ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT
អឺរ៉ុប

ក្រុមប្រឹក្សា​​អឺរ៉ុប​​ព្រមាន​​ហុងគ្រី​​​​មិនអោយ​ធ្វើបាប​​ជនភៀសខ្លួន​​​​​

media  
ជនភៀសខ្លួន​ស៊ីរី​ឆ្លងកាត់​របង​លួស តាមព្រំដែន​រវាង​ហុងគ្រី​និង​ស៊ែរប៊ី​ កាលពី​ឆ្នាំ២០១៥​ REUTERS/Bernadett Szabo/File photo

គណៈកម្មាធិការ​ទទួលបន្ទុក​ការពារ​មិនអោយ​មាន​ទារុណកម្ម នៃ​ក្រុមប្រឹក្សា​អឺរ៉ុប បាន​ចេញ​របាយការណ៍​​​​មួយ នៅ​ថ្ងៃព្រហស្បតិ៍​នេះ ​បង្ខំ​អោយ​ហុងគ្រី​ចៀសវាង​​ប្រើទារុណកម្ម​លើ​ជនភៀសខ្លួន។ ទូក​ដឹកជនភៀសខ្លួន​វិញ​​នៅតែ​បន្ត​រងគ្រោះ​លិចក្នុង​សមុទ្រ។ គ្រោះ​លិចទូក​បានសម្លាប់​ជន​អន្តោប្រវេសន៍​​​យ៉ាងហោច​១១០នាក់ ​នៅ​ឆ្នេរលីប៊ី កាលពី​ថ្ងៃពុធ។ ​

 

នៅ​ថ្ងៃព្រហស្បតិ៍​នេះ គណៈកម្មាធិការ​ទទួលបន្ទុក​ការពារ​មិនអោយ​មាន​ទារុណកម្ម នៃ​ក្រុម​ប្រឹក្សា​​អឺរ៉ុប បាន​ចេញ​របាយការណ៍​​មួយ លើកឡើង​ពី​ករណី​ប៉ូលិស​ហុងគ្រី​ធ្វើទារុណកម្ម ទៅលើ​ជនភៀសខ្លួន​មួយចំនួន​តូច ក្នុងនោះ​មាន​ទាំង​ជនភៀសខ្លួន​​ជា​អនិតិជន​ផងដែរ។

គណៈកម្មាធិការ​បានចុះ​ទៅ​ហុងគ្រី ​កាលពី​ខែ​តុលា ឆ្នាំ២០១៥ ​ពេលដែល​ជនអន្តោប្រវេសន៍​សម្រុក​ចូលខ្លាំង ​​ទៅ​ហុងគ្រី។ កាលនោះ ​ថ្ងៃខ្លះ មានមនុស្ស​ដល់​ទៅ​១ម៉ឺននាក់ បាន​​សម្រុក​ចូល​​ទៅ​ហុងគ្រី។ យោងតាម​​របាយការណ៍​របស់​គណៈកម្មាធិការ​ក្រុមប្រឹក្សា​អឺរ៉ុប​មួយនេះ ​ក្នុង​​ការ​ចាប់ខ្លួន​ជនភៀសខ្លួន​ ប៉ូលិស​ហុងគ្រី​បាន​​​​ទះកំផ្លៀង រឺ​ក៏​វាយដំ​ច្រំធាក់​ទៅលើ​ជន​ភៀសខ្លួន​មួយចំនួន​តូច។ ​ទោះយ៉ាងនេះ​ក្តី ក៏​ជនភៀសខ្លួន​ភាគច្រើន​មិនបាន​ជួប​ករណី​​បំពាន​បែបនេះ​ដែរ។ ​

 

ក្រុមប្រឹក្សា​អឺរ៉ុបបាន​ស្នើ​អោយហុងគ្រីក្រើន​រំលឹក​ដល់​ប៉ូលិស និង​មន្ត្រី​ទទួលបន្ទុក​​ផ្នែក​សុំសិទ្ធិ​ជ្រកកោន​ ​និង​ឃុំជនភៀសខ្លួន - អោយហុងគ្រី​រំលឹក​ពួកគេ​ពី​សិទ្ធិមនុស្ស និង​ចៀសវាង​​អនុគ្រោះ​មន្ត្រី​រឺ​​ប៉ូលិស​ដែល​​បំពាន​សិទ្ធិជនភៀសខ្លួន។

 

ហុងគ្រី​បាន​ប្រតិកម្ម​​ទៅវិញ​​ថា​ ​ពាក្យពេចន៍​ទូន្មាន​របស់​ក្រុមប្រឹក្សា​អឺរ៉ុប​ បានបង្ហាញ​នូវ​រូបភាព​ខុសស្រឡះ ជា​រូបភាព​​អវិជ្ជមាន​របស់​ប៉ូលិស។ ​សម្រាប់​រដ្ឋាភិបាល​ហុងគ្រី ​គេមិនចាំបាច់​ធ្វើដល់​ទៅ​របាយការណ៍​ផ្លូវការ ដើម្បី​រំលឹក​ប៉ូលិស ពី​សិទ្ធិមនុស្ស​នោះទេ។ គួររំលឹក​ថា ខណៈ​ជនភៀសខ្លួន ​៤សែននាក់ ឆ្លងចូល​តាម​ហុងគ្រី ​ក្នុងឆ្នាំ​២០១៥ រដ្ឋាភិបាល​ហុងគ្រី ​បាន​សង់​របង​លួស​​នៅ​តាម​បណ្តោយ​ព្រំដែន​ស៊ែរប៊ី និង​ក្រូអាស៊ី។

 

ទាក់ទង​​​ករណីបំពាន​សិទ្ធិ​ជនភៀសខ្លួន​ ថ្ងៃព្រហស្បតិ៍​នេះ ​អង្គការ​Amnesty International បាន​បរិហារ​ប៉ូលិស​អ៊ីតាលី ថា​បាន​ប្រើ​មធ្យោបាយ​ប្រៀប​បាន​ទៅនឹង​ទារុណកម្ម​​​ ទៅលើ​ជនភៀសខ្លួន ដើម្បី​អោយ​ពួកគេផ្តិត​​ស្នាមមេដៃអោយ។ អង្គការ​បាន​ចោទ​សហភាពអឺរ៉ុប​ថា ​ដាក់សម្ពាធ​លើ​អ៊ីតាលី​ពេក ​រហូត​បង្ក​អោយ​មាន​ករណីបណ្តេញចេញ​ខុសច្បាប់ និង​ករណី​ធ្វើបាបមួយចំនួន ទៅលើ​​​ជនភៀសខ្លួន៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ