ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/08 12h00 GMT
កម្ពុជា

គណៈ​កម្មា​ធិការ​សហ​ប្រតិ​បត្តិ​ការ​ដើម្បី​កម្ពុជា ​​រក​ឃើញ​បញ្ហា​ប្រ​ឈម​​​៧ ក្នុង​​ការ​អភិវឌ្ឍ​ន៍​នៅ​កម្ពុជា

media  
អង្គការសង្គមស៊ីវិល​ដាក់ញត្តិ​ជូនទូត​បរទេស ​នៅ​​ថ្ងៃទី​២៣ មករា​ ទាក់ទង​នឹងការចាប់ខ្លួន​មនុស្ស​២៣នាក់ Siv Channa/RFI

គណៈ​កម្មា​ធិការ​សហ​ប្រតិ​បត្តិ​ការ​ដើម្បី​កម្ពុជា ហៅ​កាត់​ថា CCC ដែល​ជា​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល ជាង​១៥០​អង្គ​ការ បាន​អះ​អាង​ថា មាន​បញ្ហា​ប្រ​ឈម​ចំនួន​៧ ដែល​កំពុង​ជា​ឧប​សគ្គ​សម្រាប់​ការ​អភិវឌ្ឍ​ន៍​សង្គម​កម្ពុជា​។ បញ្ហា​ទាំង​៧​នោះ​រួម​មាន​បញ្ហា​អភិ​បាល​កិច្ច​ទន់​ខ្សោយ អំពើ​ពុក​រលួយ ភាព​អយុត្តិ​ធម៌ និង​បញ្ហា​សិទ្ធិ​មនុស្ស​ជា​ដើម។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ បញ្ហា​ជម្លោះ​នយោ​បាយ​ដែល​កំពុង​អូស​បន្លាយ​នា​ពេល​បច្ចុប្បន្ន ក៏​ត្រូវ​បាន​ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល​អះ​អាង​ថា​ជា​កត្តា​រាំង​ស្ទះ​គ្រប់​វិស័យ​នៃ​ដំណើរ​ការ​អភិវឌ្ឍ​ន៍កម្ពុជា​​ទាំងមូល។

មាន​បញ្ហា​ប្រឈម​ចំនួន៧​​កំពុង​រាំងស្ទះ​ដល់​ដំណើរការ​អ​ភ​វិ​ឌ្ឍ​ន៍​សង្គម​កម្ពុជា។ នេះ​ជា​ការ​​រកឃើញ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា។បញ្ហា​​ទាំង៧​នោះ​មាន ទី១ គឺ​បញ្ហា​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​សង្គម ​ដែល​មិនទាន់មាន​ភាពប្រសើរ ទី២​គឺ​កំសោយ​នៃអ​ភិ​បាល​កិច្ច​របស់​រដ្ឋាភិបាល និង​អំពើពុករលួយ ទី៣គឺ បញ្ហា​ការ​គ្រប់​គ្រង​ធនធានធម្មជាតិ​និង​ការបំផ្លាញ​ព្រៃឈើ ទី៤គឺ កំណែទម្រង់​តុលាការ ទី៥គឺ​ភាព​មិនទាន់​ឯករាជ្យ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ទី៦ គឺ​បញ្ហា​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា ទី៧ គឺ​ការលើកកម្ពស់​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជាដើម។

ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់​គណៈកម្មាធិកា​រ​សហប្រតិបត្តិ​ការដើ​ម្បី​កម្ពុជា​នៅ​ថ្ងៃទី៥ មីនា ក្នុង​សណ្ឋាគារ​កាំបូឌីយ៉ាណា លោក សឿង សារឿន នាយក​ប្រតិបត្តិ នៃ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា បាន​អះអាងថា ការរកឃើញ​បញ្ហា​ប្រឈម​ទាំងនេះ​គឺ​ផ្អែកលើ​ប្រភព​ជឿជាក់​ជាច្រើន​ដើម្បី​វាយតម្លៃ ហើយ​ថា​ក្រោយ​ការរកឃើញ​ចំណុច​ប្រឈម​ទាំងនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែលមាន​បណ្តាញ​អង្គការ​ជាតិ និង​អន្តរជាតិ ប្រមាណ​ជាង១៥០អង្គ​ការ ដែល​កំពុង​ប្រតិបត្តិការ​​ក្នុងសង្គម​កម្ពុជា នឹង​លើក​ទិសដៅ និង​ចំណុច​អត្ថិភាព​របស់ខ្លួន​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​សង្គម​ទាំងនោះ។

ចំណែកឯ​បញ្ហា​ជម្លោះ​នយោបាយ​វាង​បក្ស​កាន់អំណាច និង​បក្សប្រឆាំង​ដែល​មិនទាន់​រក​ឃើញ​​ច្រកចេញ​នោះ លោក សឿង សារឿន បាន​បញ្ជាក់ថា ការអូសបន្លាយ​នៃ​វិបត្តិ​នេះ គឺជា​ឧបសគ្គ​រារាំង​សម្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ប្រតិបត្តិ​លើ​ផែនការ​របស់ខ្លួន។

ក្នុង​វេទិកា​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ពេញ​មួយ​ថ្ងៃទី៥ មីនា​​នេះ ក៏មាន​ការចូលរួម​ពី​បណ្ឌិត ឡៅ ម៉ុងហៃ លោក តុង គឹម​ស៊ុន នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​កម្ពុជា​CDRI និង​លោក សំ អ៊ី​ន នៃ​អង្គការ​ជីវិត​ថ្លៃថ្នូរ​ជាដើម។ 

តាមរយៈ លោក សឿង សារឿន នាយក​ប្រតិបត្តិ នៃ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា ដំណោះស្រាយ​ដែលមាន​ប្រសិទ្ធភាព​ចំពោះ​បញ្ហា​ប្រឈម​ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​នោះ គឺ​ការ​សហការគ្នា​ជា​ដៃគូ​រវាង​គ្រប់​អ្នកពាក់ព័ន្ធ និង​ការគោរព​សិទ្ធិ​មនុស្ស​​ជា​មូលដ្ឋាន​ដើម្បី​ការ​អ​ភិ​វិ​ឌ្ឍ​ន៍៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ