ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើកម្ពុជាចាំបាច់ត្រូវបង្កើតច្បាប់ផ្តល់អំណាចបន្ថែមដល់សមត្ថកិច្ច ឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៣៩
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងពីគោលបំណងធ្វើច្បាប់ចែងអំពីអំណាចប៉ូលីស បន្ទាប់ពីលោកសង្កេតឃើញថា សមត្ថកិច្ចកម្ពុជាស្លូតជាងសមត្ថកិច្ចនៅតាមបណ្តាប្រទេសមួយចំនួនទៀត។ ជាការលើកឡើងក្នុងឱកាសសិក្ខាសាលាផ្សព្វផ្សាយអំពីតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងការអនុវត្តបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។ ប៉ុន្តែអ្នកស្រាវជ្រាវបញ្ហាសង្គម មិនឯកភាពនឹងការបង្កើតច្បាប់ផ្តល់អំណាចឲ្យប៉ូលីស ឬសមត្ថកិច្ចបន្ថែមទៀតនោះទេ។ តើកម្ពុជាចាំបាច់ត្រូវបង្កើតច្បាប់ផ្តល់អំណាចបន្ថែមដល់សមត្ថកិច្ចឬទេ?