អានតួអត្ថបទ
ក្រូអាស៊ី-សេដ្ឋកិច្ច

​ក្រូអាស៊ី​ បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ ដោយ​សង្ឃឹមថា ​អាច​នឹង​ចាក​ចេញពី​វិបត្តិ​សេដ្ឋកិច្ច

តាំងពី​ឆ្នាំ​២០០៨​ សេដ្ឋកិច្ច​ក្រូអាស៊ី​ធ្លាក់​ចុះ​ជាប់​រហូត។ ​បញ្ហា​បំណុល​ និង​ការ​អត់​ការងារ​ធ្វើ​របស់​យុវជន​ កាន់​តែ​កើនឡើង​ និង​ចំណោទ​ខ្លាំង​ចំពោះ​សេដ្ឋកិច្ច​ជាតិ។​ ទោះ​យ៉ាង​ណា​ក្តី ​ការ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​នៅ​ឆ្នាំ២០១៣​ ហាក់​មិនបាន​នាំ​ប្រទេស​នេះ​ចេញពី​វិបត្តិ​សោះ។ ប្រធានាធិបតី​ប្រទេស​នេះ ​គឺ ​លោក ​អ៊ីវ៉ូ ​ហ្សូហ្ស៊ីប៉ូវិក ​( Ivo Josipovic )​បាន​ប្រកាស​ឲ្យ​មាន​ការ​បោះឆ្នោត​សាជាថ្មី​ ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ជាតិ​ឡើង​វិញ។

O presidente da Croácia Ivo Josipovic em conferência em Bruxelas, nesta sexta-feira (9).
O presidente da Croácia Ivo Josipovic em conferência em Bruxelas, nesta sexta-feira (9).
ផ្សាយពាណិជ្ជកម្ម

សេដ្ឋកិច្ច​របស់​ក្រូអាស៊ី​ ស្ទើរ​តែ​មាន​ការ​ធ្លាក់​ចុះ​ជា​ប្រចាំ​ តាំង​ឆ្នាំ​២០០៨​មក។ ​នៅ​ឆ្នាំ​២០១៤​នេះ ​ទៀត​សោត​ PIB​ ក៏​ធ្លាក់​ចុះ​០.៥% ​បន្ថែម​ទៀត។ ​រដ្ឋាភិបាល​ជំពាក់​បំណុល​គេ​ស្ទើរ​តែ​ស្មើ​នឹង​៨០​ភាគរយ​នៃ​ PIB​ ទៅ​ហើយ។​ ចំណែក​អត្រា​យុវជន​អត់​ការងារ​ធ្វើ​មាន​២០%​ ហើយ​យុវជន​ក្រូអាត​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ ដែល​អត់​មាន​ការងារ​ធ្វើ។

លោក​ប្រធានាធិបតី​ អ៊ីវ៉ូ ​ហ្សូហ្ស៊ីប៉ូវិក​ ( Ivo Josipovic )​ ជា​ប្រមុខរដ្ឋ​ទី៣​បន្ទាប់​ពី​ប្រទេស​ក្រូអាស៊ី​ប្រកាស​ឯករាជ្យ។ ​លោក ​ហ្សូហ្ស៊ីប៉ូវិក​ មាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុង​ចំណោម​ប្រជាជន​ ព្រោះ​លោក​គឺជា​អ្នក​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កំណែទម្រង់​ប្រទេស​ក្រូអាស៊ី​ ពី​ប្រទេស​ផ្តាច់ការ​មួយ​នៃ​អតីត​សហព័ន្ធ​យូហ្គោ​ស្លាវី​ មក​ជា​ប្រទេស​ប្រជាធិបតេយ្យ​។ ​

គុណសម្បត្តិ​របស់​លោក​មួយ​ទៀត​ គឺ​លោក​ជា​ប្រមុខ​រដ្ឋ​ដែល​បាន​បញ្ចុះ​បញ្ចូល​សហភាព​អឺរ៉ុប​ ដើម្បី​ក្លាយ​ជា​ប្រទេស​សមាជិក​ទី​២៨​ របស់​សហភាព​អឺរ៉ុប​ នៅ​ឆ្នាំ​២០១៣​កន្លង​ទៅ។

រដ្ឋធម្មនុញ្ញ​ក្រូអាតស៊ី​បាន​ផ្តល់​អំណាច​ដល់​ប្រធានាធិបតី​ដោយ​រឹតត្បិត​បំផុត។ ​ក្នុង​នោះ ​ប្រមុខ​រដ្ឋ​គឺជា​អគ្គមេបញ្ជាការ​យោធា​ និង​គ្រប់គ្រង​គោល​នយោបាយ​ការ​បរទេស។ ​ដូច្នេះ​ ការ​ប្រកាស​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រធានាធិបតី​មុន​អាណត្តិ​ដូច្នេះ​ ហាក់​មិន​បាន​ជួយ​កែប្រែ​ស្ថាន​ការ​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​ប៉ុន្មាន​នេះ។ ​នេះ​បើ​តាម​អ្នក​វិភាគ។

ទោះបី​យ៉ាង​នេះ​ក្តី​ លោក ​អ៊ីវ៉ូ​ ហ្សូហ្ស៊ីប៉ូវិក​ បាន​ប្រកាស​ថា​ ការ​ជ្រើសរើស​ប្រមុខ​រដ្ឋ​នៅ​អាណត្តិ​ថ្មី អាច​នឹង​ជួយ​ស្រោចស្រង់​ជាតិ​បាន។

បេក្ខជន​នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​នេះ​ មាន​បួន​នាក់​ គឺ​ លោក​ Josipovic ​ដែល​ជា​ប្រធានាធិបតី​បច្ចុប្បន្ន​, លោក​ស្រី ​Grabar​ Kitarovic​ មក​ពី​គណបក្ស​ប្រឆាំង​សហគម​ប្រជាធិបតី​ក្រូអាត​ និង​ជា​អគ្គលេខាធិការ​រង​របស់​អង្គការ​អូតង់​ ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន។​ ទី​បី​លោក​ Milan Kujundzic​ អ្នក​ជាតិ​និយម​វ័យ​៥៧ឆ្នាំ ​ហើយ​និង​ទី៤​ អ្នក​ការពារ​សិទ្ធិមនុស្ស​វ័យក្មេង​ លោក​ Ivan Vilibor Sincic ​អាយុ​ទើប​តែ​២៤ឆ្នាំ​ប៉ុណ្ណោះ។​ លោក​មាន​ភាព​ល្បីល្បាញ​ ដោយសារ​តែ​លោក​ជួយ​ប្រជាជន​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​ទាំង​បង្ខំ​ដោយសារ​ជំពាក់​លុយ​ធនាគារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ