អង្គការសហប្រជាជាតិព្រមានដល់ស៊ូដង់ខាងត្បូងពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានព្រមានចំពោះការប្រយុទ្ធគ្នាស្លាប់រស់នៅក្នុងប្រទេសស៊ូដង់ខាងត្បូងថាជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ។ លោកបាននិយាយថា បទឧក្រិដ្ឋនេះនឹងត្រូវស៊ើបអង្កេតនៅខណៈដែលប្រជាជនភាគតិចយ៉ាងច្រើនត្រូវបានគេសម្លាប់យ៉ាងឃោរឃៅ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥០
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានសើ្នរសុំឲ្យក្រុមប្រឹក្សាសនិ្តសុខ អង្គការសហប្រជាជាតិបញ្ជូនទ័ពបន្ថែមទ្វេដងទៅកាន់ប្រទេសស៊ូដង់ខាងត្បូងដែលបានរងការវាយប្រហារ អស់រយៈពេលជាង១សប្តាហ៍មកហើយ រវាងកងកម្លាំងស្មោះស្ម័គ្រនឹងលោកប្រធានាធិបតី សាលវា គី (Salva Kiir) និងគូរប្រជែងរបស់លោកគឺអតីតអនុប្រធានាធិបតីធ្លាក់ពីតំណែង លោក រិក ម៉ាចា (Riek Machar )។
មនុស្សរាប់ពាន់នាក់បានស្នាក់នៅក្នុងតង់ ក្នុងជំរុំរបស់អង្គការសហប្រជាតិដែលមានទីតាំងក្នុងរដ្ឋធានីជូបា និងទូទាំងប្រទេស។ ប្រជាជនជាច្រើនបានប៉ះទង្គិចដោយសារការសម្លាប់ដោយ រង្គាល និងការចាប់រំលោភពីកងកម្លាំងរដ្ឋាភិបាល។ បុគ្គលិកបម្រើការខាងផ្តល់ជំនួយជាច្រើនបាននិយាយថា តួលេខផ្លូវការបង្ហាញថា ចំនួនអ្នកស្លាប់មានមាន ៥០០ នាក់ ប៉ុន្តែចំនួនពិតប្រាកដ គឺមានច្រើនជាងនេះឆ្ងាយណាស់។ មនុស្សរាប់ពាន់នាក់ផ្សេងទៀត បានភាសខ្លួនទៅតំបន់ជនបទ ដែលនឹងបណ្តាលឲ្យមានគ្រោះមហន្តរាយមនុស្សជាតិកើតឡើងយ៉ាងវឹកវរ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិគ្រោងបោះឆ្នោតនៅថ្ងៃអង្គារនេះដើម្បីសម្រេចថានឹងត្រូវបញ្ជូនទាហានចំនួន ៥៥០០នាក់ទៀតទៅប្រទេសស៊ូដង់ខាងត្បូង បន្ថែមពីលើចំនួន ទាហានអង្គការសហប្រជាជាតិ ៧០០០ នាក់ ដែលកំពុងតែបំពេញប្រតិបត្តិការនៅស៊ូដង់ខាងត្បូងបច្ចុប្បន្ន។
អង្គការសហប្រជាជាតិក៏នឹងស៊ើបអង្គេតពីការរំលោភបំពានសិទ្ធមនុស្ស នឹងបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិនៅក្នុងប្រទេសស៊ូដង់ខាងត្បូងផងដែរ។ អង្គការសហប្រជាជាតិបានបញ្ជាក់ថា កងទ័ពរបស់ខ្លួនដែលកំពុងតែប្រតិបត្តិការនៅក្នុងប្រទេសស៊ូដង់នាពេលបន្ចុប្បន្ននេះ គឺមិនគ្រប់គ្រាន់សម្រាប់ការពារជំរុំស្នាក់នៅរបស់ប្រជាពលរដ្ឋនោះទេ ហើយប្រធានផ្តល់ជំនួយរបស់សហភាពអឺរ៉ុប បាននិយាយថា ប្រទេសនេះកំពុងតែប្រឈមមុខនឹងសោកនាដកម្មមនុស្សជាតិយ៉ាងអាក្រក់បំផុត។
គួរបញ្ជាក់ថា សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ូដង់ខាងត្បួងកើនមានឡើងដោយសារកងម្លាំងគាំទ្រលោកប្រធានាធិបតីកំពុងកាន់អំណាច សាលវ៉ា គី និងលោកអតីតអនុប្រធានាធិបតី ធ្លាក់ពីតំណែង រិក ម៉ាចា។ អ្នកទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមក ចំពោះអ្នកដែលបានបង្កមូលហេតុ ឲ្យមានជម្លោះនេះឡើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ