អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើកោះគ្រីមេ អាចរបូតពីដៃរុស្ស៊ី ទៅក្នុងដៃអ៊ុយក្រែនវិញឬទេ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម៉ូស្គូ នឹងទន់ខ្សោយ នៅថ្ងៃណាមួយ ហើយ ទឹកដីគ្រីមេ នឹង របូតចេញពីដៃម៉ូស្គូ “។ នេះជា យោបល់ របស់ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន ខាង បញ្ហាធ្វើសមាហរ័ណកម្មអ៊ុយក្រែន ទៅក្នុងសហភាពអឺរ៉ុប និង បក្សសម្ព័ន្ធអូតង់ លោក Dmitri Kuleba ដែល​ថ្លែងនៅថ្ងៃ ១២ វិច្ឆិកា។ លោក​បន្ថែមថា អ៊ុយក្រែន ត្រូវតែ ត្រៀមខ្លួន រង់ចាំឱកាសនោះ សូម្បី ត្រូវបង្ខំ​ចិត្តរង់ចាំយូរយ៉ាងណាក៏ដោយ។ លោក Dmitri Kuleba ថែមទាំងលើកយកមក បង្ហាញជាឧទាហរណ៍ គឺ ករណីដែនដី Alsace –Lorraine  ដែលបារាំងបានរង់ចាំអស់ជិតកន្លះសតវត្សរ៍​ ពីឆ្នាំ១៨៧១ ដល់ ១៩១៩ ទម្រាំបារាំងដណ្តើមយកបានពីអាល្លឺម៉ង់វិញ។

របងព័ទ្ធចន្លោះ Crimée និង Ukraine ដែលមាន​ចម្ងាយ​៦០គីឡូម៉ែត្រ​
របងព័ទ្ធចន្លោះ Crimée និង Ukraine ដែលមាន​ចម្ងាយ​៦០គីឡូម៉ែត្រ​ MILLET TV/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

អ្វីដែលគួរឲ្យកត់សម្គាល់ គឺថា នៅ អាមេរិក ដែលជាសម្ព័ន្ធមិត្តចម្បងរបស់អ៊ុយក្រែន ស្រាប់តែមានអតីតមន្ត្រីការទូត បានអំពាវនាវ ក្រុង វ៉ាស៊ីនតោន ឲ្យទទួលស្គាល់គ្រីមេ ជា ដែនដីសហព័ន្ធរុស្ស៊ីទៅ ដ្បិតរស់នៅទីនោះ ក្នុងភាគច្រើនលើសលុប គឺបណ្តាជន ដែលនិយាយភាសារុស្ស៊ី។ គេរស់នៅតកូនតចៅ តាំងពី សម័យចក្រភពរុស្ស៊ី ដែល ក្នុងឆ្នាំ ១៧៨៣ បានទទួលទឹកដីនេះ ឲ្យចូលមកក្នុង សមាសភាពខ្លួន។

សម្រាប់វិមានក្រេមឡាំង ទឹកដីគ្រីមេ មាន ន័យយុទ្ធសាស្ត្រ ដោយរុស្ស៊ី មានមូលដ្ឋានកងនាវា នៅទីនោះ សម្រាប់គ្រប់គ្រង លើ លំហសមុទ្រខ្មៅ ដែល នាវាបណ្តាប្រទេសអូតង់ ឧស្សាហ៍ បើកចូល ទៅសំញែង សាមគ្គីភាព ជាមួយ អ៊ុយក្រែន។   

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ