អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រុស្ស៊ីក្រាលព្រំក្រហម ស្វាគម Huawei ដើម្បីទទួលបណ្តាញ 5G

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខណៈដែល សហរដ្ឋអាមេរិក បានបណ្តេញ Huawei ចេញ ដោយចោទក្រុមហ៊ុននេះ តាម បទចារកិច្ច លួចយកការណ៍ ពី អាមេរិក និង សុំពួកប្រទេសសម្ព័ន្ធមិត្តខ្លួន ឱ្យ​បំបរបង់ Huawei ដែរ ក្រុង ម៉ូស្គូ បែរទៅជា ក្រាលព្រំក្រហម ដើម្បីទទួល ក្រុមហ៊ុនដែលផលិតគ្រឿងបរិក្ខារម៉ាកនេះ សម្រាប់អភិវឌ្ឍន៍ បណ្តាញ 5G នៅរុស្ស៊ី។

5G របស់​ចិន
5G របស់​ចិន REUTERS/Arnd Wiegmann
ផ្សាយពាណិជ្ជកម្ម

ក្នុងខែកញ្ញាកន្លងទៅ Huawei បានបើកនៅក្រុងម៉ូស្គូ លំហដំបូងរបស់ខ្លួន សម្រាប់ធ្វើតេស្ត 5G ជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍រុស្ស៊ី MTS ។ បំពាក់ដោយបច្ចេកវិជ្ជាបញ្ជូនទិន្នន័យសែនទំនើប ដោយ ល្បឿនលឿនបំផុត តាមបណ្តាញអ៊ិនធរណែត 5G ជាការស្រមៃចង់បាននៃ ប្រជាពលរដ្ឋរុស្ស៊ី ដែលប្រើ យ៉ាងសន្ធឹកសន្ធាប់ អ៊ិនធរណែតចល័ត ប៉ុន្តែក៏អាចត្រូវគេអនុវត្ត ក្នុងវិស័យ បែបយ៉ាង រថយន្ដតភ្ជាប់ ហើយ កាត់បន្ថយ ការស្ទះចរាចរណ៍ ដែលរមែងកើតឡើង នៅតាមផ្លួវម៉ូស្គូ ។

ក្នុងប៉ុន្មានឆ្នាំទៀត 5G នឹងក្លាយទៅជា ហេដ្ឋារចនាសម្ព័ន្ធជាទម្លាប់របស់យើង និងជា ការគាំទ្រ ដល់ កិច្ចការ ក្នុងផ្ទះនៃគ្រួសារនៅរុស្ស៊ី - សេចក្តីនេះ ថ្លែងក្នុងឱកាសសម្ពោធនោះ ដោយ នាយក បច្ចេកវិជ្ជាពត៏មាន ក្រុងម៉ូស្គូលោក Edouard Lyssenko ។

ប្រៀបបានជា ការចំអកឱ្យក្រុងវ៉ាស៊ីនតោន ចំពេលដែលអាមេរិកកំពុងជាប់ក្នុង ជម្លោះពេញទំហឹងជាមួយ Huawei បណ្តុំក្រុមហ៊ុនទូរគមនាគមន៍រុស្ស៊ី បានចុះកិច្ចព្រមព្រៀង ជាមួយ ក្រុមហ៊ុនយក្សនេះ របស់ចិន ដើម្បីអភិវឌ្ឍ បណ្តាញ 5G នៅរុស្ស៊ី ចុះនេះ គឺក្នុង ខែ មិថុនា មុនការអញ្ជើញមកដល់ នៃមេដឹកនាំចិន លោក ស៊ី ជិនពីង ដើម្បីចូលរួមក្នុង វេទិកាសេដ្ឋកិច្ចនៅក្រុងរុស្ស៊ី Saint-Petersbourg។

តាមពិត ប្រទេសរុស្ស៊ី ដែលជាញឹកញយ បានត្រាយមុនគេ ផ្លូវនៃបច្ចេកវិជ្ជាថ្មីៗ បើធៀបទៅនឹង បណ្តា ប្រទេសខាងលិច ឥឡូវមានមហិច្ឆិតា ដាក់បណ្តាញ 5G ឱ្យសាធារណជន ប្រើនៅតាមគ្រប់តែ ក្រុងធំៗ របស់ខ្លួន ឱ្យបានសម្រេចដូចចិត្ត ទៅទល់ឆ្នាំ ២០២៤ ។

នៅរុស្ស៊ី គឺ គាប់ប្រសើរ

អ្នកដឹកនាំសាខា Huawei នៅរុស្ស៊ី លោក Zhao Lei បានវាយតម្លៃដល់ ការទទួលយ៉ាងរាក់ទាក់ពីសំណាក់ អាជ្ញាធររុស្ស៊ី ដោយមានប្រសាសន៍ ៖ យើងធ្វើការនៅរុស្ស៊ី បាន ២២ ឆ្នាំហើយ ជាពិសេស ដោយសារការ ជឿទុកចិត្ត ពីខាងដៃគូដែលយើងរាប់អាន យើងរស់នៅទីនេះ ដោយគាប់ប្រសើរ” - គាត់ថ្លែងក្នុងឱកាស

សម្ពោធលំហដំបូងនៃការធ្វើតេស្ត 5G នៅរុស្ស៊ី ទាំងបន្ថែមថា សហគ្រាសគាត់ ចង់ដើរតួ”នាំមុខគេ ក្នុង ការអភិវឌ្ឍន៍ 5G ។

ជាប់លេខ២លើពិភពលោក ខាង Smartphones ក្រុមហ៊ុន Huawei ត្រូវចាត់ទុកថាឡើងដល់កម្រិត ឆើត បំផុត នៃបណ្តាញ 5G ជា ស្រករទៅអនាគត ខាងបង្ហូរទិន្នន័យលឿនផុតលេខ តាមអ៊ិនធ័រណែតចល័ត។

ក្រុមហ៊ុនដែលផលិតគ្រឿងបរិក្ខារម៉ាក Huawei មិនបានឆ្លើយតបនឹងសំណូមពរសុំសម្ភាសន៍ ពីខាង AFP ឡើយ ប៉ុន្តែ ប្រភពរុស្ស៊ីក្នុងកន្លែងស្រាវជ្រាវ អំពី 5G អះអាងថា Huawei ជាវិនិយោគិនធំបំផុត ទៅក្នុង ការអនុវត្តបច្ចេកវិជ្ជាថ្មី នៃអ៊ិនធរណែតចល័តនៅរុស្ស៊ី ដោយមានមន្ទីរពិសោធធំបំផុតនៅក្រុងម៉ូស្គូ ខាង ស្រាវជ្រាវ គ្រប់តែក្រុមហ៊ុនដែលផលិតគ្រឿងបរិក្ខារបែបនេះ ។

តាមកាសែតសេដ្ឋកិច្ចរុស្ស៊ី Vedomosti Huawei បច្ចុប្បន្ន ប្រើបុគ្គលិក ៤០០ នាក់នៅក្រុងម៉ូស្គូ និង ១៥០ នាក់ នៅក្រុង Saint-Petersbourg ខាងស្រាវជ្រាវ និង អភិវឌ្ឍន៍។ Huawei គ្រោងជ្រើសរើស ឱ្យចូលធ្វើការ ៥០០ នាក់ទៀត រហូតដល់ ដំណាច់ឆ្នាំ ២០១៩ និង ១.០០០ នាក់បន្ថែមទៀត ក្នុង ៥ ឆ្នាំទៅមុខ។

ប៉ុន្តែ តាមមតិអ្នកជំនាញជាច្រើន ការដែលម៉ូស្គូដាក់ Huawei ឱ្យស្ថិតនៅជួរមុខ គឺបង្ហាញពី ឥរិយាបថ សេដ្ឋកិច្ច ជាង ការជឿនលឿនមែនពិតនៃ ក្រុមហ៊ុនចិននេះ។

ពួកក្រុមហ៊ុនរុស្ស៊ី សហការគ្រប់ជ្រុងជ្រោយ ជាមួយ ក្រុមហ៊ុន 5G ជាច្រើន បូកទាំង Huawei ផង ដែល យើងមិនឃើញទេ ក្រុមហ៊ុននាំមុខច្បាស់ក្រឡែតសម្រាប់ពង្រាយបណ្តាញ 5G នៅរុស្ស៊ី - ការពន្យល់ បំភ្លឺនេះ ធ្វើដោយអ្នកវិភាគ លោកស្រី Michela Landoni នៃ អង្គការផ្សព្វផ្សាយផលិតផលវិភាគ Fitch Solutions។ លោកស្រីបន្ថែមថា ៖ ការសហការបែបនេះ គឺក្នុងគោលដៅបញ្ចៀសគេ ឱ្យផុតពី ភាពអាស្រ័យ ទាំងស្រុងនឹង ក្រុមហ៊ុនតែមួយដែលមានជំនាញពិសេស គ្រាន់នឹងការពារបានយ៉ាងកក់ក្តៅ ទល់នឹង ការ គម្រាមវាយយប្រហារ តាមបណ្តាញអ៊ិនធ័រណែត។

“រណសិរ្សសេដ្ឋកិច្ច ប្រឆាំង ក្រុងវ៉ាស៊ីនតោន”

ក្រុមហ៊ុនទូរគមនាគមន៍រុស្ស៊ី Tele2 ដោយរួមជាមួយក្រុមហ៊ុនស៊ុយអែដ Ericsson កាលពីខែសីហា មុនគេ បង្អស់ បានដាក់ឱ្យប្រើប្រាស់ 5G នៅតាមវិថី Tverskaya ដែលជាសរសៃផ្លូវមួយធំបំផុត នៃ រដ្ឋធានីម៉ូស្គូ។

ក្នុងបរិបទនៃ សង្គ្រាមពាណិជ្ជកម្ម និង នៃការប្រជែងបច្ចេកវិជ្ជា ជាមួយក្រុមហ៊ុនយក្សអាស៊ីនេះ សរអា បានកំញើញផ្តាច់ Hauwei មិនឱ្យមានលទ្ធភាពទទួលបាន គ្រឿងផ្សំ និង សេវាកម្ម អាមេរិកាំង ដែល ក្រុមហ៊ុនចិននេះ ត្រូវការ បែបយ៉ាង ប្រព័ន្ធប្រើប្រាស់ Android ។

នៅពីមុខស្ថានភាពនេះ រុស្ស៊ី ស្នើភ្លាមភ្លែតទៅបណ្តុំក្រុមហ៊ុនចិន នូវប្រព័ន្ធប្រើប្រាស់របស់ខ្លួន Aurora ។ “បើ Android ស្ថិតនៅជាជម្រើសរបស់ Huawei នោះ Aurora “ អាចជាច្រកចេញ សម្រាប់មួយរយៈពេល ខ្លី ជាពិសេស ជា ឈ្នាន់ សម្រាប់អភិវឌ្ឍ ប្រព័ន្ធប្រើប្រាស់របស់ខ្លួនផ្ទាល់ គឺ ប្រព័ន្ធ Harmony OS - លោក ស្រី អ្នកវិភាគ Michela Landoni កត់សម្គាល់។

តាម លោក Sylvain Chevallier សមាជិកសមាគម BearingPoint ក្រយាតំណាំង ភូមិសាស្ត្រ-នយោបាយ សម្រាប់ចិននិងរុស្ស៊ី គឺ បង្កើតជារណសិរ្សសេដ្ឋកិច្វ តទល់នឹង សរអា។ អ្នកវិភាគនេះ លើកឡើងថា ៖ ការដែល សរអា អាងយ៉ាង ក្នុងប្រព័ន្ធប្រើប្រាស់ គឺជាការគម្រាមភូម៏សាស្ត្រ-នយោបាយមែនពិត។ ម៉្លោះ ហើយ បានជា គេត្រូវតែមានស្វ័យភាពខ្លួន តទល់នឹង ភាពផ្តាច់មុខអាមេរិកាំង ដែលបង្ខំឱ្យគេប្រើ ប្រព័ន្ធ OS នៅតាមSmartphones ក្នុងលោក។

រុស្ស៊ី មិនសូវខ្វល់ទេ នឹង ពាក្យបន្លឺឡើងដោយក្រុងវ៉ាស៊ីនតោនដែលថា បើ ប្រើប្រព័ន្ធផៀង គឺអាចត្រូវគេ លួចយកការណ៍ពីខ្លួន។

ប្រសិនបើ អ្នកប្រើគ្រឿងបរិក្ខារផលិតដោយប្រទេសណាមួយ រដ្ឋាភិបាលប្រទេសនេះ តាមផ្លូវទ្រិស្តី ឬ តាម ផ្លូវអនុវត្ត អាចប្រើប្រាស់ទិន្នន័យរបស់អ្នក កាលណាអ្នក បញ្ជូនទិន្នន័យនេះ គ្មានសុវត្ថិភាព។ សម្រាប់រុស្ស៊ី គ្មានការខុសគ្នាជាធំដុំឡើយ រវាងHuawei Ericsson ឫ ម៉ាកផ្សេង “- នេះជាអំណះអំណាងលោក Evgueni Khorov នាយក មន្ទីរពិសោធ Wireless Network Lab នៃ បណ្ឌិតសភាវិទ្យាសាស្ត្រសហព័ន្ធ​រុស្ស៊ី។ គាត់ចង្អុលឱ្យឃើញថា ៖ មនុស្សជាច្រើន ប្រើទួរសព្ទដៃតាមប្រព័ន្ធ Android ប្រព័ន្ធ បង្កើតដោយGoogle តើ ការនេះ មានន័យឬទេថាGoogle អាចជីកយកបានរាល់ទិន្នន័យទាំងនេះ? ឆ្លើយថា “ប្រាដកដណាស់” ។ ដូច្នេះ តើវាខុសគ្នាយ៉ាងណា រវាង Huawei និងGoogle ក្នុងករណីនេះ? ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ