អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

វិប្បដិសារី (Les remords)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ខ្ញុំ​និយាយ​ពីរភាសា​របស់​យើង នៅ​សប្តាហ៍​នេះ លោក ឆាយ ហុកផេង សូម​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ប្រធានបទ ស្តីអំពី "វិប្បដិសារី" (Les remords)។

លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង
លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង RFI/Chhay Hoc Phéng
ផ្សាយពាណិជ្ជកម្ម

១-ប្រិយមិត្ត​អ្នក​ស្តាប់​ជាទីមេត្រី ពាក្យ​វិប្បដិសារី មាន​ន័៍យ​ថា ការស្តាយ​ក្រោយ​នូវ​អំពើ​ដែល​បាន​កន្លង​រួចទៅហើយ។ សត្វពាហនៈ មាន គោ ក្របី ដំរី សេះ ដែល​ជា​”ដៃ​គូ” នឹង​មនុស្ស​ក្នុង​ការ​ចិញ្ចឹម​ជីវិត ហើយ​ដែលត្រូវ​បាន​ចៅហ្វាយ វាយវាត់​នឹង​ខ្សែតី ឬ​ក៏​បាន​ចាក់​និង​ជន្លួញ ឬ​វាយ​នឹង​ដំបង​ព្រនង់​ក្តី​ វិប្បដិសារី​រមែង​កើត​ឡើង​ដល់​មនុស្ស​យើង​ដែល​បាន​ធ្វើ​បាប​សត្វ​ស្លូត​ត្រង់​​​ទាំង​ឡាយ​នេះ។

Eprouvé le remord est une manifestation morale engageant la conscience d’avoir mal agi. C’est l’action de se racheter au sens moral du terme. En revanche, au sens religieux, on parle de rédemption. Selon François Romero, ancien Président de la Cour d’assise à l’époque où la peine de mort était applicable en France, ce haut magistrat pensait que le Christ « a pris sur lui le péché, il s’est présenté comme le seul coupable et il a expié les fautes des humains par sa mort. » Il ajouta : « c’est cela la Rédemption ». Or, chez les magistrats, en cas d’erreur judiciaire commise, quelle sorte de rédemption peut-elle avoir ?

២-តើ​ចៅក្រម​ដែល​មាន​វិប្បដិសារី​ដែរ​ឬ​ទេ? ​វិប្បដិសារី​លើ​អ្វី?​ ឃើញ​មូល​ថា​សំប៉ែត​ឬ​ក៏​ដោះលែង​ចោរ​ដែល​លួច​គេ​ឆ្អែតឆ្អល់​ហើយ ឲ្យ​បាន​រួច​ខ្លួន​ទៅ​វិញ? ​និយាយ​ស្រួល​យ៉ាង​នេះ ឃើញ​ថា​គួរ​អោយ​មាន​វិប្បដិសារី​មែន ត្បិតអី​អាជីព​ជា​ចៅក្រម​ សមអី​នឹង​ចេញ​សាលក្រម​ក្រឡាប់ច័ក្រ​យ៉ាងនេះ !​ ការពិត​បន្ទាប់​ពីបាន​​ពិនិត្យ ករណី​និមួយៗ​ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ តាម​ច្បាប់​ដាក់​បទ​ពិរុទ្ធ​និង​តាម​ច្បាប់​ដែល​ហៅថា និតិវិធី ពោល​គឺ ​វិធី ចាប់ចង​ស៊ើបអង្កេត សួរ​ចម្លើយ​និង​រុករក​ភស្តុតាង​ក្នុង​លំនៅឋាន​នៃ​ជន​ជាប់​ចោទ គឺ​ដរាបណា​ បាន​ពិនិត្យ​ឃើញ​ហើយ​ថា មាន​ការ​រំលោភ​ច្បាប់​នីតិវិធី​ដែល​មេធាវី​លើក​ចង្អុល​បង្ហាញ​ចំពោះ​តុលាការ ចៅក្រម​ ត្រូវ​តែ​ចាត់ទុក​ជា​មោឃៈ​នូវ​​សំណុំរឿង​ដែលរំលោភ​លើ​នីតិ​វិធី​បែប​នេះ ទោះបី​ចោរ​នោះឯង គេ​ចាប់​ចង​​តាមបែប​ជាក់​ស្តែង​ កំពុង​តែ​លួច​ប្លន់​គេ​ក៏​ដោយ។ ក្នុង​ករណី​នេះ គ្មាន​ទេ​វិប្បដិសារី។

« J’ai vécu toute une existence de magistrat pénaliste, je n’ai jamais eu l’impression de commettre une erreur judiciaire (…). En revanche, j’ai éprouvé cette impression pour certains acquittements au bénéfice du doute. (Parce que) nous nous disions toujours (que) s’il existe une (chance) pour que (le doute s’installe), « alors nous acquittons l’accusé ».  Chers auditeurs, j’ai cité Roméro qui, à mes yeux, pratique la syndérèse qui est une faculté en l'homme de reconnaître de manière infaillible le bien.

៣-ប្រាកដ​ហើយ​នៅ​ក្នុង​ប្រទេស​ដែល​ទោស​ប្រហារ​ជីវិត​នៅ​ជា​ធរមាន​នៅឡើយ សាលក្រម​និមួយៗ​ ហាក់​ដូច​ជា បាន​ធ្វើ​អោយ​យមរាជ បាន​ក្លាយ​ជា​យុម្ភូបាល​ស្រស់​ៗ​នឹង​ភ្នែក​មិន​ខ្លាច​អ្វី​នឹង​ថា។ រីឯ​ចៅក្រម​ដែល​ជា​អ្នក​អព្យាក្រឹត្យ ឋិត​នៅ​កណ្តាលនៃ​អង្គហេតុ​និមួយៗ គេ​ក៏អាច​សន្និដ្ឋាន​បាន​ថា គាត់​ជាពេជ្ឃាដ ​ទោះបីពាក្យនេះ គ្រាន់តែ​ជា​ពាក្យ​លែបខាយ ត្បិត​អ្នក​ដែល​កាន់​ពូថៅ​កាត់​ ក ​នោះ​ទេ ទើប​មាន​លក្ខណៈ​​ជា​ពេជ្ឃាត​ពិតៗ។ នៅ​ឯ​ប្រទេស​​​​បារាំង នាកាលដែល​ ​នៅ​មាន​ទោស​ប្រហារជីវិត​នៅឡើយ ប្រធាន​តុលាការ​ព្រហ្មទណ្ឌ​ អាច​ទទួល​បន្ទុក​បណ្តើរ ជន​ជាប់ទោស​ទៅ​កាន់​ទី​ប្រហារ​​​ជីវិត​នៅសម័យនោះ។ សាលក្រម​អយុត្តិធម៌ ដែលធ្វើ​ឲ្យ​មាន​ការ​ប្រហារ​ជីវិត​ ចៅក្រម​ ពិត​ជាមាន វិប្បដិសារី​ក្រៃលែង។​

D’abord le remord indique que vous n’êtes pas un(e) psychopathe. En ressentir prouve que vous avez des sentiments, de l’empathie, et même que vous savez vous remettre en question. Pour toutes ces raisons, les remords ne sont pas à bannir de votre vie. Or, selon un adage bien connu, il vaut mieux vivre avec des remords qu’avec des regrets. Dès lors, le remords peut-être défini comme  une expression émotionnelle de regret personnel ressentie par un individu après avoir commis un acte. Le remords est très proche de la culpabilité.

៤-តើ ឃាតករ វា​អាច​មាន​វិប្បដិសារី​ដែរ​ឬ​ទេ ?​ ពួកនេះ ដោយ​អាស្រ័យ​ហេតុ​​​​ដែល​គេ​មិន​ខ្លាច​ច្បាប់​ទម្លាប់ ទើបវា​​ ​​ហ៊ាន​លួចប្លន់​កាប់​សម្លាប់ ដូច្នេះ ឆ្លើយ​ថា ​ដរាបណា ពួកវា​នៅតែ​ពង្រឹង​ជំហរ​លើ​មាគ៌ា​ឧក្រឹដ្ឋ​បែបនេះ ពួក​នេះ ច្បាស់​ជាគ្មាន ​វិប្បដិសារី​​សោះ​ឡើយ។ ឧទា្ទហរណ៍ ឃើញ​មាន​នៅសម័យ​ប៉ុលពត ដែល​នៅ​កាលនោះ អង្គការ​លើ បើក​ផ្លូវ​ឲ្យ​កម្មាភិបាល សម្លាប់​រង្គាល​​​លើ​ប្រជាជន ១៧​មេសា​ដែល​ជា​ខ្មែរ​ដូច​គ្នា។ ឃាតករ​ខ្មែរ​ក្រហម នៅតែ​ឈរ​​លើ​មាគ៌ា​របស់​អង្គការ អះអាង​ថា ខ្លួន​ឥត​មាន​កំហុស​និង​គ្មាន​វិប្បដិសារី។​

Le témoignage de Claude Charme, un ancien condamné à mort pour meurtre est intéressant à cet égard. Il disait : « j’étais celui qui a pris la vie de quelqu’un. (Il) n’existe plus, donc (il) ne souffre pas. Mais j’ai plutôt considéré (la victime) à travers ceux qui restent, qui (sont encore vivants), c’est-à-dire sa fille (notamment) : j’avais ôté un être cher à quelqu’un de vivant. Le crime que j’ai commis n’est donc pas contre  (le mort) mais contre la vivante : je lui ai enlevée  quelqu’un qui était sa mère qu’elle aimait. »

៥-ការ​ទទួល​កំហុស​របស់​ខ្លួន​ក្នុង​នាម​ជា​ឃាតករ ដូច​អ្នកទោស​ឈ្មោះ Claude Charme ដែល​បាន​ពិចារណា​ថា ខ្លួន​គេ​ដែល​បាន​ដក​ហូត​ជីវិត​ម្តាយ​របស់​ក្មេងស្រី​ម្នាក់ គេ​មាន​វិប្បដិសារី​យ៉ាង​ខ្លាំង ត្បិត​ជន​រងគ្រោះ​ពិតៗ គឺ​ក្មេង​​ស្រី​នេះ​ឯង​ដែល​រស់​នៅ​កំព្រា​ម្តាយ រីឯ​អ្នក​ដែល​ស្លាប់​ទៅ​ហើយ ​ដែល​ខ្លួន​គាត់​ជា​ឃាតករ ឈ្មោះ Claude Charme បាន​ផ្តាច់​ជីវិត គឺ​ដូច​ជា​បាន​ផ្តាច់​ការ​រងគ្រោះ​ដូច្នេះ​ដែរ។ សរុបទៅ ឃាតកម្ម​មួយ បង្ក​ឲ្យ​មាន​ជន​រង​គ្រោះ​​​​​ផ្ទាល់​មួយ​រូប​និង​ជនរងគ្រោះ​ប្រយោល​ជាច្រើន​រូប។​

Ainsi, les choses ne s’arrêtent ni physiquement ni psychiquement au moment d’ôter la vie à quelqu’un. Seul un psychopathe demeure impassible. Dès lors, l'évaluation des caractéristiques de la psychopathie est largement utilisée dans le cadre de la justice pénale. Chez un psychopathe, mort, en soi, ne signifie rien !

៦-មាន​អ្នកខ្លះ យល់ថា “ណ្ហើយចុះ​បើទុក​ជាស្តាយ ក៏​មិន​អាច​ធ្វើ​ឲ្យ​ខ្មោច​ក្លាយ​មក​ជា​មនុស្ស​រស់​បាន​វិញ​ដែរ” ! ប្រិយ​មិត្ត​អ្នកស្តាប់ យោបល់​ធុននេះ គឺ​ជា​ផ្នត់គំនិត “ពិចារណាទាល់ច្រក” ​ម្យ៉ាងដែល​អាច​ញ៉ាំង​ឲ្យ​មនុស្ស ហ៊ាន​ប្រព្រឹត្ត​​ឧក្រិដ្ឋកម្ម ម្តងហើយ​ម្តងទៀត​រាប់ពុំអស់៕

Puissions nous trouver l’un des synonymes de remords pour attribuer à l’attitude psychopathique des criminels qui s’entêtent à ne pas reconnaître leurs crimes. Parmi ces synonymes il y a : chagrin, conscience, contrition, regret, repentance

Merci d’avoir écouté, chers auditeurs, au revoir et à bientôt.

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ