អានតួអត្ថបទ
កូរ៉េខាងជើង-អាមេរិក

កូរ៉េខាងជើង​​ចាប់ខ្លួន​​ពលរដ្ឋ​​​អាមេរិក​​​​​មួយរូប​​​ទៀត​​ ពីបទ​​ចង់ធ្វើ​​សកម្មភាព​​ប្រឆាំង​​

កូរ៉េខាងជើង​បាន​ប្រកាស​នៅថ្ងៃ​អាទិត្យ​នេះ​ថា បាន​ចាប់ខ្លួន​ពលរដ្ឋ​អាមេរិក​ម្នាក់ទៀត ​ពី​បទ​ចង់ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបា​លក្រុង​ព្យុងយ៉ាង។ ពលរដ្ឋ​អាមេរិក​រូបនេះ ​ជា​បុគ្គលិក​សកលវិទ្យាល័យ​មួយ នៅ​ក្រុងព្យុងយ៉ាង ជាពលរដ្ឋ​អាមេរិ​កទី៤​ដែល​កូរ៉េខាងជើង​បាន​ចាប់ខ្លួន។ ក្រុងព្យុងយ៉ាង​​ចាប់ខ្លួន​ពលរដ្ឋ​អាមេរិក​​​ចំពេល​ទំនាក់ទំនង​កូរ៉េខាងជើង​និង​អាមេរិក​កាន់តែ​តានតឹង​ខ្លាំង។ 

ក្បួន​ដង្ហែ​យោធា​កូរ៉េខាងជើង ​ថ្ងៃ​១៥មេសា ២០១៧
ក្បួន​ដង្ហែ​យោធា​កូរ៉េខាងជើង ​ថ្ងៃ​១៥មេសា ២០១៧ REUTERS/Sue-Lin Wong
ផ្សាយពាណិជ្ជកម្ម

លោក​គីម ហាក់សុង Kim Hak Song ជា​ពលរដ្ឋ​អាមេរិកទី៤ ​​ដែល​កូរ៉េខាងជើងចាប់ខ្លួន​ កាលពីថ្ងៃសៅរ៍។ គាត់​​បំរើការ​អោយ​សកលវិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ក្រុងព្យុងយ៉ាង។ គាត់​ជា​អ្នក​ផ្តល់​សន្និសីទ​នៅ​សកលវិទ្យាល័យ​មួយនេះ។ កូរ៉េ់ខាងជើង​​​ចោទ​​ថា ​​គាត់​ចង់​ធ្វើសកម្មភាព​ប្រឆាំង​រដ្ឋអំណាច​ក្រុងព្យុងយ៉ាង។ កូរ៉េខាងជើងប្រាប់ថា នឹង​​​​ស៊ើបអង្កេតអោយ​​លម្អិត​​​ ​​​​​​​​ពីបទ​ឧក្រិដ្ឋ​​របស់​លោក​គីម។

គិតទាំង​លោក​គីម ហាក់សុង ​​មកដល់ពេលនេះ ក្រុងព្យុងយ៉ាង​បាន​ចាប់ខ្លួនពលរដ្ឋ​សរុប ​៤នាក់​។ សូមរំលឹកថា ​ថ្ងៃ​២២មេសា កូរ៉េខាងជើង​បាន​ចាប់ខ្លួន​ពលរដ្ឋ​អាមេរិក​ដើមកំណើត​កូរ៉េ​មួយរូប​ទៀតដែរ នៅ​អាកាសយានដ្ឋាន​ ​ពេល​បុរស​រូបនោះ​ត្រៀម​ចាកចេញ​​ទៅ​អាមេរិក​វិញ។ ពលរដ្ឋ​អាមេរិក​រូបនោះ​ធ្វើការ​អោយ​សកលវិទ្យាល័យ​វិទ្យាសាស្ត្រ​នៅ​កូរ៉េខាងជើង​នេះដែរ។ គាត់​ត្រៀម​ឡើង​យន្តហោះ​ ក្រោយ​គាត់​បាន​​បង្រៀន​​អស់​ច្រើន​សប្តាហ៍មក។ ​គាត់​រង​ការចោទ​​ប្រកាន់​ថា បាន​ធ្វើសកម្មភាព​​​ទំលាក់​​រដ្ឋាភិបាល​​កូរ៉េខាងជើង។​

ពលរដ្ឋ​អាមេរិក​​២នាក់​ទៀតដែល​កូរ៉េខាងជើង​ចាប់ខ្លួន​ ម្នាក់​​ជា​និស្សិត​ ត្រូវ​​ក្រុង​ព្យុងយ៉ាង​ចាប់ខ្លួនដើមឆ្នាំ២០១៦ និង​ដាក់ទោស​គាត់​បង្ខំ​​អោយ​ធ្វើពលកម្ម​រយៈ​ពល​១៥ឆ្នាំ។ ពលរដ្ឋ​អាមេរិក​​ម្នាក់ទៀត​​​​មាន​អាយុ​៦២ឆ្នាំ​ ត្រូវ​ក្រុងព្យុងយ៉ាង​បង្ខំ​​​អោយ​ធ្វើ​ពលកម្ម​​ រយៈ​ពេល​​១០ឆ្នាំ។ ​

ហេតុការណ៍​ចាប់ខ្លួន​ពលរដ្ឋ​អាមេរិក​ទី៤ កាលពី​ថ្ងៃ​សៅរ៍ កើតឡើង​ចំពេល​​ទំនាក់ទំនង​អាមេរិក​និង​កូរ៉េខាងជើង​កាន់តែ​ដុនដាប​ខ្លាំង ដែល​អាច​ឈាន​ទៅ​រក​ការប្រយុទ្ធគ្នា​បាន។ អាមេរិក​ចោទ​ថា កូរ៉េខាងជើង​ចាប់​ពលរដ្ឋ​ខ្លួន​ដើម្បី​ធ្វើខែល​ការពារ៕ ​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ