឯ អ្នក​ខ្លះ​ទៀត​ដែល​កំពុង​ហូប​ទំពារ​បាយ​នៅ​ឡើយ ក៏​ឆ្លៀត​​ចុច​មើល​ចុតហ្មាយ​ឆ្លើយ​ឆ្លង​លែប​ខាយ​គ្នា​ផង​ទៀត។ សង្កេត​យូរៗ​ទៅ មនុស្ស​យើង​ឥឡូវ​រស់​នៅ​ដូច​អំពិល​អំពែក។ ប្រសិនបើ​ញែក​អធិប្បាយ​អំពី​សំណល់​វប្បធម៌​ដែល​ដក់​ក្នុង​ខួរ​ក្បាល​បន្ទាប់​ពី​បាន​អាន​សៀវភៅ​ឬ​បាន​ទស្សនា​ខ្សែភាពយន្ត​តាម Netflik ឬ Spotify ឃើញ​ថា អំពើ​បែប​សម័យ​ផ្កាយ​រណប​ឥឡូវនេះ ជា​ការ​បឺតជញ្ជក់​ជីវជាតិ​វប្បធម៌ មិនមែន​ក្រេបជញ្ជក់​ដូច​ពីកាលមុន​ទៀត​ទេ។​

L’homme « moderne » consomme les produits culturels à la vitesse d’un aspirateur qui les gobe en écumant le marché des consommations en ligne. Gober c’est « avaler vivement en aspirant, et généralement sans mâcher » (Le Petit Robert). A la manière d’une grenouille gobant un insecte. Ce faisant, l’homme  moderne « se gobe », c’est –à-dire avoir une haute opinion de soi-même. Se gober est, certes, un verbe pronominal peu employé de nos jours, mais son usage dans le cas présent est pleinement approprié.

៣-គ្រោះថ្នាក់​ចង្រៃ​នៃ​ការ​ទិញដូរ​ភ្លឹមភ្លែត​នេះ មាន​ទម្ងន់​ក្រៃលែង​ក្នុង​វិស័យ​ជួញដូរ​ទឹកប្រាក់​ក្នុង​ទីផ្សារ​ធនាគារ​ដែល​បុគ្គលិក​ខ្លះ អាច​ធ្វើ​អោយ​ចំណេញ​ឬ​ខាត​ដល់​ធនាគារ​របស់​ខ្លួន​រហូត​ដល់​រាប់​ម៉ឺន​កោដិ​ដុល្លារ​អាមេរិក។ នៅ​ឯ​ធនាគារ​ស្វីស UBS នា​ចុង​ឆ្នាំ ២០១១ បុគ្គលិក​ម្នាក់​ឈ្មោះ Kweku Adoboli បាន​ធ្វើ​អោយ​ធនាគារ​ខាត​បង់​ប្រាក់​ចំនួន​ជាង ២​ពាន់​លាន​ដុល្លារ​។ រីឯ​លោក​អគ្គនាយក​ឈ្មោះ Oswald Grübel ក៏​ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង។

នៅ​ប្រទេស​បារាំង​នា​ឆ្នាំ ២០០៨ មាន​បុគ្គលិក​ម្នាក់​ឈ្មោះ Jérôme kerviel ​បាន​បង្ក​អោយ​ធនាគារ​ឈ្មោះ Société Général ​ខាត​ប្រាក់​ចំនួន ៥​ពាន់​លាន​អឺរ៉ូ ប៉ុន្តែ​គេ​ពុំ​បាន​ឃើញ​អ្នកធំ​នៃ​ធនាគារ​នេះ​ធ្លាក់​ពី​តំណែង​ទេ។ ​ត្រឡប់​មក​ប្រធាន​បទ​ស្តីពី​ការ​អាន​សៀវភៅ ស្តាប់​បទចំរៀង រូរ៉ាវ​ដូច​គេ​ហូប​ដោយ​ស្រូប​បឺត​សសៃ​មីគុយទាវ​ដ៏​លឿន​រហ័ស​នេះ​វិញ តើ​គេ​ខាត​ឬ​ក៏​ចំណេញ​អ្វី​ខ្លះ​ដែរ។​

Chers auditeurs et auteurs assidus des livres de grande qualité, vous arrivait-il de les ouvrir pour les « consommer » encore et encore ? Jamais ou presque jamais. Je ne parle pas des rédacteurs voire du pigiste que je suis qui rouvre certains de mes livres pour pouvoir vous affirmer où j’ai pigé telle ou telle référence. Il suit de là que vous consommez des produits culturels à l’instar des nourritures. Or, consommer c’est transformer. La nourriture se transforme en calories, la culture, quant à elle se transformerait en produit de réflexion. Finalement, avant comme pendant l’ère des internautes, consommer la culture n’est pas l’apanage de ces derniers. Nous sommes logés à la même enseigne. La seule différence qui puisse exister entre les deux époques de l’Humanité est la vitesse de la consommation.

៤-កាលពី​ដំបូង​ឡើយ មាន​អ្នកសាព័ត៌មាន​បារាំង​មួយ​ចំនួន​នៃ​វិទ្យុ RFI Europe 1, France Culture, France Inter​។ល។ គេ​ត្រូវការ​ស្នើ​យោបល់​អោយ​ខ្ញុំ​ផ្តល់​បទសម្ភាសន៍​អំពី​ដំណើរការ​នៃ​តុលាការ​វិសាមញ្ញ​ដែល​នៅ​កាលនោះ គេ​កំពុង​កាត់​ទោស​មេ​គុក​ទួល​ស្លែង​ឈ្មោះ​ឌុច គី​សម្ភាសន៍​​ក្នុង​នាម​ខ្ញុំ ជា​ប្រធាន​សមាគម​បារាំង​ឈ្មោះ​ថា គណៈកម្មការ​ជន​រងគ្រោះ​ដោយ​ខ្មែរក្រហម។ នៅ​ពេល​មួយ​នោះ ខ្ញុំ​បាន​និយាយ​នឹង​ក្មេង​ប្រុស​ដែល​មក​សម្ភាសន៍​ខ្ញុំ​ថា​ដូច្នេះ « Vous Savez, je ne suis qu’un produit de l’ information » ។ អ្នកសារព័ត៌មាន​នោះ ក៏​ទ្រឹងខ្លួន​សំឡឹង​មក​ខ្ញុំ​អស់​មួយ​រយៈ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ហាក់​យល់​ថា បាន​ប្រើ​ពាក្យ​មិន​សមគួរ ដោយ​បាន​ពោល​ប្រាប់​គាត់​ថា អ្នក​ដែល​ត្រូវ​គេ​មក​សម្ភាសន៍​ដូច​រូប​ខ្ញុំ​នេះ​គឺ​គ្រាន់​ជា​ឧបករណ៍​មួយ​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តែ​ប៉ុណ្ណោះ។​

Comme tout produit, le produit culturel, après sa consommation, il disparaît au sens propre du terme. L’on se pose dès lors la question : qu’est ce qui dure, qu’est ce qui ne s’efface pas ? En guis e de réponse, permettez-moi, chers auditeurs, de citer Saint Simon : « Tout est beau, style, pensées, jugement sur les hommes et les choses (…). »

 

៥-ពាក្យ​ទាំង​នេះ​នៃ​ទស្សនវិទូ Saint Simon ធ្វើឲ្យ​យើង​រឮក​ដល់​ព្រះ​សមណៈគោតម​ដែល​ព្រះអង្គ បាន​ប្រៀនប្រដៅ​សត្វលោក តាម​រយៈ​គម្ពី​ព្រះតៃ្របិតក​ក៏​ពិតមែន ប៉ុន្តែ​គម្ពី​ទាំង​នេះ មិនមែន​ព្រះពុទ្ធ​អង្គ​ឯង​ទេ គឺ​ក្រុម​សាវគ្គ​របស់​ព្រះអង្គ​ទេ​ដែល​បាន​ចារ​ជា​ក្បួនច្បាប់​នូវ​ព្រះ​ឱវាទ​ដែល​ពោរពេញ​ដោយ​ការ​យល់​ដឹង​នូវ​ជីវិត​ក្នុង​វាល​វដ្តសង្សា​នេះ។

ដូច្នេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា ប្រយោជន៍​នៃ​ទំនិញ​វប្បធម៌ ស្ថិត​នៅ​ការ​អប់រំ​ចិត្ត​និង​ការ​សំអឹតសំអាង​បញ្ញា​ឲ្យ​កាន់តែ​មុតស្រួច​ដូច​ក្រសែ​ភ្នែក​​ដែល​អាន​ចាក់​ធ្លុះ​ទំព័រ​នៃ​សៀវភៅ​ដូច្នេះ​ឯង៕

Merci d’avoir écouté RFI, chers auditeurs, au revoir et à bientôt.

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ